ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលក្រម​ផ្តន្ទាទោស​ក្រុម​ឈ្មួញ​គ្រឿង​ញឿ​.​ន​ដាក់​ពន្ធនាគារ​ពី​១២​ឆ្នាំ​ដល់​៣០​ឆ្នាំ និង​៣​នាក់​ឲ្យ​រួច​ផុត​ពី​ការ​ចោទប្រកាន់

1 ឆ្នាំ មុន
  • ភ្នំពេញ

លោក ហុ​ក ពៅ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៣ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស​ទៅ​លើ​ជនជាប់ចោទ​ចំនួន

រាជធានី​ភ្នំពេញ ៖ លោក ហុ​ក ពៅ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៣ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស​ទៅ​លើ​ជនជាប់ចោទ​ចំនួន​៨​នាក់ ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ​ពី​១២​ទៅ​៣៥​ឆ្នាំ ពាក់ព័ន្ធ​ករណី​រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​គ្រឿង​ញៀ​.​ន​ជាង​៤៤​គីឡូក្រាម ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​។ ដោយឡែក​ជនសង្ស័យ​៣​នាក់ សាលក្រម​ស​ម្រ​ច​ឲ្យ​រួច​ផុត​ពី​ការ​ចោទប្រកាន់ និង​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​។

សាលក្រម​ដដែល​បាន​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ខាងលើ​រួម​មាន ៖ ១- ឈ្មោះ សុខ គ​ន្ធា ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ​, ២- ឈ្មោះ សុខ ទឹង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ​, ៣- ឈ្មោះ LAM HONG PHUNG ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​វៀតណាម​, ៤- ឈ្មោះ យឿ​ន សា​រ៉ុ​ម ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ ដាក់​ពន្ធនាគារ​ម្នាក់​ៗ​កំណត់​១២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការ​រដ្ឋ ម្នាក់​៤០​លាន​រៀល ពី​បទ​.​ជួញដូរ រក្សា​ទុក ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន ព្រោះ​ទាំង​៤​នាក់​នេះ បាន​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​ចាប់ខ្លួន​អ្នក​ពាក់ព័ន្ធ​។

ហើយ​សាលក្រម​បាន​ផ្តន្ទាទោស​ជនជាប់ចោទ​ផ្សេង​ទៀត រួម​មាន ៖ ១- ឈ្មោះ ម៉ុ​ត សុ​ផុ​ន ហៅ​លាង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ​, ២- ឈ្មោះ សេង ឡា​ទី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ ដាក់​ពន្ធនាគារ ម្នាក់​ៗ២៥​ឆ្នាំ ពិន័យ​ជា​ប្រាក់​ចូល​ថវិការ​រដ្ឋ​ម្នាក់​៦០​លាន​រៀល​។

ដោយឡែក​សាលក្រម​ផ្តន្ទាទោស ជនជាប់ចោទ ៖ ១- ឈ្មោះ WEERAPHAT HUNGRATHANAPONGSORN ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ថៃ​, ២- ឈ្មោះ SONGWAT BAU-SRI ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ថៃ ដាក់​ពន្ធនាគារ​ម្នាក់​ៗ៣០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការ​រដ្ឋ​ម្នាក់​៨០​លាន​រៀល ពី​បទ​.​រក្សា​ទុក​ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន​ជាង​៤៤​គីឡូក្រាម​។

ចំណែក​ជនសង្ស័យ​៣​នាក់​ទៀត សាលក្រម​សម្រេច​ឲ្យ​រួច​ផុត​ពី​ការ​ចោទប្រកាន់ រួម​មាន ៖ ១-​ឈ្មោះ សិត វិសាល ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ​, ២- ឈ្មោះ ឆេ​ង ឡាយ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ និង​៣- ឈ្មោះ ហេង សុ​គុណ ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ ជនជាតិ​ខ្មែរ​។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២២ កម្លាំង​ជំនាញ​(​ក​១) នៃ​មន្ទីរ​ប្រឆាំង​​គ្រឿង​ញៀ​.​ន​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ទោ អ៊ិ​ន សុង​, លោក​វរសេនីយ៍ទោ ពុធ ស៊ុន​រស្មី នាយករង​មន្ទីរ និង​មានការ​ចូលរួម​ពី​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ខេត្តបន្ទាយមានជ័យ ព្រមទាំង​មានការ​ដឹកនាំ​សម្របសម្រួល​ពី​លោក វង្ស សាវ៉ា​ត ព្រះរាជ​អ​ជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​. លោក សំ​រិ​ទ្ធ សុ​ខុន ព្រះរាជ​អ​ជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ បង្ក្រាប​ករណី​រក្សា​ទុក ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន​ចំនួន​៥​គោលដៅ​ផ្សេង​ៗ​គ្នា​ជា​បន្តបន្ទាប់ ៖

ដោយ​គោលដៅ​ទី​១- នៅ​ចំណុច​សួនច្បារ​មាត់ទន្លេ​មុខ​វាំង ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ចាប់​យក​សារធាតុ​ញៀ​.​ន​ប្រមាណ​១​គីឡូ​។

គោលដៅ​ទី​២- នៅ​ចំណុច​ខុន​ដូ​ឃ្វី​ន បន្ទប់​ជួល​លេខ​៦០២ ជាន់​ទី​៦ ផ្លូវ​លេខ​៣០៨ ស្ថិត​ក្នុងភូមិ​៥ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ចាប់​យក​សារធាតុ​ញៀ​.​ន​ប្រមាណ​ជាង​៣​គីឡូ​។

គោលដៅ​ទី​៣- បាន​បន្ត​ពន្លាត​ដែនដី​ទៅ​ខេត្តបន្ទាយមានជ័យ នៅ​ចំណុច​មុខ​សណ្ឋាគារ​ហាក់​ហួត​២ ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់ និង​ចាប់​យក​សារធាតុ​ញៀ​.​ន​២០​កញ្ចប់​ធំ ប្រមាណ​២០​គីឡូក្រាម ។

គោលដៅ​ទី​៤- នៅ​ចំណុច​ផ្ទះ​៨០៣ ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ដកហូត​ថ្នាំ​ញៀ​.​ន​០៣​កញ្ចប់​ធំ ប្រមាណ​៣​គីឡូក្រាម​។

គោលដៅ​ទី​៥- នៅ​ចំណុច​ខ្ទម​ចំការ ស្ថិត​ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ និង​ដកហូត​ថ្នាំ​ញៀ​.​ន​២០​កញ្ចប់​ធំ ប្រមាណ​២០​គីឡូក្រាម ។

លទ្ធផល​សរុប​ឃាត់ខ្លួន​ជនសង្ស័យ​១១​នាក់ ហើយ​ប្រតិបត្តិការ​ខាងលើ​នេះ សមត្ថកិច្ច​បាន​ចាប់​យក​វត្ថុ​តាង​គ្រឿង​ញៀ​.​ន រួម​មាន ៖ ១- សារធាតុ​ញៀ​.​ន​ប្រភេទ កេ​តា​មីន​(KETAMIN) ទម្ងន់​សុទ្ធ​១​គីឡូ​និង​៩៥២​ក្រាម​។ ២- សារធាតុ​ញៀ​.​ន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​សុទ្ធ​៤២​គីឡូ​និង​៨៥៨​ក្រាម​។ ៣- សារធាតុ​ញៀ​.​ន​ប្រភេទ អ៊ិ​ច​ស្តា​ស៊ី (MDMA) ទម្ងន់​សុទ្ធ​១០៦​ក្រាម​។ សរុប​សារធាតុ​ញៀ​.​ន​ទាំងអស់​មាន​ទម្ងន់​៤៤​គីឡូ និង​៩១៦​ក្រាម​។ ចំណែក​ចាប់​យក​វត្ថុ​តាង​ជា​សម្ភារៈ និង​មធ្យោបាយ​ដឹក​ជញ្ជូន រួម​មាន ៖ ១- រថយន្ត​០២​គ្រឿង​, ២-​ម៉ូតូ​០២​គ្រឿង​, ៣-​អាវុធ​ខ្លី​០១​ដើម​, ៤-​គ្រា​.​ប់​បែក​០១​គ្រា​.​ប់​, ៥-​ជញ្ជីង​ថ្លឹង​៣​គ្រឿង និង​៦-​ទូរស័ព្ទ​ដៃ​៧​គ្រឿង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ