ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​ឆោឡោ​អស់​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ទាំង​កណ្តាល​យប់​រំលង​អធ្រាត្រ

6 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​យប់​បន្ទាប់​ពី​មាន

ខេត្តព្រៃវែង ៖ មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​យប់​បន្ទាប់​ពី​មាន​ចោរ​បាន​ចូល​ទៅ​លួច​ក្របី​អ្នក​ភូមិ​ចំនួន​ពីរ​ក្បាល​កាលពី​វេលា​ម៉ោង​ប្រហែល​១​យប់​រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃ​ទី​១០ សីហា នេះ​ដែល​ករណី​នេះ​បាន​កើតឡើង​ក្នុងភូមិ​ដូន​យូ ឃុំ​ជា​ខ្លា​ង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។

ប្រជាពលរដ្ឋ​លើក​ឡើង​ថា ជា​រៀងរាល់ថ្ងៃ​ពួក​គាត់​បាន​ចង​ក្របី​នៅ​ក្រោយ​ផ្ទះ និង​តែង​ចុះ​មក​មើល​ម្តង​ជា​ពីរ​ដង​ដែរ​ក្នុង​មួយ​យប់ ។ តែ​នៅ​យប់​កើតហេតុ​នៅ​ពេល​គាត់​ចុះ​មក​មើល​នៅ​ម៉ោង ប្រមាណ​ជា​១​យប់​ក្របី​ចង​ក្រោយ​ផ្ទះ​នោះ​បាន​បាត់​ពី​ចំណង​ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ភ្ញាក់ផ្អើល និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ភ្លាម​ៗ​ផង​ដែរ ហើយ​កងកំលាំង​ប៉ូលិស​បាន​ចេញ​អន្តរាគមន៍​តាម​រក​ចោរ និង​ក្របី​តែ​ទំនង​ចោរ​ដឹងខ្លួន​ទាន់​ក៏​បាន​ដោះ​លែង​ក្របី​រួច​រត់គេច​ខ្លួន​បន្សល់​ទុក​ក្របី​ពីរ​ក្បាល​ប៉ុណ្ណោះ ។

បើ​យោង​តាម​សមត្ថកិច្ច​បាន​លើក​ឡើង​ថា ម្ចាស់​ក្របី​ដែល​ត្រូវ​ចោរលួច​នោះ​មានឈ្មោះ ឈិ​ន សា​រឹម អាយុ​៦០​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ខាងលើ ។ ហើយ​ក្រោយ​ពី​ឃើញ​ក្របី​សមត្ថកិច្ច​ក៏​បាន​ប្រគល់​ក្របី​ជូន​គាត់​វិញ ។ ចំពោះ​ចោរលួច​ក្របី​សមត្ថកិច្ច​កំពុង​តាមដាន ស្រាវជ្រាវ​ដើម្បី​ឈាន​ទៅ​រក​ការ​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕