ខេត្តសៀមរាប ៖ ដោយសង្កេតឃើញថា មានអាជីវករមួយចំនួននៅក្នុងក្រុងសៀមរាប បានយកចំណីផ្លូវធ្វើជាកន្លែងលក់ដូរយ៉ាងអនាធិបតេយ្យនោះ កម្លាំងសមត្ថកិច្ចចម្រុះនៃក្រុងសៀមរាប បានសហការគ្នា ចុះទៅណែនាំ និងរៀបចំសណ្ដាប់ធ្នាប់នៅក្នុងក្រុងសៀមរាបតែម្តង ដើម្បីឱ្យមានសោភ័ណភាពល្អប្រសើរឡើងវិញ។

បើតាមអាជ្ញាធរក្រុងសៀមរាប បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ដើម្បីឱ្យក្រុងសៀមរាបមានសណ្តាប់ធ្នាប់ល្អប្រសើរឡើងវិញនោះ ដូច្នេះត្រូវបងប្អូនអាជីវករលក់ដូរទាំងអស់ ចេះចូលរួមសម្អាតបរិស្ថានក្រុងឱ្យបានល្អ ដែលជាទីក្រុងវ៉ៃឆ្លាត។ អាជ្ញាធរបានបញ្ជាក់ទៀតថា ធ្វើច្រើន ខុសច្រើន មែនហើយ លោកព្រះអើយ ល្មមៗបានហើយ អ្នកចាំទទួលផល បើឈប់បានឈប់ទៅ ដល់ពេលយើងរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ (អ្នកដឹងទើបដឹង)!។

គួរបញ្ជាក់ផងដែរថា ពលរដ្ឋក្នុងក្រុងសៀមរាប បាននាំគ្នាសាទរទៅនឹងចំណាត់ការរបស់អាជ្ញាធរក្រុងសៀមរាប ដែលបានប្រើកណ្ដាប់ដៃដែកចុះរៀបចំសណ្ដាប់ធ្នាប់នៅក្នុងក្រុងសៀមរាប បានយ៉ាងល្អប្រសើរផងដែរ។ មហាជនមានក្តីរំពឹង និងសូមអង្វរដល់មន្ត្រីមួយចំនួន ដែលលូកដៃយកលុយកខ្វក់ពីអាជីវករជាថ្នូរនឹងការមិនអើពើក្នុងការរៀបចំសណ្តាប់ធ្នាប់ក្នុងក្រុងទេសចរណ៍នេះតទៅទៀត៕





ចែករំលែកព័តមាននេះ