ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រចណ្ឌ​ប្រពន្ធ​! ឪពុកក្មេក​កា.ប់​កូនប្រសាគ្មាន​ប្រណី លុះ​៣​ថ្ងៃក្រោយ​កូន​ប្រសា​អស់​សង្ខា​រ

1 ឆ្នាំ មុន
  • ឧត្តរមានជ័យ

បុរស​ជា​កូនប្រសា​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​នា​៣​ថ្ងៃ​ក្រោយមក បន្ទាប់​ពី​ត្រូវ​ឪពុកក្មេក​កា​.​ប់​ចំនួន​២​ពូថៅ​ចំ​ក្បាល ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ​ប្រពន្ធ​ជាមួយ

ខេត្តឧត្តរមានជ័យ ៖ អនិច្ចា បុរស​ជា​កូនប្រសា​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​នា​៣​ថ្ងៃ​ក្រោយមក បន្ទាប់​ពី​ត្រូវ​ឪពុកក្មេក​កា​.​ប់​ចំនួន​២​ពូថៅ​ចំ​ក្បាល ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ​ប្រពន្ធ​ជាមួយ​កូនប្រសា​។

រឿងរ៉ាវ​ភ្ញាក់ផ្អើល​បាន​កើតឡើង ដោយសារ​តែ​ឪពុកក្មេក​ប្រចណ្ឌ​ប្រពន្ធ​ជាមួយ​កូនប្រសា​រហូត​កា​.​ប់​ក្បាល​នឹង​ពូ​ចៅ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៣​កន្លង​ទៅ ស្ថិត​នៅ​ភូមិ​អូរ​រំដួល ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ។

បុរស​ជា​ឪពុកក្មេក​ខាងលើ​មានឈ្មោះ ឌី​ម ភាក់ អាយុ​៥៣​ឆ្នាំ ចំណែក​កូនប្រសា​ប្រុស​រង​គ្រោះ​វិញ មានឈ្មោះ សាន ភា​រ៉ូ​ត អាយុ​៣២​ឆ្នាំ​។ ទាំង​ឪពុកក្មេក និង​កូនប្រសា រស់នៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ​ជាមួយ​គ្នា​។ ហើយ​ភ្លាម​ៗ​ក្រោយ​ពេល​កើតហេតុ បុរស​ជា​កូនប្រសា​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង​ផង​ដែរ តែ​ជា​អកុសល ៣​ថ្ងៃ​ក្រោយមក​កូនប្រសា​រូប​នេះ​ក៏​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​តែ​ម្តង​។

លោក ប៊ិ​ត វ​ណ្ណី នាយ​ប៉ុ​ស្គិ៍​នគរបាល​រដ្ឋបាល​ឃុំ​ព្រះ​ប្រឡាយ​ឱ្យ​ដឹង​ថា ក្រោយ​ពី​មាន​អំពើ​ហិ​.​ង្សា​នេះ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៣ កម្លាំង​នគរបាល​ប៉ុ​ស្គិ៍​ក៏​បាន​ទៅ​ឃាត់ខ្លួន​ជន​ដៃដល់​ជា​ឪពុកក្មេក រួច​នាំ​ខ្លួន​មក​ប៉ុស្តិ៍​ដើម្បី​សាកសួរ​។ ហើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច បុរស​ជា​ឪពុកក្មេក​រូប​នេះ បាន​សារភាព​ថា ដោយសារ​តែ​ខ្លួន​មានចិត្ត​ប្រចណ្ឌ​ប្រពន្ធ​ជាមួយនឹង​កូនប្រសា ទើប​ក្លាយជា​កំហឹង​បែប​នេះ​។

ទាក់ទិន​ទៅ​នឹង​ព័ត៌មាន​នេះ​ដែរ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៣ លោកគ្រូ​ពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​កូនប្រសា​ដែល​ឪពុកក្មេក​កា​.​ប់​ចំ​ក្បាល​របួស​យ៉ាង​ធ្ងន់​នោះ ដោយសារ​គ្រូពេទ្យ​ឃើញ​ស្ថានភាព​ធ្ងន់​ពេក ក៏​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​ទៀត តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ស្លា​.​ប់​នៅ​ពាក់​កណ្តាលផ្លូវ​ទៅ​ហើយ​។

ក្រោយ​កើតហេតុ​ស​.​ព​ជន​រង​គ្រោះ​ដែល​ជា​កូនប្រសា ត្រូវ​បាន​ដឹក​យក​ទៅ​ប្រគល់​ឲ្យ​ប្រពន្ធ​កូន និង​សាច់ញាតិ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ