រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កម្លាំងមានសមត្ថកិច្ចបានឆ្មក់ចុះបង្ក្រាបឃ្លាំងស្តុកនិងចែកចាយសាប៊ូ PAOចំនួន២កន្លែង ដោយដកហូតសាប៊ូបានរាប់រយកេស ដែលប្រតិបត្តិការនេះធ្វើឡើង កាលពីវេលាម៉ោង០២ និង៣០នាទីរសៀលថ្ងៃទី០៩ សីហា ស្ថិតនៅចំណុចផ្ទះលេខ២៤AB ផ្លូវលេខ១៩៩ និងឃ្លាំងគ្មានលេខផ្លូវលេខ៣៨៤ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ខណ្ឌចំការមន ។
ការបង្ក្រាបគឺមានការសហការជាមួយលោកហោ លីនា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញចុះធ្វើការស្រាវជ្រាវ និងឈានដល់ការចុះមកបង្ក្រាបនូវទីតាំងចែកចាយ និងឃ្លាំងស្តុកនូវសាប៊ូប្រភេទនេះចំនួនពីរទីតាំង ដែលមានម្ចាស់តែមួយ ដោយបានលួចចូលមកធ្វើការចែកចាយ ដោយរំលោភលើកម្មសិទ្ធិបញ្ញា ។
នៅក្នុងប្រតិបត្តិការនេះដែរ កម្លាំងបានធ្វើឡើងនៅទីតាំងចែកចាយទីមួយមានយីហោ «ហាក់ សៀ» ដែលមានទីតាំងផ្ទះលេខ ២៤AB ផ្លូវលេខ ១៨៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ធ្វើការដកហូតបានសាប៊ូម៉ាក PAO ចំនួនជាង ៣០កេះ និងទីតាំងទី២ គឺនៅចំណុចឃ្លាំងគ្មានលេខ ផ្លូវលេខ ៣៨៤ ក្នុងសង្កាត់ទួលស្វាយេព្រៃទី ១ ខណ្ឌចំការមន បានធ្វើការដកហូតសាប៊ូម៉ាក PAO ចំនួនរាប់រយកេះបន្ថែមទៀត។
ក្រោយប្រតិបត្តិការនេះដែរ កម្លាំងបានធ្វើការដកហូតសាប៊ូ PAO រាប់រយកេះ ដែលរំលោភលើកម្មសិទ្ធិបញ្ញានេះ យកទៅរក្សាទុក និងហៅម្ចាស់ទីតាំងទាំងពីរកន្លែងចូលខ្លួនទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ ដើម្បីធ្វើការបំភ្លឺពីករណីនេះផងដែរ។
ចែករំលែកព័តមាននេះ