ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធន់​ធំ បើក​លឿន​រេ​ចង្កូត​បុក​ម៉ូតូ​កង់​បី​ចត​លើចិញ្ចើម​ផ្លូវ ផ្ដាច់ជីវិត​កូនស្រី​ម្នាក់ ឪពុក​របួសធ្ងន់(វីដេអូ)

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្ក​ឡើង​ដោយ​រថយន្ត​ធន់​ធ្ងន់​មួយ​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន និង​រេ​ចង្កូត មក​បុក​ពីក្រោយ​ម៉ូតូ​កង់​បី​មួយ​គ្រឿង ដែល​កំពុង​ចត​នៅ​ចិញ្ចើម​ផ្លូវ បណ្តាល​ឪពុក​របួសធ្ងន់ និង​កូនស្រី…

រាជធានី​ភ្នំពេញ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្ក​ឡើង​ដោយ​រថយន្ត​ធន់​ធ្ងន់​មួយ​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន និង​រេ​ចង្កូត មក​បុក​ពីក្រោយ​ម៉ូតូ​កង់​បី​មួយ​គ្រឿង ដែល​កំពុង​ចត​នៅ​ចិញ្ចើម​ផ្លូវ បណ្តាល​ឪពុក​របួសធ្ងន់ និង​កូនស្រី អាយុ​២​ខួប បាន​បា.ត់បង់​ជីវិត នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាម​ៗ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨​និង​០៣​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ទល់មុខ​សាលា​ភាសាបរទេស​ក្តី​សង្ឃឹម ផ្លូវ​៤០​ម៉ែត្រ ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

រថយន្ត​បង្ក​ម៉ាក ហ៊ី​យិ​ន​ដាយ ពណ៌​ស​ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 3A -2379 មាន​បិទ​ស្លាក​ក្រុមហ៊ុន ពិភព​ដឹក​ជញ្ជូន V.C c.៣៣ បើកបរ​ដោយ​បុរស​ម្នាក់ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ។ ក្រោយ​កើតហេតុ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅ​កន្លែង​កើតហេតុ បាន​និយាយ​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ បាន​ឈប់​ម៉ូតូ​កង់​បី ចត​នៅ​ចិញ្ចើម​ផ្លូវ ។ បន្ទាប់​មក ឪពុក​បាន​យក​បា​យមក​បញ្ចុក​កូនស្រី​តូច អាយុ​ប្រហែល​២​ខួប ដោយ​អង្គុយ​នៅ​កៅអី​ផ្នែក​ខាងក្រោយ ទាំង​ពីរ​នាក់ ។ ភ្លាម​ៗ​នោះ ស្រាប់តែ​មាន​រថយន្ត មួយ​គ្រឿង ដែល​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៤០​ម៉ែត្រ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន ក៏​បាន​រេ ចង្កូត​មក​បុក​ផ្ទប់​នឹង​ម៉ូតូ​កង់​បី កៀប​ជាប់​ក្រោម​រថយន្ត បណ្តាល​ឲ្យ​ឪពុក​រង​របួសធ្ងន់ ចំណែក​កូនស្រី របួសធ្ងន់​ត្រង់​ក្បាល​ដាច់ខ្យល់​ស្លាប់ យ៉ាង​អាណោច​អ​ធ័​ម នៅ​ទីតាំង​កន្លែង​កើតហេតុ ។ ក្រោយ​កើតហេតុ​ភ្លាម​ៗ អ្នក​បើករថយន្ត​បង្ក បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ជន​រង​គ្រោះជា​ឪពុក ត្រូវ​បាន​រថយន្ត​សង្គ្រោះ មក​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-​ចិន សែន​សុខ ។

វត្ថុ​តាង​មាន​រថយន្ត និង​ម៉ូតូ​កង់​បី ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​វាស់វែង នាំ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ