ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងស្រីអាយុ​៣​ឆ្នាំ ​ធ្លា.ក់​ពីលើ​អគារ​ខុន​ដូរ​ជាន់​ទី​៨ មិនដឹងមូលហេតុ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក្មេង​ស្រី​ជនជាតិ​ចិន​អាយុប្រមាណ​៣​ឆ្នាំ​ម្នាក់​ បាន​ធ្លា.ក់​ពីលើ​អគារ​ខុន​ដូរ​​មួយ

រាជធានី​ភ្នំពេញ ​៖ ​ក្មេង​ស្រី​ជនជាតិ​ចិន​អាយុប្រមាណ​៣​ឆ្នាំ​ម្នាក់​ បាន​ធ្លា.ក់​ពីលើ​អគារ​ខុន​ដូរ​​មួយកន្លែង ​ស្ថិត​នៅ​ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ ​រាជធានីភ្នំពេញ បណ្តាលឱ្យ​ស្លា.ប់​បាត់បង់​ជីវិត​នៅ​កន្លែង​ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៣ ​ខែកុ​ម្ភៈ ឆ្នាំ ២០២៣ ។ ​ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹង​ពី​មូលហេតុអ្វី ទើប​បានជា​ក្មេង​ស្រី​នេះ​ធ្លា.ក់​បែប​នេះ​ឡើយ​។

ភ្លាម​ៗក្មេង​ស្រី​នោះ​ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ត្រូវ​បាន​ម្តាយ​មិន​អស់ចិត្ត​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ។

​តាមប្រភព​​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​ក្មេង​ស្រី​រូប​នោះ​បាន​ធ្លា.ក់​ពីលើ​អាគារ​ខុន​ដូរ ជាន់​ទី​៨​មក​ក្រោម ​។ ​លុះ​ក្រោយមក គេ​ឃើញ​ម្តាយ​ជា​ជនជាតិ​ចិន​បាន​រត់​ចុះ​មក​ក្រោម ហើយ​អង្គុយ​យំ​នៅ​ចំពោះ​មុខ​ស.ព​កូនស្រី ។​ ដោយសារ​តែ មិន​អស់ចិត្ត ក្រោយមក​ក៏បាន​ហៅ​ម៉ូតូ​កង់​៣​ដឹក​បញ្ជូនទៅ​កាន់​មន្ទីរពេទ្យ តែ​កូនស្រី​បាន​ស្លា.ប់​បាត់​ទៅ​ហើយ ។

​តាម​ប្រភព​​ព័ត៌មាន​អោយ​ដឹង​ថា ក្មេង​ស្រី​ជនជាតិ​ចិន​រូប​នោះ បាន​ស្នាក់​នៅ​ជាមួយ​ម្តាយ និង​បងប្រុស​អាយុ​ប្រមាណ​៦​ឆ្នាំ ជា​ទូទៅ​ក្មេង​ស្រី​រូប​នោះរ​ពិល​ណាស់ ។ មិនដឹង​ជា​មូលហេតុ​អ្វី​នោះ​ទេ​បានជា​ក្មេង​ស្រី​នោះ​ធ្លា.ក់​ពីលើ​អគារ​ជាន់​ទី​៨​បែប​នេះ​ ។ ​

​ក្រោយពេលកើតហេតុ នគរបាល​ក៍បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ ដើម្បី​ធ្វើការពិនិត្យ និង​​ស្រាវជ្រាវ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ