ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេងបៀបណ្តើផឹកបណ្តើរ លុះពេលទាស់គ្នា ស្លា.ប់១​

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នាំ​គ្នា​លេងបៀបណ្តើរ​ផឹកស្រា​ថ្នាំ​បណ្តើរ ក៏​ទាស់​ពាក្យ​សម្តី​រហូត​ឈាន​ដល់​ប្រើ​ហិ​.​ង្សា​ដល់​មាន​អ្នក​ស្លាប់ម្នាក់ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​ភ្លាម​ៗ ។ ហេតុការណ៍​នេះ​កើតឡើង កាលពី​ថ្ងៃ​ទី​១១ កុម្ភ​: ឆ្នាំ​២០២៣…

ខេត្តសៀមរាប ៖ នាំ​គ្នា​លេងបៀបណ្តើរ​ផឹកស្រា​ថ្នាំ​បណ្តើរ ក៏​ទាស់​ពាក្យ​សម្តី​រហូត​ឈាន​ដល់​ប្រើ​ហិ​.​ង្សា​ដល់​មាន​អ្នក​ស្លាប់ម្នាក់ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​ភ្លាម​ៗ ។ ហេតុការណ៍​នេះ​កើតឡើង កាលពី​ថ្ងៃ​ទី​១១ កុម្ភ​: ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​ដំបូក ខ្ពស់ ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។

លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​រ៉ឺ​ម ចិន ភេទ​ស្រី អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ដំបូក​ខ្ពស់ ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ​វេ​ត សៃ ហៅ​វ៉ៃ (​ជន​រង​គ្រោះ​) អាយុ​៣១​ឆ្នាំ បាន​ទៅ​លេងបៀរ​នៅផ្ទះ​របស់​ឈ្មោះ វឹ​ម សា​វិត និង​ប្ដី​ឈ្មោះ ញុ​ក ណ​យ អ្នក​ទាំង​៥​នាក់​លេងបៀរ​ផងផឹកស្រា​ថ្នាំ​ផង ។

លុះដល់​ម៉ោង​២០ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១ ខែកុម្ភ​: ឆ្នាំ​២០២៣ ស្រាប់តែ​ជន​រង​គ្រោះ​ឈ្មោះ វេ​ត សៃ (​ហៅវ៉ៃ​) បាន​ជេ​.​រ​.​ប​.​ញ្ចោ​.​ទៅ​លើ​ស្ត្រីសង្ស័យ​ឈ្មោះ រុ​ឹ​ម ចិន ។ ភ្លាម​នោះ​ ក៏​មាន​ជម្លោះ​ពាក្យ​សម្តី​កើតឡើង បន្ទាប់​មក​គ្នីគ្នា​ទាំង​អស់នោះ​បាន​មក​បំបែក តែ​ជន​រង​គ្រោះ​មិន​ព្រម​ឈប់​ជេ​នៅ​តែ​រករឿង​ ។ ពេលនោះ ស្ត្រីសង្ស័យ​​បាន​ស្ទុះ​ទៅ​យក​បន្ទះ​ខ្នង​ឈើ​ជ្រុង​ដែល​មាន​ប្រវែង​០១​ម៉ែត្រ​ទៅ​វាយ​ចំ​ក្បាល​របស់​ជន​រង​គ្រោះ​ពីលើ​ផ្នែក​ខាងក្រោយ​បណ្ដាល​ឱ្យ​បែករ​យាស់​ប្រវែង​០៤ សង់​ទី ម៉ែត្រ បន្ទាប់ មក​ជន​រង​គ្រោះ បាន​ទៅ​ដេក​លើ​ឈើ​នៅ មុខ​ផ្ទះ របស់​ជនសង្ស័យ ។

ចំណែក​ស្ត្រីសង្ស័យ​ក៏​បាន​ឡើង​ដេក​លើ​ផ្ទះ​ជាមួយ​ប្ដី​បាត់​ទៅ លុះ​ព្រឹក​ឡើង​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​១២ ធ្នូ ជនសង្ស័យ​ក៏​បាន​យក​ទឹក​ទៅ​លាង​របួស​ឱ្យ​ជន​រង​គ្រោះ​ដេក​នៅ​នឹង​មុខ​ផ្ទះ ហើយ​ក៏​ស្ត្រី​សង្ស័យ​មិន​បាន​ចាប់អារម្មណ៍ ​លុះដល់​ម៉ោង​០៣​រសៀល ជន​រង​គ្រោះ​ក៏​បាន​ដាច់ខ្យល់​ស្លា​.​ប់​តែ​ម្តង ។

បច្ចុប្បន្ន ស្ត្រី​​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ស្វាយ លើ កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្តសៀមរាប ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់ និង បញ្ជូន​បន្ត​ទៅ​កាន់​តុលាការ​ខេត្ត​សៀមរាប ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ