ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ស្នើ​ជប៉ុន​ជួយ​រឿង​កែ​ច្នៃ​សំរាម​នៅ​ទីក្រុង​ភ្នំពេញ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី ០៨ ខែសីហា ឆ្នាំ​២០១៧ បាន​ស្នើ​ឱ្យ​ភាគី​ជប៉ុន សិក្សា​ជាមួយ​អ្នកជំនាញ

រាជធានី​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី ០៨ ខែសីហា ឆ្នាំ​២០១៧ បាន​ស្នើ​ឱ្យ​ភាគី​ជប៉ុន សិក្សា​ជាមួយ​អ្នកជំនាញ​កម្ពុជា​អំពី​ការ​កែ​ច្នៃ​សំរាម​នៅ​ទីក្រុង​ភ្នំពេញ​។​

ការ​ស្នើ​នេះ​បាន​ធ្វើ​ឡើង នា​ឱកាស​នោះ​សម្តេច​តេ​ជោ និង​គណៈប្រតិភូ​កម្ពុជា បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​រោង​​ចក្រ​កែ​ច្នៃ​សំរាម SHIN-KOTO INCINERATION PLANT ដែល​គ្រប់គ្រង​ដោយ «​អាជ្ញាធរ​សម្អាត​ទីក្រុង​តូ​ក្យូ​» ​ហើយ​ការ​អញ្ជើញ​ដល់​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ត្រូវ​បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដោយ​ប្រធាន អាជ្ញាធរ លោក តៃ​ជី​រ៉ូ នី​ហ្សី​កា​វ៉ា ។​

សម្តេច​បាន​បញ្ជាក់​ថា​៖ «​ច្បាស់​ណាស់ សំរាម​គឺជា​បញ្ហា​ចម្បង​ធំ​ទី​ពីរ​បន្ទាប់​ពី​បញ្ហាចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ អគារ​រោងចក្រ​កែ​ច្នៃ​សំរាម​នេះ ​មានកម្ពស់​៦​ជាន់ បំពាក់​ដោយ​ម៉ាស៊ីន​កិនកម្ទេច​សំរាម ហើយ​បែងចែក​ទៅ​តាម​ប្រភេទ​សំរាម​នីមួយ​ៗ ដែល​ផលិត​ចេញ​ជា​វត្ថុ​សម្រាប់​ប្រើប្រាស់​បាន​ឡើង​វិញ​។ កាក​សំណល់​មួយ​ចំនួន​ គឺ​យក​ទៅ​ធ្វើ​ជីរ និង​ប​ម្លែ​ង​ទៅ​ជា​ថាមពលអគ្គិសនី​សម្រាប់​ប្រើប្រាស់​ផង​ដែរ​។ កម្ពុជា​ត្រូវការ​រោងចក្រ​បែប​នេះ ​ដើម្បី​កែ​ច្នៃ​សំរាម​ដែល​ដឹក​ចេញ​ទៅ​គរ​នៅ​ជាយក្រុង​សព្វថ្ងៃ»៕