អ្នកនាំពាក្យ CPP ថា សម រង្ស៊ី និង រ៉ុង ឈុន ជាមនុស្សតែមួយ បើបក្សភ្លើងទៀនយកមកត្បៀតក្លៀក នឹងជួបបណ្តាសា
រាជធានីភ្នំពេញ ៖ មន្ត្រីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) បានគូសបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី និងលោក រ៉ុងឈុន…
រាជធានីភ្នំពេញ ៖ មន្ត្រីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) បានគូសបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី និងលោក រ៉ុងឈុន…
រាជធានីភ្នំពេញ ៖ មន្ត្រីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) បានគូសបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី និងលោក រ៉ុងឈុន ប្រៀបដូចជាមនុស្សតែមួយ អ៊ីចឹង ដូច្នេះបើគណបក្សភ្លើងទៀន យកមកត្បៀតក្លៀកនោះ គណបក្សនឹងត្រូវបណ្តាសា ជាមិនខាន ។
ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចបែបនេះ បន្ទាប់ពីលោក រ៉ុង ឈុន អតីតសមាជិក គ.ជ.ប ហើយបច្ចុប្បន្នជាប្រធានសហជីពកម្ពុជា បានប្រកាសចូលរួមជីវភាពនយោបាយ ជាមួយគណបក្សភ្លើងទៀន កាលពីពេលថ្មីៗមកនេះ ។
លោក សុខ ឥសាន មន្ត្រីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២៣នេះថា នៅក្នុងសង្គមប្រជាធិបតេយ្យ គេប្រើច្បាប់ជាមូលដ្ឋាន មានតែ ប៉ុល ពត ទេ ដែលប្រើដំបង ។
អ្នកនាំពាក្យថា ពួកប្រឆាំងចេះ ប្រើការវាយប្រហារគេ ដូច្នេះគេក៏ចេះប្រើច្បាប់ ដើម្បីការពារខ្លួន និងរកយុត្តិធ៌មដែរ ។ ដូច្នេះបើពួកឯង មិនចង់ប្រឈមនឹងច្បាប់ និងសំណង មានតែកុំជេរប្រមាថ និងលាបព៌ណគេ ។
លោក សុខ ឥសាន បានបញ្ជាក់ថា ៖ «ពីមុន សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ ឥឡូវ សម រង្ស៊ី និង រ៉ុង ឈុន ជាមនុស្សតែមួយវិញ ហេហេហេ! ។ បើភ្លើងទៀន យក សម រង្ស៊ី និង រ៉ុង ឈុន មកត្បៀតក្លៀក ភ្លើងទៀននឹងជួបបណ្តាសា ជាមិនខាន» ។
អ្នកនាំពាក្យដដែល ក៏បានលើកឡើងថា ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយម សម រង្ស៊ី គឺជាបណ្ឌិតពាល រកគូប្រៀបគ្មាន ខាងប្រឌិតរឿងចោទលើអ្នកដទៃ។ ការប្រឌិតរឿងចោទលើអ្នកដទៃ គឺជាវប្បធម៌ និងទម្លាប់ដ៏អាក្រក់របស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយម ។
ជាមួយគ្នានោះដែរ លោក សុខ ឥសាន ក៏បានលើកឡើងថា រឿងផ្តាច់ខ្លួន ចេញពីទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយមគឺជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់សាម៉ីជនផ្ទាល់ បើចង់នៅ(ស្លា.ប់)ឯក្រៅប្រទេស តាមជនជ្រុលនិយមនៅទៅ។ គោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺពិតប្រាកដ ហើយការសម្រេចអាស្រ័យលើសាម៉ីជនម្នាក់ៗ ៕
ចែករំលែកព័តមាននេះ