ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីយប់ម្តាយថាក្តៅស្អុះ ចេញដេកក្រៅផ្ទះ លុះ​ព្រឹក​ឡើង​អ្នក​ជិត​ខាងប្រាប់​ដំណឹងអកុសល​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ម្នាក់​តូចចិត្ត​និង​និង​គ្រួសារ​តែងតែ​មានការ​ឈ្លោះ​ទាស់​គ្នា​ជា​ញឹកញាប់​

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ម្នាក់​តូចចិត្ត​និង​និង​គ្រួសារ​តែងតែ​មានការ​ឈ្លោះ​ទាស់​គ្នា​ជា​ញឹកញាប់​ពេក​ធ្វើ​ឲ្យ​គាត់​មានការ​ធុញទ្រាន់ ក៏​គិត​ខ្លី​​បញ្ចប់ជីវិត​នៅលើ​ដើម​ក្រខុប​១​ដើម​នៅ​មុខ​ផ្ទះ​ជួល ស្ថិត​នៅ​ក្នុង​ដី​ឡូត៍​លេខ ២៣ តាម​ផ្លូវ​បេតុង ភូមិ​កណ្ដាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បណ្ដាល​ឲ្យ​ស្លា.ប់​បាត់បង់​ជីវិត ហើយស.ព​ស្ត្រីរងគ្រោះ​​ត្រូវ​បាន​កូនចៅ​ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២៣​។

ស្ត្រី​រងគ្រោះ​​​ខាងលើ​ឈ្មោះ គួ​ក ហេ​ន អាយុ​៦៥​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ខាងលើ ភូមិ​កណ្ដាល និង​មានស្រុក​កំណើត​នៅ​ភូមិ​ពោធិ៍​រោង ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ ។

បើ​តាម​កូនស្រី​បង្កើត​របស់​គាត់​ម្នាក់​ឈ្មោះ សាំង សុខ​ហឿ​ន អាយុ​៣៥​ឆ្នាំ ​បាន​និយាយ​ប្រាប់​នគរ​បាល​ថា កាលពី​នៅ​រស់​ ម្ដាយ​របស់​នាង​តែងតែ​មន​ទំនាស់​ជាមួយ​កូនចៅ​ជា​ញឹកញាប់ ហើយ​ម្ដាយ​របស់​នាង​ក៏​ចេះ​តែ​និយាយ​ថា​ធុញទ្រាន់​ថែម​ទៀត​ផង​ ។ ​មិនតែប៉ុណ្ណោះ​កាលពី​ថ្ងៃ​៥ ខែកុម្ភៈ ឆ្នាំ​២០២៣ ព្រោះតែ​អន់ចិត្ត​ជាមួយ​កូនចៅ ម្ដាយ​នាង​បាន​ដើរ​ចេញពីផ្ទះ​ម្ដង​រួច​មក​ហើយ ប៉ុន្តែ​កូនចៅ​តាម​រក​ឃើញ​និង​នាំ​គាត់​មក​ផ្ទះ​វិញ​។

ស្ត្រី​រូប​នោះ​បាន​និយាយ​ទៀត​ថា ដោយឡែក​នៅ​វេលា​យប់​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ម្តាយ​របស់​នាង​បាន​យក​អង្រឹង​មក​ចង​ដេក​ក្រៅ​ផ្ទះ ដោយ​ប្រាប់​កូនចៅ​ថា ក្នុងផ្ទះ​ក្ដៅស្អុះ ដេក​នៅ​ក្រៅ​ផ្ទះ​ល្ហើយ​បន្តិច​គាត់​និង​ចូល​ដេក​ក្នុង​បន្ទប់​វិញ​ហើយ​ ។ ​ក្រោយមក​កូនចៅ​អត់​បាន​ចាប់អារម្មណ៍​ថា​ម្ដាយ​មានរឿង​អី​ទេ លុះដល់​ព្រឹក​ឡើង ស្រាប់តែ​អ្នក​ជិតខាង​ទៅ​ប្រាប់​ថា ម្ដាយ​របស់​នាង​បញ្ចប់ជីវិត​​នៅលើ​​ដើម​ក្រខុប​មុខ​បន្ទប់​ជួល​ស្លា.ប់​បាត់​ទៅ​ហើយ​ ។ ​ខណៈនោះ​ម្នាក់​ៗ​មានការ​ហួសចិត្ត​ និង​នឹក​ស្មាន​ពុំ​ដល់​ថា​ម្ដាយ​ដាច់​ចិត្ត​ធ្វើ​បែប​នេះ​សោះ រួច​រាយការណ៍​ប្រាប់​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​កោសល្យវិច័យ​។

ទោះបីជា​បែប​ណា​ ស្ត្រី​ជា​កូន​រូប​នោះ​ពុំ​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា ម្ដាយ​របស់​នាង​មាន​ទំនាស់​ជាមួយ​កូនចៅ​ ព្រោះ​តែ​​រឿង​អ្វី​នោះ​ឡើយ ចំណែក​កម្លាំង​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​ព្រមទាំង​លោក​ឧ​ញ្ញ៉ា​វេជ្ជបណ្ឌិត​ន​ង សុ​វ​ណ្ណា​រ័​ត្ន គ្រូពេទ្យ​អម​សាលា​ដំ​​បូង​រាជធានី​​ភ្នំពេញ បាន​បញ្ជាក់​ថា​ ស្ត្រី​ចំណាស់​ខាងលើ​ពិតជា​ស្លា.ប់​ដោយ​សារ​​បញ្ចប់ជីវិត​​​ប្រាកដ​មែន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ