ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្មើស​ព្រហ្មទណ្ឌ​ថយ​ចុះ​នៅ​កំពង់ចាម ក្រោយ​ពី​…

6 ឆ្នាំ មុន

ខេត្ត​​កំពង់ចាម ​៖ នៅ​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខេត្តកំពង់ចាម លោក​ឧត្ដមសេនីយ៍ ឯម កុសល ស្នងការ​នគរបាល ខេត្តកំពង់ចាម គូសបញ្ជាក់​ថា ការងារ​សន្តិ​សុខ​​សណ្ដាប់ធ្នាប់​

ខេត្ត​​កំពង់ចាម ​៖ នៅ​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខេត្តកំពង់ចាម លោក​ឧត្ដមសេនីយ៍ ឯម កុសល ស្នងការ​នគរបាល ខេត្តកំពង់ចាម គូសបញ្ជាក់​ថា ការងារ​សន្តិ​សុខ​​សណ្ដាប់ធ្នាប់​សាធារណៈ សភាពការណ៍​សន្តិសុខ​នយោបាយ ពុំ​មាន​អ្វី​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ​។ សម្រាប់​សភាពការណ៍​បទល្មើស​ព្រហ្មទណ្ឌ បាន​កើត​ឡើង​០៦​លើក ធៀប​ទៅ​នឹង​ខែមិថុនា គឺ​ថយ​ចុះ​០៦​លើក ដែល​ក្នុង​នោះ​បទ​ឧក្រឹដ្ឋ​កើត​០២​លើក បទ​ម​ជ្ឈឹ​ម​០៤​លើក ។​

ការងារ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ បង្ក្រាប​បាន​១៨​ករណី ចាប់​បាន​៤១​នាក់ ដកហូត​ថ្មាំ​ញៀន​ប្រភេទ​ក្រាម​ពណ៌​ស​៤៥​កញ្ចប់ ទម្ងន់​៤៨,៤១​ក្រាម ទូរស័ព្ទ​១៤​គ្រឿង រថយន្ត​១​គ្រឿង ម៉ូតូ​០៣​គ្រឿង និង​សម្ភារៈ​សេព​ផ្សេង​ៗ​ទៀត ។​

ចំពោះ​ការងារ​សភាពការណ៍​សណ្ដាប់ធ្នាប់​សាធារណៈ​កើតឡើង​២៥​លើក ក្នុង​នោះ​គ្រោះថ្នាក់​ចរាចរណ៍​១២​លើក អត្តឃាត​០២​លើក គ្រោះថ្នាក់​ផ្សេង​ៗ​១១​លើក ដែល​បង្ក​ឲ្យ​​គ្រោះថ្នាក់​មនុស្ស​ស្លាប់​២០​នាក់ របួស​១២​នាក់ ។​

បន្ទាប់​មក លោក គួ​ច ចំរើន អភិបាលខេត្ត​កំពង់ចាម​ដែល​ដឹកនាំ​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត និង​ក្នុង​នាម​ជា​ប្រធាន​គណៈ​ការ​ឯកភាព​ខេត្ត​នោះ​បាន​ជម្រុញ​ទៅ​ដល់​​ជួរ​គណ​បញ្ជា​​​ការ​ឯកភាព​ទាំងអស់ ជា​ពិសេស​គណៈ​បញ្ជាការ​ឯកភាព​ក្រុង ស្រុក ត្រូវ​យកចិត្តទុកដាក់​ក្នុង​តួនាទី ក៏​ដូច​ជា​ផែនការ​យុទ្ធនាការ ដើម្បី​ដឹកនាំ​គណៈ​បញ្ជា​ការ​ឯកភាព​ខ្លួន រួមចំណែក​ថែរក្សា​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ នៅ​ក្នុង​មូលដ្ឋាន​រៀង​ៗ​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ​៕