ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អសន្តិសុខ​ក្នុង​ខេត្តតាកែវ​ កើតឡើង​ផ្ទួន​ៗ​គួរ​ឲ្យ​ព្រួយបារម្ភ

1 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ មួយ​រយៈ​ដើមឆ្នាំ​២០២៣​នេះ ក្នុង​ខេត្តតាកែវ​សឹងតែ​គ្រប់​ស្រុក​ក្រុង​ទៅ​ហើយ បាន​កើត​បទល្មើសធ្ងន់​ៗ​ជា​បន្តបន្ទាប់​ដែល​បង្ក​ឡើង​ដោយ​ក្រុម​ក្មេង​ស្ទាវ​តាម​ដងផ្លូវ ។ ដូចដែល​មហា​ជន​បានដឹង​ហើយ​នា​ពេល​កន្លង​មក នា​ដើមឆ្នាំ​២០២៣​នេះ ក្រៅពី​ករណី​គ្រឿ​.​ង​ញៀ​.​ន ចោរកម្ម…


ខេត្តតាកែវ ៖ មួយ​រយៈ​ដើមឆ្នាំ​២០២៣​នេះ ក្នុង​ខេត្តតាកែវ​សឹងតែ​គ្រប់​ស្រុក​ក្រុង​ទៅ​ហើយ បាន​កើត​បទល្មើសធ្ងន់​ៗ​ជា​បន្តបន្ទាប់​ដែល​បង្ក​ឡើង​ដោយ​ក្រុម​ក្មេង​ស្ទាវ​តាម​ដងផ្លូវ ។ ដូចដែល​មហា​ជន​បានដឹង​ហើយ​នា​ពេល​កន្លង​មក នា​ដើមឆ្នាំ​២០២៣​នេះ ក្រៅពី​ករណី​គ្រឿ​.​ង​ញៀ​.​ន ចោរកម្ម ចោរឆក់ គប់​កញ្ចក់​រថយន្ត​តាម​ដងផ្លូវ នៅ​មាន​ករណី​ប្រដេញ​កា​.​ប់​គ្នា​តាម​ដងផ្លូវ​ប្រ​សេក​ប្រសាច​គួរ​ឲ្យ​ខ្លាច ។

ជាក់ស្តែង កាលពី​ប៉ុន្មាន​ថ្ងៃមុន គឺ​នៅ​រសៀល​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៣ វេលា​ម៉ោង​១៥​និង​៥០​នាទី ក្មេង​ស្ទាវ​១​ក្រុម​ជិះ​ម៉ូតូ​៣​គ្រឿង ប្រដាប់​ដោយ​កាំ​.​បិ​.​ត ប៉័ងតោ ដេញ​កា​.​ប់​គ្នា​បណ្តាល​ឲ្យ​សិស្ស​សាលា​ម្នាក់​ស្លា​.​ប់​ភ្លាម​ៗ​នៅ​និង​កន្លែង​កើតហេតុ​លើ​ផ្លូវជាតិ​លេខ​២ ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៣​និង​៩៤ ស្ថិត​ក្នុងភូមិ​ឈើទាល​ភ្លោះ ឃុំ​ប្រាំបី​មុំ ស្រុក​ទ្រាំង ខេត្តតាកែវ​។

ជន​រង​គ្រោះ​ឈ្មោះ ប៉ែ​ត កុសល​សិទ្ធិ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ ឃុំ​ជី​ខ្មា ស្រុក​ទ្រាំង ខេត្តតាកែវ ត្រូវ​បាន​ជនសង្ស័យ​កា​.​ប់​មួយ​កាំ​.​បិ​.​ត​ត្រង់​ក​ផ្នែក​ខាងឆ្វេង ស្លា​.​ប់​នៅ​នឹង​កន្លែង​កើតហេតុ ។ ក្រោយ​ធ្វើ​សកម្មភាព​ជនសង្ស័យ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​ទិស​ខាងត្បូង​គេចខ្លួន​បាត់​ស្រមោល​បាន​ប៉ុន្មាន​ថ្ងៃ ទើប​ចាប់​បាន​នៅ​ថ្ងៃ​ទី​០៦ កុម្ភៈ​ម្សិលមិញ ។

សូម​បញ្ជាក់​ថា បើ​តាម​ប្រភព​ច្បាស់ការ​ពី​មន្ត្រី​នគរបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ចាប់តាំងពី​លោក​ឈាង ផា​ន់​ណា​រ៉ា អតីត​ជា​ស្នងការ​រង​ទទួល​ផែន​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​គ​របាល​រាជធានី​ភ្នំពេញ​មក​កាន់​ដំណែង​ជា​ស្នងការ​នគរបាល​ខេត្តតាកែវ​ជាង​មួយ​ឆ្នាំ​នេះ មន្ត្រី​នគរបាល​ជា​ច្រើន​ត្រូវ​បាន​ផ្លាស់​ប្តូរ​តួរ​នាទី និង​ដំឡើង​ឋានន្តរស័ក្តិ​ជា​បន្តបន្ទាប់ ដោយ​ស្នងការ​រង​នគរបាល​ខេត្ត​មាន​រហូត​ដល់​២៧​រូប ក្នុង​នោះ​មាន​តែ​ស្នងការ​រង​១៣​រូប​ប៉ុណ្ណោះ ដែល​មាន​ផែន​ទទួលខុសត្រូវ​ច្បាស់លាស់ ក្រៅពី​នេះ ជា​ស្នងការ​រង​កិត្តិយស​ ។

ព័ត៌មានលម្អិតនឹងមានផ្សាយជូនបន្ត​លើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ