ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ចម្ការ​​កា.ប់ដើមស្វាយកែវរមៀតចោល ដោយ​គ្មានការសោកស្តាយ​​សូម្បី​បន្តិច​

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​០៦ ខែកុម្ភ​: ឆ្នាំ​២០២៣ ​នេះ គេ​សង្កេត​ឃើញ​ដំណាំ​ស្វាយកែវ រមៀត​ជាង​២០០​ដើម ស្ថិត​នៅ​ក្នុងភូមិ​ទឹកផុស សង្កាត់​ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​០៦ ខែកុម្ភ​: ឆ្នាំ​២០២៣ ​នេះ គេ​សង្កេត​ឃើញ​ដំណាំ​ស្វាយកែវ រមៀត​ជាង​២០០​ដើម ស្ថិត​នៅ​ក្នុងភូមិ​ទឹកផុស សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ត្រូវ​បាន​ម្ចាស់​កា.ប់​ចោល ដោយ​គ្មាន​សោកស្តាយ​អ្វី​សូ​ម្បីតែ​បន្តិច​ឡើយ ខណ​:​ដែល​ខ្លួន​ដាំ​រួច​ទទួល​បាន​ផល​ផ្លែ​ទៅ​ហើយ ស្រាប់តែ​ឃើញ​តម្លៃ​ទីផ្សារ​ធ្លាក់​ចុះ​រហូត ចាប់តាំងពី​តម្លៃ​២០០០​រៀល ក្នុង​១​គីឡូក្រាម រហូត​ដល់​នៅ​សល់​ត្រឹម​៤០០ ទៅ​៥០០​រៀល​ក្នុង​១​គីឡូក្រាម លុះ​ចុង​ក្រោយ​ស្ទើរតែ​គ្មាន​ម៉ូយ​ចូល​ទិញ ទើប​ម្ចាស់​តូចចិត្ត​ក៏​កា.ប់​ចោល ដួល​រេល​ពេញ​ផ្ទៃ​ចម្ការ​ ហើយ​ណាមួយ​ប្រញាប់​យក​ដី​ដាំ​ដំណាំ​ដើម​ស្វាយចន្ទី និង​ដំឡូង​មី​ ព្រោះ​មាន​តម្លៃ​ទីផ្សារ​ខ្ពស់​ជាង​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់ ឈ្មោះ នី ជា​អ្នក​រស់នៅ​ជិតខាង​នឹង​ម្ចាស់​ចម្ការ​​ខាងលើ​បាន​រៀប​រាប់​ឱ្យ​ដឹង​ថា​ ម្ចាស់​ចម្ការ​មួយ​នេះ បាន​ដាំ​ដំណាំ​ស្វាយកែវ​រមៀត​រាប់រយ​ដើម អស់​រយ​:​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ លុះ​ពេល​ដល់​រដូវ​ប្រមូល​ផល ស្រាប់តែ​តម្លៃ​ទីផ្សារ​ផ្លែស្វាយ​មានការ​ធ្លាក់​ចុះ​ជា​រៀង​រាល់​ឆ្នាំ​។ ពេល​ខ្លះ ម្ចាស់​មិន​អាច​រក​ម៉ូយ​ចូល​ទៅ​ទិញ​ផ្លែស្វាយ​ក្នុង​ចំការ​របស់​ខ្លួន​បាន ទើប​ពេល​នេះ សម្រេចចិត្ត​កា.ប់​ដើម​ស្វាយ​របស់​ខ្លួន​ជា​បន្តបន្ទាប់​ជាង​២០០​ដើម ខណ​:​ដែល​ដើម​ស្វាយ​កំពុង​តែ​ចេញ​ផ្កា ក្តិ​ប​ពេញ​ដើម​ក្នុងចម្ការ​​របស់​ខ្លួន​ទៅ​ហើយ​ ។

ប្រភព​បន្ត​ទៀត​ថា ពួក​គាត់​មួយ​ចំនួន​លែង​ចង់​ដាំ​ស្វាយកែវ​រមៀត ឬ​ដំណាំ​មៀន​ប៉ៃលិន​បន្ត​ទៀត ព្រោះ​បន្ទាប់​ពី​ដាំ​រួច​​ បែរជា​តម្លៃ​ទីផ្សារ​ធ្លាក់​ចុះ លុះ​ក្រ​ឡេ​ក​មើលទៅ​មើមដំឡូង​មី​នៅ​ពេល​នេះ ឡើងថ្លៃ​ខ្ពស់ត្រដែត​គួរ​ឱ្យ​កត់សម្គាល់ ទើប​ពួក​គាត់​សម្រេច​ថា កា.ប់​ដើម​ស្វាយកែវ​រមៀត​ចោល ដើម្បី​ដាំ​ដំណាំ​ដែល​ឆាប់​ទទួល​បាន​ផល​ផ្លែ លក់​យក​ថវិកា​សង​ជំពាក់​បំណុល​គេ​ ។

ចំណែកឯ​កសិករ​ខ្លះ​ទៀត ពួក​គាត់​មាន​ដីចម្ការ​​ច្រើន មិន​សម្រេចចិត្ត​កាប់​ដើម​ស្វាយ​ដែល​ធំ​ហើយ​នេះ​ចោល​ទេ ដោយ​យក​ដី​ទំនេរ​ផ្សេង​ទៀត​ដាក់​ដាំដំឡូង​មី ឬ​ដំណាំ​ពោតក្រហម​វិញ ព្រោះ​បើសិនជា​ពេល​ខាង​មុខ​តម្លៃ​ទីផ្សារ​ផ្លែស្វាយ​កែវ​រមៀត​ឡើងថ្លៃ នោះ​លំបាក​ដាំ​ឡើង​វិញ ហើយ​ទោះបីជា​ដាំ​ក៏​មិន​អាច​ទាន់​ពេល​ទទួលផល​ផ្លែ​បេះ​លក់​ដែរ ព្រោះ​ត្រូវ​ចំណាយពេល​៣​ទៅ​៤​ឆ្នាំ ទើប​អាច​ទទួល​បាន​នូវ​ផល​ផ្លែ បើ​ឃើញ​ថោក​កា.ប់​ចោល លុះ​ពេ​ថ្លៃ​ដាំ​ឡើង​វិញ​បែប​នេះ ពិតជា​មានការ​លំបាក​ខ្លាំង​ណាស់​ ។

ពួក​គាត់​ខ្លះ​ទៀត មានការ​សោកស្តាយ ពេល​ដែល​ឃើញ​កសិករ​មួយ​ចំនួន​កាប់​ដើម​ស្វាយ​ដែល ដាំ​បាន​ធំ​ទទួល​បាន​ផល​ផ្លែ បើសិនជា​ទុក​ដើម​ទាំងនោះ ហើយ​រក​ដី​ផ្សេង​ដាំ​ដំណាំ​ដែល​ត្រូវ​ដាំ​វិញ នោះ​អាច​ជា​ជម្រើស​ដ៏​ល្អ​ម្យ៉ាងដែរ​។ តែ​ប្រហែលជា​គាត់​គ្មាន​ដី​ផ្សេង​សម្រាប់​ដាំ​ដំណាំ ដែល​មាន​តម្លៃ​ខ្ពស់ ទើប​បានជា​នាំ​គ្នា​កា.ប់​ចោល ហើយ​បែរ​ទៅ​ដាំ​ដំណាំ​ស្វាយចន្ទី ឬ​ដំឡូង​មី​ដែល​កំពុង​តែ​ឡើងថ្លៃ​វិញ​ ។

អត្ថបទសរសេរ ដោយ