ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីការពារ​ជំងឺ​នៅ​អំឡុង​ពេល​មាន​ទឹកជំនន់

6 ឆ្នាំ មុន

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​ផ្ញើ​សារ​អប់រំ សំខាន់​ៗ ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ និង​គ្រោះថ្នាក់​នានា​ជាយថាហេតុ​ក្នុង​ពេល​ជួប​គ្រោះ​ទឹកជំនន់​៖

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​ផ្ញើ​សារ​អប់រំ សំខាន់​ៗ ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ និង​គ្រោះថ្នាក់​នានា​ជាយថាហេតុ​ក្នុង​ពេល​ជួប​គ្រោះ​ទឹកជំនន់​៖

១-​ប្រជាជន​ត្រូវ​តាមដាន​ស្ថានភាព​ទឹកជំនន់​, ទៅ​ទួល​សុវត្ថិភាព​, កុំ​បើកបរ​លើ​ទឹកជំនន់​, ចៀសវាង​ការ​លង់ទឹក​(​កុំ​ហែល​ទឹកជំនន់​), ចៀសវាង​ពស់​ចឹក​(​ចៀសវាង​ប្រើ​ដៃ​ទៅ​កាយ​កន្លែង​ទួល ឬ​ពុំនូក​នានា​), គ្រោះថ្នាក់​ធ្វើ​ឲ្យ​របួស ផ្សេង​ៗ, ផ្តាច់​ចរន្តអគ្គិសនី និង​របៀប​ការពារ​កុំ​ឲ្យ​ឆក់​, ជាតិពុល​នានា ត្រូវ​ដាក់​ឲ្យ​ខ្ពស់​ពី​ទឹក​លិច ដើម្បី​ចៀសវាង​ពុល​ដល់​មនុស្ស​និង​សត្វ​, ប្រើប្រាស់​ទឹក​ស្អាត​និង​ផឹកទឹក​ឆ្អិន​ជា​និច្ច​, ចំណីអាហារ​ត្រូវ​តែ​ឆ្អិន​ជា​និច្ច​និង​គ្រប​កុំ​ឲ្យ​រុយ​រោម ។

២-​បង្ការ​ជំងឺឆ្លង​ផ្សេង​ៗ, ជំងឺ​ស្អូច ,​ស្រឡទែន​, ជំងឺរាក ជំងឺរាក​មួល ជំងឺ​គ្រុនពោះវៀន និង​អាសន្នរោគ​, ជំងឺ​ពុល​អាហារ​, ជំងឺ​រលាក​ថ្លើម​ប្រភេទ​A, ជំងឺ​បណ្តាល​មក​ពី​ព្រូន​, ជំងឺ​លិ​ន​តូ​, ជំងឺគ្រុនចាញ់ គ្រុនឈាម​, ជំងឺ​ផ្តាសាយ​, ជំងឺ​រមាស់​ស្បែក​, ជំងឺភ្នែកក្រហម ។

ខាងលើ​នេះ​ជា​ជំងឺ​ដែល​ភាគច្រើន​គឺ​បណ្តាល​មក​ពី​ការ​កង្វះ​អនាម័យ ដូច្នេះ​ត្រូវ​រស់នៅ​ប្រកាន់ខ្ជាប់​នូវ​អនាម័យ​ជា​និច្ច ពិសេស ទឹក​និង​អាហារ ផ្សេង​ៗ​ត្រូវ​តែ​ចម្អិន​ឱ្យ​បាន​ឆ្អិន​ល្អ មុន​ពេល​ទទួលទាន ។ ចំពោះ​បន្លែ​ត្រូវ​តែ​លាង​សម្អាត​ឱ្យ​បាន​ស្អាត​ជាមួយនឹង​ទឹក​ស្អាត ពិសេស​ត្រូវ​ការពារ​ពី​ការ​ខាំ​របស់​មូល​ដែល​នាំ​ឲ្យ​កើត​មាន​ជំងឺគ្រុនចាញ់ គ្រុន​ឈាម​​ជាដើម ។ រាល់ពេល​ដែល​មាន​សញ្ញា​ណាមួយ​មិន​ប្រក្រតី ឬ​ក៏​មានការ​ពុល​អាហារ​ច្រើន​ខុស​ពី​ធម្មតា ផ្សេង​ៗ ត្រូវ​រាយការណ៍​ទៅ​កាន់​លេខ​១១៥ ជា​បន្ទាន់ ដើម្បី​សុវត្ថិភាព និង​ការពារ​គ្រោះថ្នាក់​ជាយថាហេតុ ៕