ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរជាតិអប្សរាកាត់ដក និងមែកឈើមួយចំនួននៅបរិវេណប្រាសាទបាយ័នដើម្បីបញ្ចៀសពីហានិ.ភ័យ

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ នាយកដ្ឋាន​គ្រប់គ្រង​ទឹក ព្រៃឈើ និងហេ​ដ្ឋា​រចនា​សម្ពន្ធ នៃ​អាជ្ញាធរ​ជាតិ​អប្សរា នា​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះបាន​កាត់​ដក…

ខេត្តសៀមរាប៖ នាយកដ្ឋាន​គ្រប់គ្រង​ទឹក ព្រៃឈើ និងហេ​ដ្ឋា​រចនា​សម្ពន្ធ នៃ​អាជ្ញាធរ​ជាតិ​អប្សរា នា​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះបាន​កាត់​ដក និងក្រី​មែកឈើ គឺ​ដើមឈើ​ទាល​មួយ​ចំនួនដែល​អាច​បង្ក​ហានិភ័យ​ខ្ពស់​ដល់​ភ្ញៀវ​ទេសចរ​ឆ្លងកាត់​មក​ទស្សនា​ប្រាសាទ​។

លោក យិ​ន សុ​វ៉ា​ត ទីប្រឹក្សា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​មាន​ប្រសាសន៍​ថា ការ​កាត់​ដក ក្រី​មែកឈើ​ដែល​ងាប់​នេះ​ជា​យូរ​មក​ហើយ​មែក និង​គល់​របស់​វា​ពុក​ផុយ​ជា​អន្លើ​ៗ​ការ​កាត់​ដក និង​កាត់​ក្រី​មែកឈើ គឺ​ក្នុង​គោលបំណង​ដើម្បី​បង្ការ និង បញ្ចៀស​គ្រោះថ្នាក់​ជួយ​សម្រាល​ទម្ងន់​ដើមឈើ​ជៀសវាង​បាក់​ធ្លាក់ ឬ​ដួល​រលំ​ជាយថាហេតុ​ផ្សេង​ៗ​បណ្តាល​ឱ្យ​ប៉ះពាល់​នឹង​អាច​បាក់​ធ្លាក់​បង្ក​ហានិភ័យ​ចំពោះ​ភ្ញៀវ​ដើរ​ឆ្លងកាត់​ចេញចូល​ប្រាសាទ​។

លោក​ពន្យល់​ថា ការ​កាត់​ដក និង​កាត់​ក្រី​មែកឈើ​នៅ​តាម​ទីតាំង​នានា ដើម្បី​ធានា​សុវត្ថិភាព​ភ្ញៀវ​ទេសចរ​សាធារណជន​ក៏​ដូច​ជា ដើម្បី​លើកកម្ពស់​សោភ័ណ ភាព​នៅ​តាម​ដងផ្លូវ និង​តាម​បរិវេណ​ប្រាសាទ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។កំឡុង​ពេល​អនុវត្ត​កិច្ច​ការងារ​នេះ ក្រុមការងារ​ក៏​បាន​រៀបចំ​ផ្លូវ​វាង ដើម្បី​សម្រួល​ដល់​ភ្ញៀវ​ឆ្លងកាត់ និង​បញ្ចៀស​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ​កំពុង​កាត់​។

គួរ​បញ្ជាក់​ថា នេះ​ជា​ការ​ប្រចាំ​ថ្ងៃ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ថែរក្សា​ទេសភាព​វប្បធម៌​ក៏​ដូច​ជា ថែរក្សា​បរិស្ថាន​ក្នុង​រមណីយដ្ឋាន​អង្គរ​។ អាជ្ញាធរ​ជាតិ​អប្សរា ក៏​បាន​អំពាវនាវ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទាំងអស់ សូម​មានការ​យោគយល់ អធ្យាស្រ័យ និង​ចូលរួម​សហការ ដើម្បី​ឱ្យ​ការ​អនុវត្ត​ការងារ​បាន​រលូន និង​សុវត្ថិភាព​ខ្ពស់​ទាំងអស់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ