ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ហ៊ាន​មែន​យក​ឡូ​ហ្គោក្រសួង​សាធារណៈការ​បិទ​លើ​អេ​ស្កា​វ​ទ័​រជីករណ្តៅ​ដី​​ដល់​ក្បាល​ប្រែ​ត​​

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ មហាជន​ដាក់​ច​ម្ង​ល់​តើ​ម៉ី ​សម្បត្តិ និង​ម៉ី​ រតនា ​ជា​អ្នក​ណា? ទើប​ហ៊ាន​យក​ឡូ​ហ្គោក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន​មក​បិទ​លើ​អេ​ស្កា​វ​ទ័​រ ធ្វើ​អាជីវកម្ម​ជីករណ្តៅ​ដី​យក​អាចម៍ដី​លក់…

ខេត្តស្វាយរៀង ​៖ មហាជន​ដាក់​ច​ម្ង​ល់​តើ​ម៉ី ​សម្បត្តិ និង​ម៉ី​ រតនា ​ជា​អ្នក​ណា? ទើប​ហ៊ាន​យក​ឡូ​ហ្គោក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន​មក​បិទ​លើ​អេ​ស្កា​វ​ទ័​រ ធ្វើ​អាជីវកម្ម​ជីករណ្តៅ​ដី​យក​អាចម៍ដី​លក់ ជីក​ជ្រៅ ជម្រៅ​ជាង​១០​ម៉ែត្រ លើស​ច្បាប់​កំណត់ ដោយ​លោក​ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជូន​ខេត្ត ប្រដូច​ថា អ្នកខ្លះ​យក​អាវ ន​.​ប ​ឬ​ខ​.​ម មក​ពាក់ អ្នកខ្លះ​យក​ស្លាក​លេខ​រថយន្ត ន​.​ប ឬ​ខ​.​ម មក​បំពាក់​លើ​រថយន្ត​បំភាន់​ភ្នែក​សមត្ថកិច្ចដែល​ពាក្យចាស់​លោក​ថា លើក​ស្នាជម្លរ​ក្អែក​ ។​

ដោយ​លិខិត​អនុញ្ញាត​របស់​លោក​អភិបាលក្រុង​អនុញ្ញាតិ​ឲ្យ​ជីក​ជម្រៅ​០៣​ម៉ែត្រ ហើយ​ប្រើប្រាស់​រថយន្ត​ដឹក​អាចម៍ដី​ធុន​ធំបាន​បំផ្លាញ​ផ្លូវលំ​០៣​ខ្សែ ប្រវែង​៦​គីឡូម៉ែត្រ​ស្រុត​ខូច​ក្លាយជា​រណ្តៅ​សំបុកមាន់ ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ចំនួន​២​ភូមិ​ក្តៅក្រហាយ​ក្រុម​រថយន្ត​ដឹក​ដី​កំពុង​បំផ្លាញ​ផ្លូវលំ​០៣​ខ្សែ​ប្រវែង​៦,០០០​ម៉ែត្រ បណ្តាល​ឲ្យ​បាក់​ស្រុត​ខូច​និង​ហុយធូលី​ដី​ចូល​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង​។​

ករណី​ប្រជាពលរដ្ឋ​តវ៉ា​នេះ​កើតឡើង​ចាប់តាំងពី​ព្រឹក​ថ្ងៃ​ទី​២ ​កុម្ភៈ ​២០២៣​ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៤ ​កុម្ភៈ​២០២៣​នេះ នៅ​ភូមិ​ទន្លៀ​ង ​ឃុំ​រមាំង​ថ្កោល​ ស្រុក​ស្វាយ​ទាប​​​ និង​ភូមិ​ស្រម៉​ជ្រំ សង្កាត់​សង្ឃ័រ​ក្រុង​ស្វាយ​រៀង​។​បើ​តាម​ប្រជាពលរដ្ឋ​ភូមិ​ស្រម៉​ជ្រំ ​សង្កាត់​សង្ឃ​រ័ ​ក្រុង​ស្វាយ​រៀង បាន​ប្រាប់​កោះសន្តិភាព​ថា មាន​ក្រុម​អាជីវកម្ម​ជីករណ្តៅ​ដី​យក​អាចម៍ដី​លក់​បាន​ជីករណ្តៅ​ដី​ជ្រៅ ជម្រៅ​ប្រមាណ​ជាង​១០​ម៉ែត្រ​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយ​បារ​ម្ភៈ​ខ្លាច​បាក់​ដីស្រែ​របស់​ពួក​គាត់​នៅ​ពេល​រដូវវស្សា និង​ខ្លាច​ធ្លាក់​គោក្របី​ចូល​ក្នុង​រណ្តៅ​ដី​ងាប់ ជា​ពិសេស​បច្ចុប្បន្ន​នេះ​ រថយន្ត​ធុន​ធំ​ដឹក​អាចម៍ដី​ជា​ច្រើន​គ្រឿង បាន​កំពុង​បំ​ផ្លា​ញ​ផ្លូវលំ​ចំនួន​២​ខ្សែ​ស្រុត​ខូច​ប្រវែង​ជាង​៤,០០០​ម៉ែត្រ ​និង​បង្ក​ហុយធូលី​ដី​ចូល​ផ្ទះ​របស់​ពួក​គាត់​ទៀត ។

​ទាក់ទិន​ករណី​នេះ​ដែរ ​លោកស្រី​សុក ណ​ន ចៅសង្កាត់​សង្ឃ​រ័ បាន​មាន​ប្រសាសន៍​ថា លោកស្រី​បាន​ហៅ​ម្ចាស់​អាជីវកម្ម មក​ធ្វើ​កិច្ចសន្យា និង​ឲ្យ​ជួសជុល​ផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ​វិញ ពេល​ចរាចរណ៍​រថយន្ត​ដឹក​ដី​ខូច​ផ្លូវ​ធ្ងន់ធ្ងរ​ប៉ះពាល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ហើយ​ម្ចាស់​អាជីវកម្ម​សុំ​ពេល​២​ថ្ងៃ​ទៀត​ដើម្បី​ដឹក​ខ្សាច់​ភ្នំ​មក​ជួសជុល​ក៏​ប៉ុន្តែ​ដល់​ថ្ងៃ​សន្យា​ហើយ​នៅ​តែ​ពុំ​ឃើញ​មក​ជួសជុល​។​

ចំណែក​ប្រជាពលរដ្ឋ​ភូមិ​ទន្លៀ​ង​ឃុំ​រមាំង​ថ្កោល​ស្រុក​ស្វាយ​ទាប​ដែល​នៅ​ជាប់​ព្រំប្រទល់​ភូមិ​ស្រម៉​ជ្រំ​បាន​ប្រាប់​កោះសន្តិភាព​ថា មាន​រថយន្ត​ធុន​ធំ​ជា​ច្រើន​គ្រឿង​របស់​ក្រុមហ៊ុន​ម៉ី​ សម្បត្តិ បាន​ចរាចរណ៍​ដឹក​អាចម៍ដី បាន​បំផ្លាញ​ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​២,០០០​ម៉ែត្រ ខ្លា​យ​ជា​រណ្តៅ ជង្ហុក​សំបុកមាន់ ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​និង​ហុយធូលី​ដី​ចូល​ផ្ទះ​របស់​ពួក​គាត់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ខ្លាំង​។

​ទាក់ទិន​ករណី​នេះ​ដែរ​ លោក​មេឃុំ​រមាំង​ថ្កោល បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​បាន​ហៅ​ក្រុមហ៊ុន​ម៉ី​សម្បត្តិ ដែល​ជា​តំណាង​សម្របសម្រួល​ឲ្យ​ធ្វើ​កិច្ចសន្យា​ជួសជុល​ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ និង​ដាក់​លូ​កាត់​ថ្នល់​ដែល​បែក​ខូច​សង​ប្រជាពលរដ្ឋ​វិញ ក៏​ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ទី​២ ​កុម្ភៈ ​កន្លង​ទៅ​មិន​ទាន់​ជួសជុល​ផ្លូវ ​និង​ដាក់​លូ​សង​ប្រជាពលរដ្ឋ​វិញ​នៅឡើយ​​ ដូច្នេះ​លោក​បាន​ចាត់​ក្រុមប្រឹក្សា​ឃុំ​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​និង​ឃាត់​ឲ្យ​ក្រុមហ៊ុន​ផ្អាក​សកម្មភាព មួយ​រយៈ ​ដើម្បី​ជួសជុល​ផ្លូវ​និង​ដាក់​លូ​សង​ប្រជាពលរដ្ឋ​។

​សូម​រំលឹក​កន្លង​មក ​លោក​ប៉ុក តក​ប្រធាន​មន្ទីរ​រ៉ែ​និង​ឋា​ម​ពល ខេត្តស្វាយរៀង បាន​មាន​ប្រសាសន៍​ថា ចំពោះ​ការ​ផ្តល់​អាជ្ញា​ប​ណ្ណ័ ការ​ធ្វើ​អាជីវកម្ម​ជីករណ្តៅ​ដី​យក​អាចម៍ដី​លក់​នេះ​មិន​នៅ​ក្រោម​មន្ទីរ​រ៉ែ​និង​ឋា​ម​ពល​ខេ​ត្រ​ទៀត​ទេ ក្រសួង​បាន​ប្រតិភូកម្ម​ឲ្យ​ទៅ​រដ្ឋបាល​ក្រុង​ស្រុក​រាជធានី​ខេត្ត​ជា​អ្នក​ចេញ​អាជ្ញា​ប​ណ្ណ័ បើ​ក្រុង​ស្រុក អនុ​ញ្ញាតិ​ជី​ជម្រៅ​០៣​ម៉ែត្រ បើ​រដ្ឋបាល​ខេត្ត ជីករណ្តៅ បាន​ជម្រៅ​០៥​ម៉ែត្រ ហើយ​បើ​ម្ចាស់​អាជីវកម្ម​ជីក​ជម្រៅ​ដល់​១០​ម៉ែត្រ​គឺ ខុសច្បាប់​ហើយ​។​បើ​តាម​បុរស​ម្នាក់​ជា​មេការ​ឲ្យ​ម្ចាស់​ដី​ឈ្មោះ​មី​រតនា នៅ​ភូមិ​ថ្មី​សង្កាត់​សង្ឃ​រ័ ក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​អាចម៍ដី យក​មក​ចាក់​លើ​ដីស្រែ​ឲ្យ​ឈ្មោះ​ម៉ី​រតនា នៅ​ភូមិ​ថ្មី​សង្កាត់​សង្ឃ័រ ធ្វើ​ជា​ដី​លំនៅ​ឋាន (​ដី​ឡូ​)​ទំហំ​ជាង​០៣​ហិ​កតា កម្ពស់​០,៦០​ម៉ែត្រ​។

​បើ​តាម​មន្ត្រី​សុរិយោដី​ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹង​ថា ការ​ផ្លាស់​ប្តូរ​ដី​កសិកម្ម​មក​ជា​ដី​លំនៅ​ឋាន ជា​ដី​ឡូ​លក់ ដែល​មាន​ទំហំ​ធំ ជាង​៣​ហិ​កតា ត្រូវ​លើក​គម្រោង​សុំ​ច្បាប់​ដល់​ក្រសួង ទើប​អាច​ដំណើរការ​ចាក់​ដី​បាន​។​លោក​ណុ​ប​ចំរើន អភិបាលក្រុង​ស្វាយ​រៀង បាន​ប្រាប់​កោះសន្តិភាព​ថា ក្រុម​អាជីវកម្ម​ម៉ី​សម្បត្តិ បាន​មក​សុំ​ច្បាប់​ពី​សាលា​ក្រុង​ស្វាយ​រៀង​ធ្វើ​អាជីវកម្ម​ជីករណ្តៅ​ដី ទំហំ​ក្រោម​១​ហិ​កតា ដើម្បី​យក​អាចម៍ដី​ចាក់​លើកដី​លំនៅ​ឋាន​ឲ្យ​ឈ្មោះ​​ម៉ី​រតនា នី​ភូមិ​ថ្មី ចំពោះ​ច្បាប់​ជីករណ្តៅ​ដី លោក​អភិបាលក្រុង​ស្វាយ​រៀង​បាន​អនុញ្ញាតិ​ក្រោម​១​ហិ​កតា ជីករណ្តៅ​ជម្រៅ​០៣​ម៉ែត្រ​។

​ប្រសិនបើ​ជីក​ជម្រៅ​ដល់​១០​ម៉ែត្រ​លោក​និង​ឲ្យ​ក្រុមការងារ​សាលាក្រុង​និង​មន្ត្រី​មន្ទីរ​រ៉ែ​និង​ឋា​ម​ពល​ចុះ​ទៅ​ពិនិត្យ​ដោះស្រាយ​។​លទ្ធផល​លោក​អភិបាលក្រុង​បាន​ឲ្យ​ក្រុមហ៊ុន​អាជីវកម្ម​ជីករណ្តៅ​ដី​ផ្អាក​សកម្មភាព​ដើម្បី​ដោះស្រាយ​។ ក៏​ប៉ុន្តែ​អ្វី​ដែល​អាជ្ញាធរ​ពិបាកធ្វើ​ចំណាត់ការ​ដោយ​ពិនិត្យ​ឃើញ អេ​ស្កា​វ​ទ័​រ ២​គ្រឿង នៅ​ភូមិ​សកម្មភាព​ជីករណ្តៅ​ដី មាន​បិទ​ឡូ​ហ្គោ ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន​។

ទាក់ទិន​ករណី​នេះ​ដែរ​ លោក​នួន លី​ហួ​ន ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជូន​ខេត្តស្វាយរៀង​បាន​ប្រាប់​កោះសន្តិភាព​ថា អេ​ស្កា​វ​ទ័​រ​២​គ្រឿង​របស់​ក្រុមហ៊ុន​ម៉ី​សម្បត្តិ គឺ​មិនមែន​របស់​មន្ទីរ ឬ​របស់​ក្រសួង​សាធារណ​ការ​ទេ គឺ​លោក​ឧទាហរណ៍​ថា ដូច​ជា អ្នកខ្លះ យក​អាវ ន​.​ប ឬ អាវ ខ​.​ម មក​ពាក់​អ្នកខ្លះ​យក​ស្លាក​លេខ​រថយន្ត​(​ន​.​ប ឬ​ខ​.​ម )​ដើម្បី​បំភាន់​សមត្ថកិច្ច​ដូច​ពាក្យចាស់​លោក​ថា លើ​ស្នា ច​ម្លា​ក្អែក​។

​ទាក់ទិន​ករណី​នេះ​ដែរ ​មិន​អាច​រក​ការ​បំភ្លឺ​ពី​លោក​ម៉ី​​ សម្បត្តិ ជា​ម្ចាស់​អាជីវកម្ម​ជីករណ្តៅ​ដី​បាន​ទេ ដោយ​មេការ​ប្រាប់​ថា ថៅកែរ​ទៅ​ប្រទេស​ថៃ ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ