ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ ប៊ុ​ន សុ​ថា ប្អូនស្រី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ទទួលមរណភាព​ដោយ​រោគាពាធ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្អូនស្រី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន គឺ​លោក​ជំទាវ ប៊ុ​ន សុ​ថា ហៅ…

រាជធានី​ភ្នំពេញ ៖ ប្អូនស្រី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន គឺ​លោក​ជំទាវ ប៊ុ​ន សុ​ថា ហៅ ប៊ុ​ន សាម​ហ៊ឹង បានទទួលមរណភាពហើយ ក្នុង​ជន្មាយុ៦៧​ឆ្នាំ ដោយ​រោគាពាធ នៅ​វេលា​ម៉ោង​០៦​និង​១៣​នាទី​ល្ងាច​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៣​ ។

សព​តម្កល់​ទុក​ធ្វើបុណ្យ​តាម​ប្រពៃណី នៅផ្ទះ​លេខ​៦៦ ផ្លូវ​លេខ​៥២៨ កែង​នឹង​ផ្លូវ​លេខ​២៨៥ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ សព​នឹង​ដង្ហែ ទៅ​បញ្ចុះ​នៅ​វត្ត​បទុម​វ​តី នៅ​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៣ ។

មរណភាព​របស់​លោក​ជំទាវ ប៊ុ​ន សុ​ថា គឺជា​បាត់បង់​នូវ​ប្អូនស្រី ភរិយា អ្នក​ម្តាយ ម្តាយមីង ជីដូន ប្រកបដោយ​ព្រហ្ម​វិហារធម៌ និង​ក្តី​សន្ដោស​ប្រណី ចំពោះ​បងប្អូន កូនចៅ ក្មួយ​ៗ និង​ក្រុម​គ្រួសារ ។ សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​របស់​លោក​ជំទាវ ប៊ុ​ន សុ​ថា បាន​ទៅ​កាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ