ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកឡាន​​ដឹកផ្លែឪឡឹក គេច​គោលដៅ​នគរបាល ​ក្រឡា.ប់ ផ្អើល​ស្តុបបាគូ​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង​ ដឹក​ផ្លែ​ឪឡឹក​ពេញ​ទ្រុង ​បើកបរ​ចេញពី​ខេត្ត

​រាជធានី​ភ្នំពេញ​ ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង​ ដឹក​ផ្លែ​ឪឡឹក​ពេញ​ទ្រុង ​បើកបរ​ចេញពី​ខេត្តតាកែវ​ យក​ទៅ​លក់​នៅ​ផ្សារ​ដើម​គរ រាជធានី​ភ្នំពេញ ដោយ​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ភ្លើងស្តុប​បា​គូ អត់​បើក​ទៅ​តាម​ផ្លូវត្រង់​ទេ ក៏​បាន​បត់​ឆ្វេង​ដៃ​ ដើ​ម្បី​គេច​គោលដៅ​នគរបាល​ដែល​កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍ ។​ ខណៈនោះ​បត់​ឡា​គួរ​ខ្លាំង​ពេក​ ក៏​បណ្ដាលឱ្យ​​ក្រឡា.ប់​​ចាក់​ផ្លែ​ឪឡឹក​រាប់រយ​ផ្លែ​ចោល​ពេញ​ផ្លូវ ​និង​បណ្ដាល​ឲ្យ​បែក​ខូចខាត​អស់​មួយ​ចំនួន​ធំ ប៉ុន្តែ​ពុំ​បាន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​ឡើយ​។

​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​តាម​ផ្លូវ​៥០​ម៉ែត្រ ត្រង់​ចំណុច​ភ្លើងស្តុប​បា​គូ ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

រថយន្ត​​មួយគ្រឿង​ដែល​ក្រឡា.ប់​ខាងលើ​នោះ​ម៉ាក​ហ៊ី​​យ៉ា​ន់​ដាយ ​ព​ណ៍​ស ពាក់​ស្លាក​លេខ ​ភ្នំពេញ 3C-1438​ ។

បុរស​ដែល​ជា​អ្នកបើកបរ​រថយន្ត​ខាងលើ​ពុំ​បាន​ប្រាប់​ពី​អត្តសញ្ញាណ​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​គាត់​បាន​និយាយ​ថា នៅ​មុន​កើតហេតុ​ គាត់​បាន​បើករថយន្ត​ទៅ​ទិញ​ផ្លែ​ឪឡឹក​នៅ​តាម​ចំការ​ ស្ថិត​នៅ​ឯ​ខេត្តតាកែវ បន្ទាប់​មក​បាន​ដឹក​យក​ទៅ​លក់​នៅ​ឯ​ផ្សារ​ដើម​គរ រាជធានី​ភ្នំពេញ ​។ ​ដោយ​បើកបរ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២១៧ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ អត់​បើក​ទៅ​មុខ​ត្រង់នោះ​ទេ​ ដោយ​ខ្លា.ច​ជួប​គោលដៅ​នគរបាល​កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍​ឃាត់​ផាកពិន័យ​។​ខណៈនោះ​គាត់​ក៏​សម្រេចចិត្ត​បើក​បត់​ឆ្វេង​ចូល​ទៅ​តាម​ផ្លូវ​៥០​ម៉ែត្រ​គេច​ចេញពី​គោលដៅ​នគរបាល​ខាងលើ ហើយ​គ្រាន់តែ​បត់​ឆ្វេង​ភ្លាម ​ក៏​ស្រាប់តែ​ក្រឡា.ប់​ភីង​តែ​ម្ដង​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ផ្លែ​ឪឡឹក​បាន​ជ្រុះ​រាយ​ប៉ាយ​ពេញ​ផ្លូវ​និង​បែក​ខូចខាត​ជា​ច្រើន​ផ្លែ ចំណែក​រថយន្ត​ក៏​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ​ដែរ ប៉ុ​ន្តែ​ពុំ​បា​ន​បណ្ដាល​ឲ្យ​មាន​អ្នក​រងគ្រោះ​ថ្នាក់​​ឡើយ​។

ក្រោយ​ពេល​កើតហេតុ នគរបាល​ប៉ុស្តិ៍​ដង្កោ​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ ​ដោយសារ​តែ​គ្មាន​អ្នក​រង​គ្រោះ​ទើប​ឲ្យ​ម្ចាស់​ស្ទូច​យក​រថយន្ត​នោះ​ទៅ​ធ្វើការ​ជួសជុល​ឡើង​វិញ​ និង​រើស​ផ្លែ​ឪឡឹក​ដឹក​ចេញពី​កន្លែង​កើតហេតុ​ចៀសវាង​ការ​កកស្ទះ​ចរាចរណ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ