ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចោរ​គាស់​ដំបូលផ្ទះ​ចូលលួច​គិត​ជា​ប្រាក់​អស់​ប្រមាណ​៧​ម៉ឺន​ដុល្លារ​!

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​នៅ​វេលា​ម៉ោង​១២​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​០៣ កុម្ភៈ ឆ្នាំ​២០២៣​នេះ មាន​ករណី​ចោរ​គាស់​ចូល​តាម​ដំបូលផ្ទះ​លួច​យក​មាស​និង​ប្លា​ទី​ន​ដែល​សរុប​គិត​ជា​ទឹកប្រាក់​អស់​ប្រមាណ​៧០.០០០$ (​ប្រាំពីរ​ម៉ឺន​ដុល្លា​អា​មេ​រិក​គត់​) ។ នេះ​បើ​តាម​ការ​រាយការណ៍​បឋម​ពី​ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​តាម​ទូរស័ព្ទ​ប្រាប់​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រែ​ខ្ទុ​ម​។…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​នៅ​វេលា​ម៉ោង​១២​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​០៣ កុម្ភៈ ឆ្នាំ​២០២៣​នេះ មាន​ករណី​ចោរ​គាស់​ចូល​តាម​ដំបូលផ្ទះ​លួច​យក​មាស​និង​ប្លា​ទី​ន​ដែល​សរុប​គិត​ជា​ទឹកប្រាក់​អស់​ប្រមាណ​៧០.០០០$ (​ប្រាំពីរ​ម៉ឺន​ដុល្លា​អា​មេ​រិក​គត់​) ។ នេះ​បើ​តាម​ការ​រាយការណ៍​បឋម​ពី​ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​តាម​ទូរស័ព្ទ​ប្រាប់​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រែ​ខ្ទុ​ម​។

ប្រភព​បន្ត​ថា ក្រោយ​ពី​ទទួល​សេចក្តីរាយការណ៍​នេះ​ភ្លាម មាន​កម្លាំង​សមត្ថកិច្ច​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា បាន​ចុះ​ទៅ​ដល់​ផ្ទះ​កន្លែង​កើតហេតុ​ស្ថិត​នៅ​ចំណុច​ផ្សារ​កែវ​សីមា ស្ថិត​នៅ​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី តែ​ម្តង​។

ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​ខាងលើ មានឈ្មោះ ប៊ិ​ន ខេ​ម ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិ​ខ្មែរ ជា​អ្នកលក់​មាស និង​ប្រពន្ធ ឈ្មោះ ទឹម ណៃ​យៀ​ប ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ។

យ៉ាងណានោះ ខណៈ​នេះ សមត្ថកិច្ច​កំពុង​ចុះ​ពិនិត្យ​និង​ធ្វើការ​ស្រាវជ្រាវ​បន្ត ។ ព័ត៌មាន​បន្ថែម​កោះសន្តិភាព​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ