ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​ការ​តវ៉ា​ចំពោះ​លទ្ធផល​បោះ​ឆ្នោត​ឆ្នាំ​២០១៨ អាចត្រូវ…

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ​៖ លោកវង សូត រដ្ឋមន្ដ្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទាបាន​ឲ្យ​ដឹង​ថា សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​នៅ​ឆ្នាំ ២០១៨ ខាង​មុខ​នេះ នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​បាតុកម្ម​តវ៉ា​ចំពោះ​លទ្ធផល​នោះ​ទេ តែបើ​មាន​ប្រាកដ​​​ជា​មាន​វិធានការ​​ទប់ស្កាត់​ជា​មិន​ខាន ​។

​រាជធានី​ភ្នំពេញ ​៖ លោកវង សូត រដ្ឋមន្ដ្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទាបាន​ឲ្យ​ដឹង​ថា សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​នៅ​ឆ្នាំ ២០១៨ ខាង​មុខ​នេះ នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​បាតុកម្ម​តវ៉ា​ចំពោះ​លទ្ធផល​នោះ​ទេ តែបើ​មាន​ប្រាកដ​​​ជា​មាន​វិធានការ​​ទប់ស្កាត់​ជា​មិន​ខាន ​។

ការ​អះអាង​របស់​លោក រដ្ឋមន្ត្រី ក្រសួង​សង្គមកិច្ច ធ្វើ​ឡើង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ថ្នាក់ដឹកនាំនិង​មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នី​តុ​សម្បទា នា​រសៀល​ថ្ងៃ​ទី​៣១​ខែកក្កដា ឆ្នាំ​២០១៧ នៅ​ទីស្តីការក្រសួង​ ។ លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​៖ «នៅ​លើ​លោក​នេះ ខ្ញុំ​ជឿ​ថា មិនមែន​អ្នក​ណា​អ​ព្យា​ក្រឹត្យ​នោះ​ទេ​។ ព្រោះ​ថាបើគាត់​អ​ព្យា​ក្រឹត្យ ម៉េច​គាត់​ទៅ​បោះ​ឆ្នោត ឆ្នោត​បក្ស​នេះ បោះ​ឲ្យ​បក្ស​នោះ អីចឹង​បើ​គាត់​អ​ព្យា​ក្រឹ​ក្យ​កុំទៅ​បោះ​ឆ្នោត ដេក​នៅផ្ទះ​ទៅ​។ គ្មាន​អ្នក​ណា​ទៅ​បោះ​ឆ្នោត ហើយ​សន្លឹក​ឆ្នោត​ខូច​នោះ​ទេ​។ វា​ចៃដន្យ​ណាស់ យើង​មិន​ជឿ​មានអ្នក​អ​ព្យា​ក្រឹ​ក្យ​ទេ»​។

ជាមួយ​គ្នា​នោះ​ដែរ​ លោករដ្ឋមន្ត្រីបាន​រំលេច​ពាក្យ​ពេ​ច​របស់​សម្តេច តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ក្នុង​កិច្ចប្រជុំ​ផ្ទៃក្នុង​ជាមួយ​សមាជិក​កាលពី​កាល ពី​ថ្ងៃ​៣០ ខែកក្កដា កន្លង​មក​ថា«យើង​មិន​បង្ខំ​អ្នក​ណា​ទេ បើអ្នក​ណា​មិន​ចង់​នៅ​ជាមួយ​បក្ស​ប្រជាជន ទេ​សុំ​លាលែង​ទៅ​។ ទៅ​រស់នៅ​ជាមួយ​គេ​ទៅ កុំមក​តោង​កន្ទុយ​ទៀត» ។ លោក​បន្ត​ថា​៖ «គណបក្សប្រឆាំង​គេ​ចង់​ទម្លាក់​យើង ដោយ​យក​អ្នក​ខាងក្រៅ​មក​វាយប្រហារ​លើ​រាជរ​ដ្ឋាភិ​បាល ជា​ច្រើន​លើក​ច្រើន​សារ​»។ លោក​ថា​នៅ​កម្ពុជា គណបក្ស​ប្រជាជន​កម្ពុជា មិន​ចាញ់​ទេ ព្រោះ​មាន​កម្លាំងគ្រប់គ្រាន់​ហើយ ហើយ​ពលរដ្ឋ​គាំទ្រ​ដោយ​ការ​បោះ​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​។លោក រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា លោក សម រង្សី ប្រហែល​ល​ជា​មិន​មាន​ផ្លូវ ចូល​មក​ស្រុក​ខ្មែរ​បាន​ឡើយ ព្រោះ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់ ស្តី​ពី​គណបក្ស​នយោបាយ បាន​ដាក់​ឲ្យ​ប្រើ​ហើយ​។

​ជាមួយ​គ្នា​នោះ​ដែរ​លោក​រដ្ឋមន្ត្រី​ថា​សម្រាប់​ការ​បោះ​ឆ្នោត លើក​ក្រោយ​មិន​អនុញ្ញាត​ឲ្យ​តវ៉ា​ចំពោះ លទ្ធផល​នោះ​ទេ  ហើយ​បើ​តវ៉ា នឹង​ត្រូវ​ក្បាល​គល់​ប្ញស្សី​ហើយ​។ ការ​លើក​ឡើង​របស់​លោក​រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច​នេះ ខណៈ​ពេល​រាជរដ្ឋាភិបាល​បាន​សម្រេច​យក​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ជា​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសរើស​តាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦​នៃ​រដ្ឋសភា ៕ ​