ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច សាយ ឈុំ ៖ កម្ពុជា​កំពុង​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​មាន​សុវត្ថិភាព​បំផុត

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បាន​ថ្លែងប្រាប់​ទូត​ជប៉ុន​ថ្មី​ថា កម្ពុជា​កំពុង​ក្លាយជា​គោលដៅ​ទេសចរណ៍ ដ៏​មាន​សុវត្ថិភាព​ជាទី​បំផុត…

រាជធានី​ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បាន​ថ្លែងប្រាប់​ទូត​ជប៉ុន​ថ្មី​ថា កម្ពុជា​កំពុង​ក្លាយជា​គោលដៅ​ទេសចរណ៍ ដ៏​មាន​សុវត្ថិភាព​ជាទី​បំផុត ដោយសារ​កម្ពុជា មាន​សុខ​សន្តិភាព​ពេញលេញ ​។

នា​ឱកាស​អញ្ជើញ​ទទួល​ឯកឧត្តម​អ៊ូ​អ៊ិ​ណូ អា​តស៊ូ​ហ្ស៊ី ឯកអគ្គរាជទូត​ជប៉ុន​ថ្មី ប្រចាំ​កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរសម នៅ​វិមាន​ព្រឹទ្ធសភា នា​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២៣ សម្តេចប្រធាន​ព្រឹទ្ធសភា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រពៃ​រវាង​អង្គការនីតិប្បញ្ញត្តិ​ នៃ​ប្រទេស​ទាំង​ពីរ ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី និង​ក្នុង​ក្រប​ខណ្ឌ​សហប្រតិបត្តិការ​អន្តរជាតិ​ ។

សម្តេច​ សាយ ឈុំ ​បាន​គូសបញ្ជាក់​ថា ៖ បចុប្បន្ន​ប្រទេស​កម្ពុជា​ មាន​សុខ​សន្តិភាព​ពេញលេញ និង​កំពុង​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​មាន​សុវត្ថិភាព​ជាទី​បំផុត​ ។

លើស​ពី​នេះ សម្តេចមាន​ជំនឿ​ជឿជាក់​ថា លោក​ឯកអគ្គរាជទូត​ នឹង​ធ្វើ​ជា​ស្ពាន​ចម្លង ​នៃ​ទំនាក់​ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​សភា​ នៃ​ប្រទេស​ទាំង​ពីរ​។

សម្តេច ក៏​ត្រៀមខ្លួន​ជា​និច្ច ក្នុង​ការ​ធ្វើ​សហប្រតិបត្តិការ​ ដ៏​ជិត​ស្និទ្ធ​ជាមួយ លោក​ឯកអគ្គរាជទូត ក៏​ដូច​ជា​ស្ថានទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា ដើម្បី​រួមចំណែក​ដល់​ការ​ពង្រឹងពង្រីក​ចំណងមិត្តភាព និង​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​រវាង​ប្រជាជន និង​ប្រទេស​ទាំង​ពីរ នាំ​មក​នូវ​ផលប្រយោជន៍​ដ៏​ធំធេង​ទាំង​ពេល​បច្ចុប្បន្ន និង​ពេល​អនាគត ​។

ឆ្លៀតឱកាស​នោះ​ដែរ ឯកអគ្គរាជទូត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិ​បត្តិការ​​ដ៏​ល្អ​រវាង​សភា នៃ​ប្រទេស​ទាំង​ពីរ ជា​កត្តា​ដ៏​សំខាន់​សម្រាប់​ពង្រឹងពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ឈាន​ដល់​កម្រិត​ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ។

ទន្ទឹម​គ្នា​នេះ ព្រឹទ្ធសភា​ នៃ​ប្រទេស​ទាំង​ពីរ ក៏​មាន​ក្រុម​មិត្តភាព​ទ្វេភាគី​ជាមួយ​គ្នា​ផង​ដែរ​។ តាម​រយៈ​បេសកកម្ម​ការទូត​នៅ​កម្ពុជា ឯកឧត្តម​នឹង​ខិតខំ​រួមចំណែក​ពង្រឹងពង្រីក​ទំនាក់ទំនង មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រពៃ​រវាង​សភា រដ្ឋាភិបាល ប្រជាជន និង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ