ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា និង​ក្រសួងការបរទេស ពិភាក្សា​លើ​មូលបទ​កៅ្ត នៃ​គោលនយោបាយ ដែល​កម្ពុជា​ពុំ​ធ្លាប់​មាន ក្រោយ​ទទួល​បាន​សន្តិភាព​

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​ជំនាញ​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ ជាមួយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ពិភាក្សា​ពី​មូលបទ​កៅ្ត នៃ​គោលនយោបាយ​ការ​បរទេស​កម្ពុជា ក្នុង​បរិបទ​ថ្មី នៃ​សណ្តាប់ធ្នាប់​ពិភពលោក…

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​ជំនាញ​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ ជាមួយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ពិភាក្សា​ពី​មូលបទ​កៅ្ត នៃ​គោលនយោបាយ​ការ​បរទេស​កម្ពុជា ក្នុង​បរិបទ​ថ្មី នៃ​សណ្តាប់ធ្នាប់​ពិភពលោក ដែល​កម្ពុជា​ពុំ​ធ្លាប់​មាន​ក្រោយ​ទទួល​សន្តិភាព ។​

ឯកឧត្តម សួ​ស យ៉ា​រ៉ា ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា បាន​ដឹកនាំ​ប្រតិភូ​គណៈកម្មការ​ទី​៥ និង​តំណាង​គណៈ កម្ម​ការ​ពាក់ព័ន្ធ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​វិមាន​រដ្ឋសភា ជួប​ជាមួយ ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ និង​សហការី ដើម្បី​ស្វែង​យល់​ពី «​បច្ចុប្បន្នភាព នៃ​ការ​អនុវត្ត​គោលនយោបាយ​ការ​បរទេស និង​ការទូត​សេដ្ឋកិច្ច ម្ហូបអាហារ​របស់​កម្ពុជា និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ការងារ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​AIPA» ។

ឯកឧត្តម សួ​ស យ៉ា​រ៉ា បាន​លើក​ឡើង​ថា កិច្ចប្រជុំ​នេះ​គណៈកម្មការ​រដ្ឋសភា​ចង់​ដឹង​ពី​គោលនយោបាយ​ថ្មី​របស់​ក្រសួងការបរទេស​កម្ពុជា បាន​ផ្តួចផ្តើម​ឡើង ក្រៅពី​តួនាទី​ជា​ប្រធាន នៃ​យន្តការ​អន្តរជាតិ និង​ចង់​ដឹង​ពី​យន្តការ​ការ​បរទេស ក្នុង​បរិបទ​ថ្មី នៃ​សណ្តាប់ធ្នាប់​ពិភពលោក ដែល​ឯកឧត្តម ប្រាក់ សុ​ខុន ដឹកនាំ​ឲ្យ​ដោយ​ផ្ទាល់ ។

ឯកឧត្តម សួ​ស យ៉ា​រ៉ា លើក​ឡើង​ថា ក្នុង​នាម​ប្រមុខ​ការទូត ឯកឧត្តម ប្រាក់ សុ​ខុន ក៏​បាន​អនុម័ត​គោលនយោបាយ​ថ្មី ផ្នែក​ការទូត​សេដ្ឋកិច្ច ហើយ​នៅ​ក្នុង​នោះ ក៏​ជា​គោលនយោបាយ ដែល​ឧត្តម​ឧ​បក​នាយក​រដ្ឋមន្ត្រី ក្រសួងការបរទេស បាន​ផ្តើម​ផ្តើម​ឡើង ។

ក្នុង​កិច្ចប្រជុំ​នោះ​ដែរ ឯកឧត្តម ប្រាក់ សុ​ខុន ឧ​បក​នាយក​រដ្ឋមន្ត្រី​ក្រសួងការបរទេស បាន​គូសបញ្ជាក់​ថា ៖ «​ការ​លើក​សំណើរ​របស់​គណកម្មការ​ជំនាញ​រដ្ឋសភា​នេះ គឺជា​មូលបទ​មួយ ដែល​កៅ្ត ចំ​បរិការណ៍​បច្ចុប្បន្ន ដែល​មានការ​ប្រឈម​ធំ មិន​ដែល​ធ្លាប់​មាន​តាំង​ប្រទេស​យើង​ទទួល​បាន​សន្តិភាព​»​។

ឯកឧត្តម ប្រាក់ សុ​ខុន បាន​បន្ថែម​ថា ទន្ទឹម​នឹង​នេះ ក៏​អាច​និយាយ​បាន​ថា គឺ​ប្រឈម​ចម្រុះ​ទិស នោះ​ហើយ​ដែល​បាន​ផ្តល់​កាលានុវត្តភាព​ឲ្យ​កម្ពុជា បង្ហាញ និង​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ យល់​នឹង​ជឿជាក់​លើ​សុ​ឆន្ទៈ ឯករាជ្យ​ភាព​ខាង​នយោបាយ​ការ​បរទេស​ដែល​ផ្នែក​លើក​ច្បាប់​អន្តរជាតិ និង​ផ្នែក​លើក​ផលប្រយោជន៍​គោល​របស់​ជាតិ​យើង ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម ប្រាក់ សុ​ខុន បាន​លើក​ឡើង​ថា ការ​ជួប​ពិភាក្សា​ជជែក​គ្នា ជាមួយ​គណៈកម្មការ​ជំនាញ​រដ្ឋ​សភាព ពេល​នេះ គឺជា​ធាតុ​មួយទៀត ដែល​មិន​អាច​ខ្វះ​បាន ក្នុង​ការងារ​ការទូត ជា​ទូទៅ​របស់​ប្រទេស​កម្ពុជា ក្នុង​នោះ​មាន​ការងារ​ការទូត​ខាង​ផ្លូវ​រដ្ឋ ខាង​រដ្ឋសភា ការងារ​ការទូត​របស់​គណបក្ស និង​ការងារ​ការទូត​របស់​អង្ការ​មហាជន​នានា ។

សូម​ជម្រាប​ថា កិច្ចប្រជុំ​នេះ រៀបចំ​ឡើង​អនុលោម​តាម​រដ្ឋធម្មនុញ្ញ មាត្រា​៩៧ បទបញ្ជាផ្ទៃក្នុង នៃ​រដ្ឋសភា ប្រការ​៣៤​ថ្មី និង​សេចក្តីសម្រេច​លេខ​០០៥​រ​.​ស ចុះ​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០១៤ ស្តី​ពី​តួនាទី និង​ភារកិច្ច​របស់​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ