ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សូរ​សំឡេង​ប្លែក​ៗ ពលរដ្ឋ​ក៏​មើល​ពីលើ​ផ្ទះ​មក​ក្រោម ស្រាប់តែ​សកម្ម​ភាពបុរស​២​នាក់​ផ្អើល

1 ឆ្នាំ មុន
  • ភ្នំពេញ

ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ឃាត់ខ្លួន រួច​ប្រគល់​អោយ​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក ដើម្បី​ធ្វើការ​សាកសួរ បន្ទាប់​ពី​ជនសង្ស័យ​រូប​នោះ បាន​ធ្វើ​សកម្មភាព​

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ឃាត់ខ្លួន រួច​ប្រគល់​អោយ​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក ដើម្បី​ធ្វើការ​សាកសួរ បន្ទាប់​ពី​ជនសង្ស័យ​រូប​នោះ បាន​ធ្វើ​សកម្មភាព​គាស់​តូប​លក់ដូរ​លក់​នំ និង​គ្រឿង​ម្ជូរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ចំណុច​ជាប់​នឹង​របង​សាលា​ពេទ្យ ផ្លូវ​១៨៣ កែង​ផ្លូវ​៤៣០ ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង ។

ជនសង្ស័យ​ខាងលើ​មានឈ្មោះ ធឿ​ន វុ​ទ្ធី ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​របង​សាលា​ពេទ្យ បានលឺ​សូរ​សំឡេង​ប្លែក​ៗ ហើយ​ក៏​បាន​មើល​ពីលើ​ផ្ទះ​មក​ក្រោម ក៏​ស្រាប់តែ​ឃើញ​មាន​ជនសង្ស័យ​ចំនួន​២​នាក់​បាន​ចូល​ទៅ​ពួន​ក្រោយ​តូប​លក់ដូរ ម្ជូរ​នំ រួម​ទាំង​ភេសជ្ជៈ​គ្រប់មុខ ដែល​ម្ចាស់​ចាក់សោ​ទុក​ចោល​។ លុះ​មួយសន្ទុះ​ក្រោយមក ជនសង្ស័យ​ទាំង​២​នាក់​នោះ​បាន​ចេញ​ទៅ​វិញ​បាត់​អស់ ដោយ​បាន​រើ​អីវ៉ាន់​មួយ​ចំនួន​ទុក​នៅ​ខាងក្រៅ​រួច​ជា​ស្រេច​ទៅ​ហើយ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ឃើញ​សកម្មភាព​បែប​នេះ ពួក​គាត់​ដែល​ជា​ប្រជាពលរដ្ឋ​បាន​ហៅ​គ្នីគ្នា​ដែល​ស្នាក់​នៅ​បន្ទប់​ក្បែរ​ៗ​គ្នា​ចេញ​មក​ជួយ​ឃ្លាំមើល ក៏​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ម្នាក់​បាន​ដើរ​ចូល​ទៅ​ក្រោយ​តូប​លក់ដូរ​ម្តងទៀត ហើយ​កំពុង​តែ​រើ​កកាយ​យកនំ និង​ភេសជ្ជៈ​មួយ​ចំនួន​ច្រកចូល​ថង់ ហើយ​បំរុង​លួច​យក​ទៅ តែ​ក៏​ត្រូវ​បាន​ពួក​គាត់​នាំ​គ្នា​ស្ទាក់​ចាប់​ឃាត់ខ្លួន​បាន​ម្នាក់ និង​នាំ​គ្នា​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង ទើប​ប្រគល់​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹក រួម​ទាំង​វត្ថុ​តាំង ដើម្បី​យក​សាកសួរ​តែ​ម្តង​ទៅ​។

ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ដែរ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​សួ​នាំ​នៅឡើយ និង​រង់ចាំ​ម្ចាស់​ចូល​មក​ដាក់​ពាក្យបណ្ដឹង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ