ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ដើម​គរ​ថ្មី ឫ​ផ្សារ​បោះ​ដុំ​អាស៊ាន​-​អន្តរជាតិ សង់​លើ​ដី​បឹង​តា​មោក​២០​ហិ​កតា ជិត​រួចរាល់​ហើយ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​រាជរដ្ឋាភិបាល សម្រេច​យក​ដី​បឹង​តា​មោក ២០​ហិ​កតា ធ្វើ​ជា​ផ្សារ​ចែកចាយ​បន្លែ និង​ចំណតរថយន្ត​ក្រុង និង​ជា​ពិសេស​កន្លែង​ចែកចាយ​បន្លែ​នៅ​ផ្សារ​ដើម​គរ នឹង​រើ​ទៅ​ផ្សារ​ថ្មី​នេះ គិត​មក​ត្រឹម​ថ្ងៃ​ទី​៣១…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​រាជរដ្ឋាភិបាល សម្រេច​យក​ដី​បឹង​តា​មោក ២០​ហិ​កតា ធ្វើ​ជា​ផ្សារ​ចែកចាយ​បន្លែ និង​ចំណតរថយន្ត​ក្រុង និង​ជា​ពិសេស​កន្លែង​ចែកចាយ​បន្លែ​នៅ​ផ្សារ​ដើម​គរ នឹង​រើ​ទៅ​ផ្សារ​ថ្មី​នេះ គិត​មក​ត្រឹម​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៣ ផ្សារ​ដើម​គរ​ថ្មី​នេះ សាងសង់​ជិត​រួចរាល់​ហើយ ។

«​ផ្សារ​ដើម​គរ​ថ្មី​» ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា «​ផ្សារ​បោះ​ដុំ​អាស៊ាន​-​អន្តរជាតិ​» នៅ​ជាប់​មហាវិថី​ឈ្នះ​ឈ្នះ អតីត​បឹង​តា​មោក​(​កប់​ស្រូវ​) ស្ថិត​ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​សែន​សុខ ។ ផ្សារ​ដើម​គរ​ថ្មី​នេះ ក៏​ជា​ផ្សារ​បោះដុំ​ធំ​ជាងគេ​បង្អស់​ក្នុង​ប្រទេស​កម្ពុជា ផង​ដែរ ។

សូម​រម្លឹក​ថា រាជរដ្ឋាភិបាល បាន​យល់ព្រម​ជា​គោលការណ៍​យក​ដី​ចំនួន ២០​ហិ​កតា នៅ​បឹង​តា​មោក ដើម្បី​សាងសង់​ជា​ផ្សារ​ផ្គត់ផ្គង់​បន្លែ ផ្លែ​ឈើ និង​ជា​ចំណតរថយន្ត និង​អនុញ្ញាត​រើ​ផ្សារ​បន្លែ​ពី​ផ្សារ​ដើម​គរ ទៅ​ផ្សារ​ថ្មី​នៅ​បឹង​តា​មោក​វិញ ។

ការ​សម្រេច​បង្កើត​ផ្សារ​ផ្គត់ផ្គង់​បន្លែ​ផ្លែ​ឈើ និង​ចំណតរថយន្ត​នៅ​បឹង​តា​មោក​នេះ ទទួល​បាន​ចំណារ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៨​។ រហូត​ដល់​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៨​ទីស្តីការគណៈរដ្ឋមន្ត្រី ក៏​បាន​ធ្វើ​សំណើ​មួយ ទៅ​កាន់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ស្នើ​សុំ​ដី​នៅ​បឹង​តា​មោក​ចំនួន ២០​ហិ​កតា ដើម្បី​សាងសង់​ផ្សារ​ផ្គត់ផ្គង់​បន្លែ ផ្លែ​ឈើ និង​ចំណតរថយន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ