ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ដប​ទឹកដោះគោ​បំបៅ​កូន​មានគុណ​វិបត្តិ​អ្វីខ្លះ ?

7 ឆ្នាំ មុន

ការ​ប្រើប្រាស់​ដប​ទឹកដោះគោ​ចំពោះ​ទារក ឬ​កូន​របស់​អ្នក​គឺជា​ការ​អនុវត្ត​ដ៏​ទូទៅ​មួយ ។ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា​ដប​ទឹកដោះគោ​មាន​ផល​ប៉ះពាល់​ច្រើន​ជាង​គុណសម្បត្តិ​របស់​វា​ដល់​កូន​របស់​អ្នក ។
ខាងក្រោម​នេះ​គឺជា​

ការ​ប្រើប្រាស់​ដប​ទឹកដោះគោ​ចំពោះ​ទារក ឬ​កូន​របស់​អ្នក​គឺជា​ការ​អនុវត្ត​ដ៏​ទូទៅ​មួយ ។ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា​ដប​ទឹកដោះគោ​មាន​ផល​ប៉ះពាល់​ច្រើន​ជាង​គុណសម្បត្តិ​របស់​វា​ដល់​កូន​របស់​អ្នក ។
ខាងក្រោម​នេះ​គឺជា​មូលហេតុ​មួយ​ចំនួន​ដែល​អ្នក​គួរតែ​បញ្ឈប់​ការ​ប្រើប្រាស់​ដប​ទឹកដោះគោ​៖

១-​ដប​ទឹកដោះគោ​អាច​នាំ​ឲ្យ​មាន​ផ្តល់​អាហារ​លើសលប់
វា​ជា​ការ​ល្អ​ក្នុង​ការ​ចិញ្ចឹម​កូន​របស់​អ្នក​ឱ្យ​បាន​ល្អ និង​ផ្តល់​សារធាតុចិញ្ចឹម​ដល់​ពួក​គេ​បាន​គ្រប់គ្រាន់ ។ ប៉ុន្តែ​ការ​ផ្តល់​អាហារ​ច្រើន​ពេក​មិន​ត្រូវ​បាន​ណែនាំ​ឲ្យ​ធ្វើ​នោះ​ទេ ។ នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​ដប​ទឹកដោះគោ​ដើម្បី​ឲ្យ​ទារក​របស់​អ្នក​បៅ អ្នក​ត្រូវ​តាមដាន​បរិមាណ​នៃ​ការ​បៅ​របស់​ពួក​គេ ហើយ​ពេល​ខ្លះ​អាច​នឹង​ផ្តល់​ទឹកដោះគោ​ដល់​ពួក​គេ​ច្រើន​ជាង​អ្វី​ដែល​ពួក​គេ​ត្រូវការ ។

ទោះជា​យ៉ាងណា​ក្តី​ការ​បំបៅ​ដោយ​សុដន់ ទារក​អាច​បៅ​ដោយ​សប្បាយ​រីករាយ ហើយ​ពួក​គេ​អាច​គ្រប់គ្រង​ការ​បៅ​បាន​ដោយ​ខ្លួនឯង ។

២-​ដប​ទឹកដោះគោ​អា​ចប​ណា្ត​ល​ឱ្យ​មានការ​ឆ្លង​មេរោគ
បាក់តេរី​ក្នុង​ខ្យល់​អាច​ចូល​ទៅ​ក្នុង​ដប​បាន​តាម​ប្រហោង​គម្រប​ដប ឬ​អាច​ឆ្លង​ចូល​ទៅ​ក្នុង​ដប​ពេល​អ្នក​ចំហ​មាត់​វា​យូរ ។ ដូច្នេះ​ការ​សំអាត​ដប​ឲ្យ​បាន​ត្រឹមត្រូវ​គឺជា​រឿង​សំខាន់ ។ ម្យ៉ាងទៀត ប្រសិនបើ​អ្នក​មិន​បាន​សម្លាប់​មេរោគ​ឲ្យ​បាន​ត្រឹមត្រូវ វា​អាច​ជា​មូលហេតុ​នៃ​ការ​ឆ្លង​មេរោគ​ដល់​ទារក ។

៣-​ដប​ទឹកដោះគោ​អាច​បណ្តាល​ឱ្យ​មានការ​ឆ្លង​មេរោគ​ក្នុង​ត្រចៀក
ការ​ប្រើប្រាស់​ដប​ទឹកដោះគោ​ដើម្បី​ឲ្យ​ទារក​បៅ​មានឱកាស​ខ្ពស់​ដែល​ទឹកដោះគោ​នឹង​ហូរ​ចូល​ប្រហោង​ត្រចៀក​របស់​ទារក ។ ប្រសិនបើ​វា​ហូរ​ដោយ​យើង​មិន​បាន​កត់សម្គាល់​ទេ​នោះ វា​អាច​នាំ​ឱ្យ​មានការ​ឈឺចាប់​ដោយសារ​ការ​ឆ្លង​មេរោគ​ក្នុង​ត្រចៀក​ទារក ។

៤-​ដប​ទឹកដោះគោ​អាច​ប៉ះពាល់​ដល់​មុខមាត់​ទារក
ការ​បឺត​ជញ្ជក់​ក្បាលដោះ​ជ័រ​នៃ​ដប​ទឹកដោះគោ​តាំងពី​ក្មេង​ក៏​អាច​ធ្វើ​ឲ្យ​សាច់ដុំ​មុខ​របស់​ទារក​លូតលាស់​មិន​ត្រឹមត្រូវ ។ ការ​បឺត​ទឹកដោះ​ពី​ដប​ទឹកដោះគោ​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​នៃ​ផ្ទៃមុខ និង​រារាំង​ការ​លូតលាស់​សាច់ដុំ​មុខ​របស់​ទារក​មិន​ឲ្យ​វា​លូតលាស់​បាន​ត្រឹមត្រូវ ៕