ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ប្រជា​នេសាទ​២​នាក់ ដែល​លិច​ទូក​ក្បែរ​កោះ​រ៉ុ​ង​សន្លឹម មានជីវិត​នៅឡើយ

1 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ពិត​​ជា​មាន​​សំណាង​ណា​ស់ ប្រជា​នេសាទ​ចំនួន​២​នាក់ ដែល​បាន​លិច​ទូក ត្រូវ​បាន​រក​ឃើញ​វិញ​ហើយ ​នៅ​ម៉ោង​១៦​និង​៣០​នាទីល្ងាច​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៣​នេះ ខណៈ​ពួក​គេ​នៅ​មានជីវិត​នៅឡើយ…

ខេត្ត​ព្រះ​សីហ​នុ ៖ ពិត​​ជា​មាន​​សំណាង​ណា​ស់ ប្រជា​នេសាទ​ចំនួន​២​នាក់ ដែល​បាន​លិច​ទូក ត្រូវ​បាន​រក​ឃើញ​វិញ​ហើយ ​នៅ​ម៉ោង​១៦​និង​៣០​នាទីល្ងាច​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៣​នេះ ខណៈ​ពួក​គេ​នៅ​មានជីវិត​នៅឡើយ ។

ហេតុការណ៍​លិច​ទូក​ខាងលើ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៣​រំលង​អធ្រាត្រ​ឈាន​ចូល​នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៣ ។ ទូក​នេសាទ​ជា​ប្រភេទ​ទូក​ប្រើ​ម៉ាស៊ីន​ប្រភេទ​គោ​យន្ត បាន​លិច​ក្នុង​សមុទ្រ​នៅ​ចន្លោះ​កោះ​រ៉ុ​ង​សន្លឹម និង​ក្រុងព្រះសីហនុ ។

ជន​រង​គ្រោះ​ទាំង​២​នាក់ រួម​មាន ៖ ទី​១. ឈ្មោះ នៅ គឹ​ម​យ៉េ​ង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​អ្នកបើកបរ​ទូក​នេសាទ មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង និង​ទី​២. ឈ្មោះ អេ​ង អឿ​ន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​នេសាទ មានស្រុក​កំណើត​នៅ​ខេត្ត​កែប ។ បច្ចុប្បន្ន ស្នាក់​នៅ​ទំនប់​រលក សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ។

ជន​រង​គ្រោះ បាន​ប្រាប់​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​ទូក​លិច​នេះ ដោយសារ​មាន​ខ្យល់​បក់​ខ្លាំង ហើយ​ទឹក​រលក​ធំ​ៗ គួប​ផ្សំ​ម៉ូ​ទ័​រ​បូមទឹក​ក្នុង​ទូក​ខូច​ទៀត ទើប​បណ្តាល​ឲ្យ​ទូក​លិច​ចូល​សមុទ្រ​តែ​ម្តង ។

បើ​តាម​លោក នួន ប៊ុ​ន​ថុ​ល អភិបាលក្រុង​កោះ​រ៉ុ​ង បាន​ឲ្យ​ដឹង​ថា ក្រោយ​ទូក​លិច ជន​រង​គ្រោះ​ទាំង​២​នាក់ បាន​ប្រើ​កា​ដុ​ង​ជ័រ រសាត់អណ្តែត​ខ្លួន​លើ​លម្ហ​សមុទ្រ​អស់​រយៈពេល​ជិត​១៤​ម៉ោង រហូត​ដល់​ទូក​នេសាទ​ដូច​គ្នា ប្រទះ​ឃើញ និង​ជួយ​សង្គ្រោះ​ឡើង​ពី​សមុទ្រ នៅ​ចំណុច​ជិត​កោះតាង (​ចំណុច​លេខ​ដាវ 27.22) ។

លោក​អភិបាលក្រុង​កោះ​រ៉ុ​ង បាន​បញ្ជាក់​ថា បច្ចុប្បន្ន ជន​រង​គ្រោះ​ទាំង​២​នាក់ ត្រូវ​នាំ​មក​កាន់​ដីគោក ក្នុង​ក្រុងព្រះសីហនុ ដឹក​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សម្រាក​ព្យាបាល​របួស​ស្នាម ដោយសារ​តែ​ខំប្រឹង​ឱប​កា​ដុ​ង​ជ័រ បណ្តែត​ខ្លួន​លើ​សមុទ្រ អស់​ជា​ច្រើន​ម៉ោង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ