ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ដ ហួសសុពលភាពត្រួតពិនិត្យ​លក្ខណៈបច្ចេកទេស (ឆៀក) មាន ១៧ម៉ឺនគ្រឿង

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ មកដល់ពេលនេះ នៅមានរថយន្ត ហួសសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) ចំនួន​ ១៧ម៉ឺនគ្រឿង។ ម្ចាស់រថយន្តទាំងនេះ នឹងត្រូវផាកពិន័យ​ ចំពោះ​ការយឺតយ៉ាវ…

ភ្នំពេញ៖ មកដល់ពេលនេះ នៅមានរថយន្ត ហួសសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) ចំនួន​ ១៧ម៉ឺនគ្រឿង។ ម្ចាស់រថយន្តទាំងនេះ នឹងត្រូវផាកពិន័យ​ ចំពោះ​ការយឺតយ៉ាវ មិនយកឡានទៅឆៀក​នេះ។​

ក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ​ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិ៍ន្ដ្រៃយ៍ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គ.ស.ច.គ បានសំណូមពរដល់អាជ្ញាធរដែនដី ត្រូវធ្វើការចុះត្រួតពិនិត្យយានដ្ឋានជួសជុលរថយន្ដខុសច្បាប់ ដើម្បីធ្វើយ៉ាងណាឱ្យយានដ្ឋានទាំងនោះមានច្បាប់ត្រឹមត្រូវ និងមានស្ដង់ដារ។

ក្នុងនោះដែរ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បាន​លើកឡើងថា បច្ចុប្បន្ននេះ មានរថយន្ដហួសសុពលភាព ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) ចំនួន ១៧ម៉ឺនគ្រឿង។ ដូច្នេះលោករដ្ឋមន្ត្រី បានអំពាវនាវដល់ម្ចាស់រថយន្ដ ត្រូវយករថយន្តរបស់ខ្លួន មកធ្វើការត្រួតពិនិត្យ (ឆៀក )ឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការផាកពិន័យ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ