ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​លោក​គង់ គាំ​ថា​ឪពុក​ខ្លួន​មិន​ទាន់​បញ្ចប់ជីវិត​នយោបាយ​ទេ

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ៖ កូនប្រុស​បង្កើត​របស់​លោក​គង់ គាំ ប្រធាន​គណបក្ស​សម រ​ង្ស៊ី គឺ​លោក​គង់ បូ​រ៉ា សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា​ឪពុក​របស់​ខ្លួន

​រាជធានី​ភ្នំពេញ ៖ កូនប្រុស​បង្កើត​របស់​លោក​គង់ គាំ ប្រធាន​គណបក្ស​សម រ​ង្ស៊ី គឺ​លោក​គង់ បូ​រ៉ា សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា​ឪពុក​របស់​ខ្លួន​មិន​ទាន់​បញ្ចប់ជីវិត​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ  ទោះបីជា​គាត់​មាន​វ័យចាស់​បន្តិច​ក្តី​។

លោក​គង់​បូ​រ៉ា បាន​រៀបរាប​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បញ្ជាក់​ថា​៖ «​លោក គង់ គាំ  មិន​ទាន់​បញ្ចប់ជីវិត​នយោបាយ​របស់​លោក​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅឡើយ​ទេ គឺ​លោក​នៅ​តែ​បន្ត​ជីវភាព​នយោបាយ​ជា​កម្លាំង​ឯកភាព​តែ​មួយ​ជាមួយ​ថ្នាក់ដឹកនាំ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​» ។

យ៉ាងណា​ក្តី​កូនប្រុស​បង្កើត​រូប​នេះ​បាន​អះអាង​ថា កាលពី​ថ្មី​ៗ​នេះ លោក គង់ គាំ បាន​ដាក់​លិខិត​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​សម រ​ង្ស៊ី ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៧ ដោយសារ​តែ​លោក​មាន​វ័យ​កាន់តែ​ចាស់ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា លោក គង់ គាំ អះអាង​ថា លោក​នៅ​តែ​រក្សា​តំណែង​របស់​លោក ជាទី​ប្រឹក្សា​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យ​នៅ​ដដែល ។

ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ​លោក​បាន​ប្រាប់​អ្នក​សារព័ត៌មាន​កន្លង​មក​ថា លោក​មិន​ត្រឹមតែ​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​ទេ តែ​សូ​ម្បី​សមាជិកភាព​គណបក្ស សម រ​ង្ស៊ី ក៏​លោក​សុំ​លាលែង​ដែរ  ។ អ្នកនយោបាយ ដែល​មាន​វ័យ ៧៦​ឆ្នាំ រូប​នេះ បាន​ថ្លែង​ដូច្នេះ​ថា​៖ «​តំណែង​ជា​ប្រធាន​និង​សមាជិកភាព គឺ​ខ្ញុំ​សុំ​លាលែង​ទាំង​ពីរ​តែ​ម្តង ។ មូលហេតុ គឺ​ដោយសារ​តែ​ខ្ញុំ​មាន​វ័យ​ចំណាស់​ហើយ ហើយ​សុខភាព មិនសូវ​បរិបូរ​ដូច​ពី​មុន​ទេ​» ។

​លោក​គង់ បូ​រ៉ា​បាន​ឲ្យ​ដឹង​ថា បើ​តាម​លោក គង់ គាំ គណបក្ស សម រ​ង្ស៊ី នឹង​ធ្វើ​សមាជ​វិសាមញ្ញ ដើម្បី​ជ្រើសរើស​ប្រធាន​ថ្មី ។ យ៉ាងណា លោក មិន​បានដឹង​នោះ​ទេ​ថា គណបក្ស​នឹង​ធ្វើ​សមាជ​វិសាមញ្ញ​នៅ​ពេល​ណា ហើយ​លោក ក៏​មិន​អាច​បញ្ជាក់​បាន​ដែរ​ថា ឥស្សរជន​នយោបាយ​រូប​ណា​នឹង​អាច​ក្លាយជា​ប្រធាន​គណបក្ស​ជំនួស​រូប​លោក​នោះ ៕