ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យូរ​ៗ​ទៅ​អើត​ផ្ទះ​ម្ដង​ ​ត្រូវចោរ​គាស់​ទម្លុះទម្លាយ​ចូល​លួច​អីវ៉ាន់​ហ្មត់​

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ លំនៅ​ឋាន​មួយ​កន្លែង​ម្ចាស់​អះអាង​ថា បិទ​ទ្វារ​ចាក់សោរ​ទុក​ចោលត្រូវ​ចោរ​គាស់​ទម្លុះទម្លាយ​ចូល​លួច​ទ្រព្យ​សមត្តិ និងសម្ភារនានា​អស់​គ្មាន​សល់ ដែល​គេ​សន្និដ្ឋាន​អាច​កើតឡើង នៅ​វេលា​យប់​រំលង​អ​ធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​ទី​៣០ មក​រា នៅ​ចំណុច​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង…

ខេត្តបាត់ដំបង​ ៖ លំនៅ​ឋាន​មួយ​កន្លែង​ម្ចាស់​អះអាង​ថា បិទ​ទ្វារ​ចាក់សោរ​ទុក​ចោលត្រូវ​ចោរ​គាស់​ទម្លុះទម្លាយ​ចូល​លួច​ទ្រព្យ​សមត្តិ និងសម្ភារនានា​អស់​គ្មាន​សល់ ដែល​គេ​សន្និដ្ឋាន​អាច​កើតឡើង នៅ​វេលា​យប់​រំលង​អ​ធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​ទី​៣០ មក​រា នៅ​ចំណុច​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ដែល​ត្រូវ​ចោរ​គាស់​លួច​ទ្រព្យសម្បត្តិ​ឈ្មោះ គឹ​ម​ស៊ា ភេទ​ប្រុស បុគ្គលិក​បំរើ​ការ​នៅ​អង្គភាព​អគ្គិស​នី​ខេត្ត ​។ ផ្ទះ​របស់​គាត់​ភាគច្រើន​បាន​ចាក់សោ​បិទ​ទ្វារ​ទុក​ចោល ហើយ​យូរ​ៗ​ទើប​គាត់​ទៅ​មើល​ម្ដង ​។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី ៣០ មក​រា ពេល​គាត់​ទៅ​មើល​ផ្ទះ ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល ដោយសារ​ត្រូវ​ចោរ​គាស់​ចូល​លួច​អីវ៉ាន់​នៅ​ក្នុងផ្ទះ​អស់​គ្មាន​សល់​ ។

បើ​តាម​ជន​រង​គ្រោះ​បាន​រាយ​ការ​ណ៍​​បឋម​ប្រាប់​សមត្ថកិច្ច​ថា អីវ៉ាន់​នៅ​ក្នុងផ្ទះ​ដែល​ត្រូវ​ចោរលួច​រួម​មានទូរ​ទស្ស​ន៍០១​គ្រឿង ឈើ​នាងនួន​ចំនួន​០២​សន្លឹក គ្រឿង​ចម្លាក់​ធ្វើ​អំពី​ស្ព័ន រូបចម្លាក់​ធ្វើ​ពី​ឈើ នាឡិការ​ព្យូ​ជញ្ជាំង និង​សម្ភារ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​។ គាត់​បាន​ប្រាប់​ថា ជនសង្ស័យ​បាន​ចូល​ទៅ​ខាងក្នុង​ផ្ទះ រួច​រើ​កកាយ​គ្រប់​ច្រកល្ហក​គ្មាន​សល់​ឡើយ ដើម្បី​រក​ទ្រព្យសម្បត្តិ​មាន​តំលៃ​។

ប្រភព​ពី​សមត្ថកិច្ច​​បាន​ឲ្យ​ដឹង​ថា មន្ត្រី​មូលដ្ឋាន​បាន​ចុះ​ទៅ​កាន់​ផ្ទះ​កើតហេតុ​នោះ ដើម្បី​ពិនិត្យ និង សាកសួរ​ម្ចាស់ផ្ទះ​។ សមត្ថកិច្ច​បាន​រក​ឃើញ​ដែក​ស្បែង​០១ ដែល​គេ​សង្ស័យ​ជា​ឧ​បករ​ណ៏​សម្រាប់​ចោរ​យក​ទៅ​គាស់​ផ្ទះ ដែល​បន្សល់​ទុក​នៅ​ទីនោះ តែ​រហូត​ដល់​ពេល​នេះ សមត្ថកិច្ច​ពុំ​ទាន់​អាច​វាយតំលៃ​បាន​ថា យ៉ាងណា​ទេ​។ សូ​ម្បី​មុខសញ្ញា​ជនសង្ស័យ​ក៏​ង​ងិ​ត​ឈឹង​ដែរ ក្រៅពី​ពាក្យ​ថា «​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​» បន្ត​ ។

ព័ត៌មានបន្ថែមកោះសន្តិភាពនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ