ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កំពុង​​សម្ងំ​កាត់ GPS ម៉ូតូ​១គ្រឿង លុះ​សមត្ថ​កិច្ច​​បំរុង​ចូលសួរនាំ​ ស្រាប់តែ​ស្ទុះងើប​រត់​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សមត្ថកិច្ច​ល្បាត​ខណ្ឌទួលគោក​បាន​ធ្វើការ​ដកហូត​ម៉ូតូ​មួយ​គ្រឿង ដែល​ជន

រាជធានីភ្នំពេញ ៖ សមត្ថកិច្ច​ល្បាត​ខណ្ឌទួលគោក​បាន​ធ្វើការ​ដកហូត​ម៉ូតូ​មួយ​គ្រឿង ដែល​ជនសង្ស័យ​ម្នាក់​បាន​លួច​កាច់​សោ​.កបាន​សម្រេច​ និង​យក​ទៅ​អង្គុយ​ស​ម្ងំ​កាត់​GPS​ចេញពី​ម៉ូតូ​ តែ​ត្រូវ​សមត្ថកិច្ច​តាម​ទាន់​ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​ឈាន​ចូល​ព្រឹក​​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៣ ត្រង់​ចំណុច​ខ្លោងទ្វារវត្ត​នាគ​វ័​ន្ត តាម​បណ្ដោយ​ផ្លូវ​៦០៨ ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​សមត្ថកិច្ច​ខណ្ឌទួលគោក​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ជិះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ ដើម្បី​កាត់​បន្ថយ​ និង​ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ​ដែល​កើតឡើង​ដោយ​ប្រការ​ណាមួយ​។ លុះ​ពេល​ជិះ​ដល់​ចំណុច​កើតហេតុ កម្លាំង​ល្បាត​ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់​កំពុង​ធ្វើ​សកម្មភាព​អង្គុយ​​សម្ងំ​ឆ្កឹះ​ឆ្កៀល​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២២​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​ 2JA-9426 ​ស្ថិត​​ក្នុង​លក្ខណៈ​សង្ស័យ​។

​តាម​ប្រភព​​​ដដែល​បាន​បន្ត​ថា កម្លាំង​សមត្ថកិច្ច​ក៏​បាន​ជិះ​ចូល​ទៅ​បំរុង​ធ្វើការ​សួរនាំ តែ​ជនសង្ស័យ​គ្រាន់តែ​ឃើញ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ស្ទុះ​ងើប​រត់គេច​ខ្លួន​ចោល​ម៉ូតូ​បាត់​ស្រមោល​ភ្លាម​ៗ​តែ​ម្ដង​។ បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​ត្រួតពិនិត្យ​ទៅ​លើ​ម៉ូតូ​ក៏​ឃើញ​សោ​ម៉ូតូ​បាន​បែក​គ្រាប់​សោ និង​ឃើញ​មាន​GPS​ដែល​ជនសង្ស័យ​នោះ​បាន​ដោះ​ចេញពី​ម៉ូតូ ដោយ​សង្ស័យ​ថា ម៉ូតូ​នោះ​ត្រូវ​ជនសង្ស័យ​ទើប​លួច​យក​មក​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​ក៏​បាន​ប្រមូល​វត្ថុ​តាង​រួម​ជាមួយ​ម៉ូតូ​ដែល​ជនសង្ស័យ​បន្សល់​ទុក​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​រង់ចាំ​ស្រាវជ្រាវ​រក​ម្ចាស់​ម៉ូតូ និង​តាម​រក​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ