ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកអគ្គរដ្ឋទូត​ថ្មី​របស់​បារាំង កោតសរសើរ​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ លោកស្រី​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​បារាំង អ៉ី​វ៉ា ង្វៀ​ង ប៊ិ​ញ (Eva Nguyen Binh) បាន​វាយតំលៃ​ខ្ពស់​ចំពោះ​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា​ដែល​កំពុង​តែ​បំរើ​ការ​ក្រោម​ឆ័​ត្រ​អង្គ​ការ​សហ​ប្រជាជាតិ សម្រាប់​

រាជធានី​ភ្នំពេញ​៖ លោកស្រី​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​បារាំង អ៉ី​វ៉ា ង្វៀ​ង ប៊ិ​ញ (Eva Nguyen Binh) បាន​វាយតំលៃ​ខ្ពស់​ចំពោះ​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា​ដែល​កំពុង​តែ​បំរើ​ការ​ក្រោម​ឆ័​ត្រ​អង្គ​ការ​សហ​ប្រជាជាតិ សម្រាប់​ការ​បំពេញការងារ​យ៉ាង​សកម្ម ហើយ​មានគុណ​ភាព​និង​ទទួល​បានការ​គោរព​យ៉ាង​ខ្លាំង​លើ​ឆាក​អន្តរជាតិ​។​

លោកស្រី Eva Nguyen Binh បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី ២៦ ខែកក្កដា ឆ្នាំ ២០១៧ នៅ​ក្នុង​ជួប​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព ថា​ក្នុង​បេសកកម្ម​របស់​លោកស្រី​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ពេល​នេះ លោកស្រី​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សម​ត្រ​ភាព​ដើម្បី​ធ្វើ​យ៉ាងណា​ពង្រីក​និង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​ខ្លាំងក្លា​បន្ថែម​ទៀត ទាំង​ទ្វេភាគី ទាំង​ពហុភាគី​ឲ្យ​បាន​កាន់តែ​រឹង​មាំ​ថែម​ទៀត​។​

លោកស្រី​ឯកអគ្គរដ្ឋទូត​ក៏​បាន​មាន​ប្រសាសន៍​ថា​រយៈពេល​៣​ឆ្នាំ​កន្លង​មកនេះ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​រវាង​កម្ពុជា​និង​បារាំង មានការ​កើនឡើង​ទ្វេរ​ដង​។​

សម្តេច​តេ​ជោ​បាន​ស្នើ​សុំ​ឲ្យ​មានការ​ជម្រុញ​កិច្ច​សហប្រតិបត្តិការ ជា​ពិសេស​ចំពោះ​ការងារ​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​ក្នុង​ការ​ផ្លាស់​ប្តូរ​ព​ត៌​មាន​រវាង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ក៏​បាន​ស្នើ​លោក​ស្រី​ផង​ដែរ​ឲ្យ​យកចិត្តទុកដាក់​អ​ភ​រិ​ក្ស​ប្រាង្គ​ប្រាសាទ​កម្ពុជា ជា​ពិសេស​ប្រាសាទសំបូរព្រៃគុក ដែល​ទើបត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ​៕