ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​ជនជាតិ​ចិន​ម្នាក់ បាន​លង់​ស្លា.ប់​ក្នុង​សណ្ឋាគារ «​លី​ន រតនអង្គរ​»

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​ម្នាក់ ជា​ជនជាតិ​ចិន ត្រូវ​បាន​សមត្ថកិច្ច​រាយការណ៍​ថា បាន​លង់ទឹក​ស្លា.ប់ នៅ​អាង​ហែល​ទឹក នៅ​ក្នុង​សណ្ឋាគារ

ខេត្តសៀមរាប ៖ ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​ម្នាក់ ជា​ជនជាតិ​ចិន ត្រូវ​បាន​សមត្ថកិច្ច​រាយការណ៍​ថា បាន​លង់ទឹក​ស្លាប់ នៅ​អាង​ហែល​ទឹក នៅ​ក្នុង​សណ្ឋាគារ «​លី​ន រតនអង្គរ​»​ខណៈ​ដែល​ឪពុក​ម្តាយ បាន​ចូល​មក​ទៅ​ស្នាក់​ទីនោះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ប៉ុន្តែ​ត្រូវ​បាន​បិទ​បាំង​ជាមួយ​អ្នក​ព័ត៌មាន​មិន​ឱ្យ​ចូល​ទៅ​ថត ហើយ​នៅ​ពេល​នេះ​គេ​មិន​ទាន់​ដឹង​ថា ខាង​ម្ចាស់​សណ្ឋាគារ ត្រូវ​ចេញ​សំណង​ដល់​ក្រុម​គ្រួសារ​សព​ជនបរទេស​យ៉ាងណា​នោះ​ទេ ?​។ ហេតុការណ៍​ក្មេង​ស្រី​ជនជាតិ​ចិន​លង់ទឹក​ស្លាប់​នោះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​២២ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុង​សណ្ឋាគារ «​លី​ន រតនៈ​អង្គរ​»​ស្ថិត​នៅ​ក្រុម​ទី​៧ ភូមិ​-​សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប​។

បើ​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៧​នេះ​ថា មុន​ពេល​កើតហេតុ ត្រូវ​បាន​ខាង​ម្ចាស់​សណ្ឋាគារ បាន​បិត​បាំង​មិន​បាន​ផ្តល់​ព័ត៌មាន​ឱ្យ​សមត្ថកិច្ច​យើង​នោះ​ទេ កុំ​តែ​មានការ​ភ្ញាក់ផ្អើល​ពេញ​សណ្ឋាគារ ទើប​សមត្ថកិច្ច​ដឹង និង​សុំ​គោលការណ៍​ពី​ថ្នាក់លើ និង​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចូល​ទៅ​ពិនិត្យ​សាកសព ប៉ុន្តែ​ត្រូវ​បាន​បុគ្គលិក​សណ្ឋាគារ ដឹក​តាម​រថយន្ត​របស់​សណ្ឋាគារ​យក​ជន​រង​គ្រោះ​ទៅ​បាត់​ហើយ​។ ប្រភព​បាន​បន្ត​ថា ក្មេង​ស្រី​រង​គ្រោះ​ស្លាប់​នោះ​មានឈ្មោះ Meng Lina ភេទ​ស្រី អាយុ​១០​ឆ្នាំ ជនជាតិ​ចិន​ចូល​មក​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ «​លី​ន រតន​អង្គរ​» ជា​ភ្ញៀវ​ទេសចរណ៍​។

នេះ​ជា​ការ​ធ្វេសប្រហែស របស់​ម្ចាស់​សណ្ឋាគារ និង បុគ្គលិក​ផ្នែក​មើល​ការ​ខុស​ត្រូវ នៅ​ខាង​អាង​ហែល​ទឹក​នោះ ព្រោះ​ក្នុង​អាង​ទឹក​នោះ​វា​មាន​ជម្រៅ​ជ្រៅ គួរតែ​មាន​អ្នក​ប្រចាំការ​នៅ​ទីនោះ​ផង​ដែរ ទើប​មិន​អាច​មាន​ករណី​កើតឡើង​របៀប​នេះ​។ តាម​សម្ដី​របស់ លោក ចក់ សាន អាយុ​១៩​ឆ្នាំ មុខរបរ​បុគ្គលិក​សណ្ឋាគារ​ផ្នែក​មើល​ការ​ខុស​ត្រូវ​អាង​ទឹក ចូល​ធ្វើការ​ចាប់ពី​ម៉ោង​១​រសៀល​ដល់​ម៉ោង​២​យប់ បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៧ ខ្លួន​បាន​មក​ធ្វើការ​ដូច​សព្វដង នៅ​វេលា​ម៉ោង​ប្រហែល ៧​និង​១០​នាទី​យប់ ខ្លួន​បានឃើញ​មាន​ភ្ញៀវ អឺរ៉ុប​ប្រុស​ម្នាក់ និង​កូន​របស់​គាត់ ហែល​ទឹក​លេង​ក្នុង​អាង បន្ទាប់​មក​ខ្លួន​បាន​ដើរ​ឡើង​ទៅ​មើល​បន្ទប់​ស្ប៉ា​ជាន់​ទី​១ ប្រហែល​១០​នាទី​ក្រោយមក ខ្លួន​បាន​ចុះ​មក​មើល​អាង​ទឹក​វិញ ខ្លួន​បាន​ដើរ​កាត់​អាង​ទឹក​ទៅ​បន្ទប់ទឹក តែ​មិន​ចាប់អារម្មណ៍​ថា មាន​ក្មេង​លង់ទឹក​ឡើយ លុះ​ចេញពី​បន្ទប់​ទឹកបាន​ដើរ​មាត់​អាង​ក៏​ឃើញ​ក្មេង​ម្នាក់​ដេក​ផ្កាប់មុខ​នៅ​បាត​អាង​ពេល​នោះ​ខ្លួន​បាន​លោត​ចុះ​ស្រង់​មក​ដាក់​មាត់​អាង និង​ស្រែកហៅ​គ្នីគ្នា មក​ជួយ​មាន អ្នកគ្រប់គ្រង​ទូទៅ និង​ផ្នែក​គ​ណេ​ន្យ និង​ភ្ញៀវ​អឺរ៉ុប​ម្នាក់ ជួយ​ធ្វើ​ចលនា​បេះដូង តែ​នៅ​មិនដឹង​ខ្លួន​។

បន្ទាប់​មក​ក៏​បញ្ជូន​ដោយ​រថយន្ត​សណ្ឋាគារ​ដែល​ខ្លួន​មាន និង​តៃកុង​ឈ្មោះ ហួរ និង​ធួរ លី​ឌ័​រ​ស្រី​ម្នាក់ ជនជាតិ​ចិន​ទៅ​ពេទ្យ​អប្សរា​អង្គរ តែ​គេ​មិន​ទទួល បន្ទាប់​ទៅ​ពិភព​រស្មី តែ​មិន​ទទួល​ទៀត ទើប​ទៅ​រ៉ូ​យ៉ា​ល់ តែ​ពេទ្យ​ប្រាប់​ថា ជន​រង​គ្រោះ​ស្លាប់​បាត់​ហើយ រួចខ្លួន​បាន​ត្រលប់​មក​សណ្ឋាគារ​មុន​។ បច្ចុប្បន្ន​សាកសព​បាន​តម្កល់​ទុក​នៅ​មន្ទី​ពេទ្យ​រ៉ូ​យ៉ា​ល់ ដើម្បី​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ គេ​ទន្ទឹងរង់ចាំ​មើល​ថា តើ​ម្ចាស់​សណ្ឋាគារ អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់​ដែរ​ឬទេ ប្រសិនបើ​មិន​ទទួល​ការ​ខុស​ត្រូវ​ចំពោះ​ជន​រង​គ្រោះ​ដែល​ជា​ភ្ញៀវ​បរទេស​បែប​នេះ​៕