ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាស់សម្ដីគ្នា ចាក់នឹងដែកឆាបរបួសធ្ងន់២នាក់

6 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ករណី​អំពើ​ហិ.ង្សា​ដោយ​ចេតនា​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិត​នៅ​ទ្រៀល ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

ខេត្តកំពង់ធំ ៖ ករណី​អំពើ​ហិង្សា​ដោយ​ចេតនា​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិត​នៅ​ទ្រៀល  ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

លោក​វរៈសេនីយ៍ត្រី កែ ក​ញ្ច​នា អធិការរង​នគរបាល​ស្រុក​បារាយណ៍​ទទួល​ខាង​ព្រហ្មទណ្ឌ បាន​ប្រាប់ កោះសន្តិភាព ថា ៖ ដំបូង​ឡើយ​ជន​រង​គ្រោះ និង​ជនសង្ស័យ​មាន​គ្នា​៣​នាក់ ធ្វើ​ជា​កម្មករ​រោងចក្រ​កែ​ច្នៃ​ដើម​ស្វាយចន្ទី នៅ​ចំណុច​ភូមិ​អូរ​ក្រ​វ៉ា​ន់ ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ ហេង គឹ​ម​យ៉ា​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​បឹង​លៀង ឃុំ​ពាមជីកង ស្រុក​កងមាស ខេត្តកំពង់ចាម និង​មិត្តភក្តិ​២​នាក់​ទៀត​បាន​នាំ​គ្នា​ទិញ​ស្រា និង​គ្រឿងក្លែម​មក​ផឹកស៊ី​នៅផ្ទះ​គូ​ដណ្តឹង​របស់​ខ្លួន ដែល​មាន​ម្តាយកូន​ក្រមុំ​ឈ្មោះ ទឹម លី​ម អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាំងពី​ក្បាល​ល្ងាច​រហូត​ដល់​យប់ ការ​ស៊ីផឹក​យូរ​ៗ​ទៅ​ក៏​ក្លា​សម្តី​បង្ក​ជា​ជម្លោះ​ប៉ោង​សរសៃ​.​ក​ដាក់​គ្នា ខណៈនោះ​ជន​បង្កហេតុ​ឈ្មោះ សុខ ដោក ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ បាន​ដើរ​ចេញពី​កន្លែង​ផឹកស៊ី​ទៅ​បាត់​មួយសន្ទុះ ក៏​យក​ដែកឆាប​ត្រឡប់​មក​វិញ​ចាក់​ទៅ​លើ​ជន​រង​គ្រោះជា​កូនកំលោះ​ឈ្មោះ ហេង គឹ​ម​យ៉ា​ត ចំនួន​៤​ដែកឆាប ត្រូវ​ខ្នង​៣​កន្លែង និង​គូទ​១​កន្លែង រង​របួសធ្ងន់ ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ត្រពាំង​ស្វាយ ស្រុក​បាយ​ណ៍ និង​ម្នាក់​ទៀត​ឈ្មោះ អឿ សុខ​អេ​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិរ​វា ឃុំ​ល្វា ស្រុក​ចំការលើ ត្រូវ​៣​កន្លែង ចំ​ខ្នង​២​កន្លែង និង​ចំ​ចង្កេះ​១​កន្លែង ។ ត្រូវ​បាន​គេ​នាំ​យក​ទៅ​សង្គ្រោះ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម បន្ទាប់​ពី​បង្កហេតុ​រួច ជនសង្ស័យ​ឈ្មោះ សុខ ដោក បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

លោក​អធិការរង​បន្ត​រថា ៖ បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច ជនសង្ស័យ​ដែល​រត់គេច​ខ្លួន​បាត់​នេះ អាច​ជា​មនុស្ស​ញៀន​ថ្នាំ ពីព្រោះ​រូបគេ​ទើបតែ​មក​ពី​ធ្វើ​ជា​កម្មករ​នៅ​ប្រទេស​ថៃ ចំណែក​ដែកឆាប ដែល​ជា​អាវុធ​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ គឺជា​ដែកឆាប​ដែល​គេ​សំលៀង​ចុង​យ៉ាង​មុត​ទុក​ធ្វើ​ជា​អាវុធ ។ សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​ចំពោះ​មុខ​ច្បាប់ ។