ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី Song Hye Kyo វា​.​យ​បក​អ្នក​រិះគន់​រឿង​ថា «​នាង​មើលទៅ​ចាស់​ខ្លាំង​នៅ​ក្នុង​រឿង «The Glory»

1 ឆ្នាំ មុន

ឃើញ​ថា មាន​អ្នកគាំទ្រ​មួយ​ចំនួន​បាន​នាំ​គ្នា​ផ្ទុះ​ការ​វែកញែក​លើក​ឡើង​ពី​មួយ​ទៅ​មួយ ក្រោយ​បាន​ប្រទះ​ឃើញ​នៅ​តារា​សម្ដែង​ស្រី​ដ៏​ល្បីឈ្មោះ គឺ​អ្នក​នាង Song Hye Kyo ហាក់ដូចជា​មាន​រូបរាង​ប្រែប្រួល​ខុស​ប្លែក​ខ្លាំង​ណាស់ មិន​ដូច​ពី​មុន​នោះ​ឡើយ ដោយ​ក្នុង​នោះ​ពួក​គេ​បាន​និយាយ​ចំ​ៗ​បែប​នេះ​ថា

ប្រទេស​កូរ៉េ ៖ ឃើញ​ថា មាន​អ្នកគាំទ្រ​មួយ​ចំនួន​បាន​នាំ​គ្នា​ផ្ទុះ​ការ​វែកញែក​លើក​ឡើង​ពី​មួយ​ទៅ​មួយ ក្រោយ​បាន​ប្រទះ​ឃើញ​នៅ​តារា​សម្ដែង​ស្រី​ដ៏​ល្បីឈ្មោះ គឺ​អ្នក​នាង Song Hye Kyo ហាក់ដូចជា​មាន​រូបរាង​ប្រែប្រួល​ខុស​ប្លែក​ខ្លាំង​ណាស់ មិន​ដូច​ពី​មុន​នោះ​ឡើយ ដោយ​ក្នុង​នោះ​ពួក​គេ​បាន​និយាយ​ចំ​ៗ​បែប​នេះ​ថា «​ចាប់​តាំង​តែ​ពី​កំពូល​តារា​សម្ដែង​ស្រី ដែល​មាន​ទេព​កោសល្យ ស្នាដៃ​ដ៏​អស្ចារ្យ​ប្រចាំ​ប្រទេស​កូរ៉េ​ដ៏​ស្រស់​ស្អាត​រូប​នេះ គេ​ហាក់​នាំ​គ្នា​សង្កេត​ឃើញ​ថា ដូច​ជា​សម្រស់​របស់​នាង​ចាស់​ជាង មិន​មាន​ភាព​ជ្រួញ​នៅ​លើ​ផ្ទៃមុខ ហាក់​មាន​សភាព​យា​ធ្លាក់​សម្រស់​បាក់​ដូច​ជា​មនុស្ស​ពីរ​ផ្សេង​គ្នា​អញ្ជឹង»។

ភ្លាម​ៗ​នោះ ក្រោយ​បានឃើញ​មាន​គេ​និយាយ​វា​.​យ​ប្រហារ​រិះគន់​មក​លើ​រូប​នាង​រួច​មក អស់​ការ​អត់ធ្មត់​តទៅ​ទៀត ស្រាប់តែ​តារា​ស្រី អ្នក​នាង Song Hye Kyo ក៏​បាន​ចេញ​មុខ​មក​ឆ្លើយ​តប​ពន្លះ​ទៅ​វិញ​គ្មាន​ទុក​មុខ​អោយទៅ​កាន់​មនុស្ស​មួយ​ចំនួន​ដែល​បាន​នាំ​គ្នា​ដើរ​និយាយ​គ្មាន​ចេះ​គិត​យ៉ាង​ដូច្នេះ​ថា នាង​មើលទៅ​ចាស់​ខ្លាំង​ណាស់ នៅ​ក្នុង​រឿង​ភាគ​មួយ ដែល​មាន​ចំណងជើង​ថា «The Glory» ដោយនៅ​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៣​ថ្មី​ៗ​នេះ ក៏​ស្រាប់តែ​មាន​ទស្សនាវដ្តី​ម៉ូ​ដ​មួយ នៅ​សុខ​ៗ​ក៏​បាន​ចេញផ្សាយ​បទ​សម្ភាសន៍​របស់​ពួក​គេ​ជាមួយ Song Hye Kyo តាម​រយៈ​អ៊ី​ន​ធើ​រ​ណេ​ត ដោយនៅ​ក្នុង​ពេល​ដែល​កំពុង​សម្ភាសន៍​នោះ តារា​ស្រី Song Hye Kyo ក៏​បាន​និយាយ​អំពី​ការ​សម្តែង​ជា​តួអង្គ​នាង «Moon Dong-eun» ក្នុង​រឿង​ភាគ​ដែល​ទើបតែ​បាន​ចាក់​បញ្ចាំង​កាលពី​ពេល​ថ្មី​ៗ​នេះ ដែល​មាន​ចំណងជើង​ថា «The Glory»​។

មិន​ទុក​ចាំ​យូរ កំពូល​តារា​សម្ដែង​ស្រី អ្នក​នាង Song Hye Kyo ក៏​បាន​បង្ហើប​និយាយ​ខ្ទេច​គ្មាន​សល់ ចែករំលែក​នូវ​រឿង​ខ្លះ​ៗ​អោយ​គ្រប់​គ្នា​បានដឹង និង​បាន​យល់​យ៉ាង​ច្បាស់​ៗ​ថា «​ចំពោះ​នាង​ផ្ទាល់ នាង​មិន​បាន​ទៅ​ខឹង ឬ​មួយ​ក៏​មានចិត្ត​គុំកួន​នោះ​ឡើយ ចង់​គេ​និយាយ​យ៉ាងម៉េច​ក៏​និយាយ​ចុះ ពីព្រោះ​ថា​នាង​ខ្ញុំ​ពេញចិត្ត​នឹង​ទម្រង់​ដែល​នាង​បាន​សម្ដែង ព្រោះ​មើលទៅ​ក្នុង​សាច់​រឿង​ភាគ «The Glory» នេះ គេ​មិន​តម្រូវ​អោយ​យើង​ស្អាត​ពេក​នោះ​ទេ ព្រោះ​នាង​ជឿជាក់​ថា នាង​អាច​មានមុខមាត់​ដូច​ទៅ​នឹង «Moon Dong-eun»​។

មិនតែប៉ុណ្ណោះ​តារា​ស្រី​រូប​នេះ ក៏​បាន​បញ្ជាក់​បន្ថែម​អោយ​ដឹង​ទៀត​ថា «​ដូច​ខ្ញុំ​និយាយ​ដដែល​ៗ​អ​ញ្ជឹ​ង នៅ​ក្នុង​រឿង​បែប​មនោសញ្ចេតនា​នេះ ទាំង​តួឯក​ប្រុស ទាំង​តួឯក​ស្រី ត្រូវ​តែ​ស្អាត តែ​មិនបាច់​ស្អាត​ក្នុង​រឿង «The Glory» ទាល់តែ​សោះ ខ្ញុំ​គ្មាន​ហេតុផល​អី​ទេ អ​ញ្ចឹ​ង​ខ្ញុំ​ដាក់​ចំនួន​អប្បបរមា​នៃ​ការ​តុបតែង​មុខ និង​ប្រើ​ភ្លើង​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​មើលទៅ​បែប​នោះ​»​។

តារា​ស្រី​រូប​នេះ នាង​បាន​និយាយ​បន្ត​ទៀត​ថា «​ខ្ញុំ​ក៏​គិត​ថា «Dong-eun» មើលទៅ​ល្អ​មែនទែន ព្រោះ​នាង​រស់នៅ​យ៉ាង​លំបាក ខ្ញុំ​គិត​ថា​វា​នឹង​ក្លាយជា​រឿង​សម​ហេតុ​សម​ផល ប្រសិនបើ​នាង​មាន​សម្បុរ និង​ស្បែក​ស្អាត ហើយ​ខ្ញុំ​ក៏​បានឃើញ​ថា នៅ​ក្នុង​រឿង «The Glory» មាន​មនុស្ស​ជា​ច្រើន​បាន​នាំ​គ្នា​បញ្ចេញមតិ​និយាយ​គ្រប់​ៗ​គ្នា​ថា «​ឥឡូវនេះ​ខ្ញុំ​ចាស់​ណាស់ ប៉ុន្តែ​ជា​ការ​ពិត​គឺ​ខ្ញុំ​ចាស់​ហើយ​ពិតប្រាកដ​ណាស់ មិនមែន​ក្មេង​ដូច​ពី​ពេល​មុន​តទៅ​ទៀត​នោះ​ទេ​»​។

ក្រោយ​បានឃើញ​នាង​និយាយ​អ​ញ្ជឹ​ង​រួច​មក បន្ទាប់​ពី​នោះ​តារា​ស្រី Song Hye Kyo ក៏​ត្រូវ​បាន​គេ​សួរ​ត្រង់​ៗ​ថា «​តើ​នាង​ធ្លាប់​គិត​ចង់​ចាក​ចេញពី​ជីវិត​តារា​សម្តែង​របស់​នាង នៅ​ក្នុង​អាជីព​សម្ដែង​ជាង​២០​ឆ្នាំ​ដែរ​ឬទេ?។

មិន​ទុក​ចាំ​យូរ តារា​ស្រី Song Hye Kyo ក៏​បាន​ឆ្លើយ​ទាំង​គ្មាន​លាក់លៀម​ថា «​ចា៎ ខ្ញុំ​មាន អាច​និយាយ​បាន​ថា ពេល​នេះ​គឺ​នៅ​ពាក់កណ្តាល​នៃ​ការ​ធ្វើ​ដំណើរ​របស់ខ្ញុំ​នៅ​ទី​នេះ រហូត​មាន​ពេល​ខ្លះ​ខ្ញុំ​បាន​សួរ​ខ្លួនឯង​ជា​រៀងរាល់ថ្ងៃ​ថា តើ​នេះ​ជា​ផ្លូវ​ត្រឹមត្រូវ​សម្រាប់​ខ្ញុំ​ទេ? ហើយ​រហូត​មក​ទល់​នឹង​ពេល​នេះ ខ្ញុំ​ក៏​មិន​ធ្លាប់​គិត​ថា ខ្ញុំ​អាច​មាន​សមត្ថភាព​ទេព​កោសល្យ​នៅ​ក្នុង​ការ​សម្តែង​នោះ​ទេ​។ ប៉ុន្តែ​ការ​សម្ដែង​បាន​ក្លាយជា​រឿង​សប្បាយ​សម្រាប់​ខ្ញុំ បន្ទាប់​ពី​ខ្ញុំ​ចាប់ផ្តើម​ថត​រឿង «The Glory»​។ ហើយ​ចំពោះ​សាច់​រឿង​មួយ​នេះ នៅ​ក្នុង​ឈុត​ខ្លះ​វា​ហាក់ដូចជា​ពិបាក​ខ្លាំង​ណាស់ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា សប្បាយចិត្ត​ខ្លាំង​ណាស់ នៅ​ពេល​ដែល​ខ្ញុំ​ទទួល​បាន​ឈុត​ទាំងនោះ​។ រាល់ថ្ងៃ បើ​ខ្ញុំ​អាច​រង់ចាំ​បាន ដើម្បី​ប្រែ​ទៅ​ជា «Dong-eun» ម្តងទៀត ខ្ញុំ​នឹង​រង់ចាំ​»​។

ជា​ចុង​ក្រោយ​កំពូល​តារា​ស្រី​ដ៏​មាន​ឥទ្ធិពល​មិនធម្មតា​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​រូប​នេះ នាង​បាន​និយាយ​អោយ​ដឹង​ថា «​នៅ​ពេល​នេះ ខ្ញុំ​រំភើប​ចំពោះ​គម្រោង​បន្ទាប់​របស់ខ្ញុំ​ជា​ខ្លាំង ព្រោះ​ខ្ញុំ​ចង់​ថត​រឿង​ភាគ​បន្ទាប់​របស់ខ្ញុំ​ឱ្យ​បាន​ឆាប់​បំផុត​តាម​លទ្ធភាព​ដែល​ខ្ញុំ​អាច​ធ្វើ​ទៅ​បាន សម្ដែង​សប្បាយ​ណាស់ ខ្ញុំ​និយាយ​មែន​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ