ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ប្រកាសមិនត្រូវឲ្យមានកំហុសនយោបាយកើតមាននៅកម្ពុជាទៀតទេ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់​ថា មិន​ត្រូវ​ឲ្យ​មាន​កំហុស​នយោបាយ​កើត​មាននៅ​កម្ពុជា​ទៀត​ទេ​។ការ​អះអាង​នេះ សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា ពី​កំហុស​របស់​អ្នកនយោបាយ​ដែល​ជា​មេដឹកនាំ​ជំនាន់​មុខ​ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្សត់​មួយ​នេះ​ធ្លាក់​ក្នុង​ភាព​ក្រីក្រ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់​ថា មិន​ត្រូវ​ឲ្យ​មាន​កំហុស​នយោបាយ​កើត​មាននៅ​កម្ពុជា​ទៀត​ទេ​។ការ​អះអាង​នេះ សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា ពី​កំហុស​របស់​អ្នកនយោបាយ​ដែល​ជា​មេដឹកនាំ​ជំនាន់​មុខ​ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្សត់​មួយ​នេះ​ធ្លាក់​ក្នុង​ភាព​ក្រីក្រ និង​សង្គ្រាម​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើ​ឡើង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ ជូន​និស្សិត​ជ័យ​លា​ភី​ថ្នាក់​បរិញ្ញាបត្រ​រង បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត​នៃ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៣ បាន​រំលឹក​អំពី​កំហុស​ខាង​ន​យោ បាយ​របស់​មេដឹកនាំ​កម្ពុជា​ជំនាន់​មុន​ដែល​ធ្វើ​ឱ្យ​ប្រទេស​ធ្លាក់​ទៅ​ជា​ប្រទេស​ក្រីក្រ និង​សង្គ្រាម ហើយ​ត្រូវ​បាន​បំផ្លាញ​ដល់​ឫសគល់​។

ជាមួយ​គ្នា​នោះ សម្តេច​ក៏​បាន​រលឹក​រឿងរ៉ាវ​អតីតកាល​ឡើង​វិញ​នេះ សម្តេច​តេ​ជោ បាន​ព្រមាន​ថា កំហុស​ខាង​នយោបាយ​មិន​ត្រូវ​ឱ្យ​មាននៅ​កម្ពុជា​ទៀត​ឡើយ​។សម្តេច​តេ​ជោ អះអាង​ថា ជា​ប្រទេស​ដែល​មាន​ធនធានធម្មជាតិ​សម្បូរ​បែប និង​មាន​ស្ថានភាព​អំណោយផល​ដោយ​មិន​មាន​គ្រោះ​ធម្មជាតិ​រញ្ជួយ​ផែនដី ផ្ទុះ​ភ្នំភ្លើង​ខ្យល់ព្យុះ​ដូច​ប្រទេស​ដទៃ​ឡើយ​។

សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ថា ៖«​បើ​យើង​ពិនិត្យ​អំពី​ស្ថានភាព​របស់​ប្រទេស​យើង​ភាព​អនុគ្រោះ​មាន​ច្រើន​ប្រៀប​ជាមួយនឹង​ប្រទេស​ដទៃ ប៉ុន្តែ​ហេតុ​អ្វី​បានជា​យើង​ក្រ បញ្ហា​ចាប់ផ្តើម​ពី​កំហុស​ខាង​នយោបាយ​ប្រទេស​នេះ បើសិនជា​មិន​មាន​សង្គ្រាម​ឆ្នាំ​១៩៧០ ផ្តើម​ដោយ​រដ្ឋប្រហារ​១៨​មីនា ឆ្នាំ​១៩៧០»​។

សម្តេច​ថា ថ្ងៃ​១៨ មីនា ឆ្នាំ​១៩៧០ គឺជា​រដ្ឋប្រហារ​យោធា ដែល​ធ្វើ​ឡើង​ដោយ លោក​សេនាប្រមុខ លន់ ន​ល់ ដើម្បី​ទម្លាក់​សម្តេច​នរោត្តម សីហ​នុ ចេញពី​ប្រមុខរដ្ឋ​។ រដ្ឋប្រហារ​នេះ គឺជា​ចំណុច​ចាប់ផ្តើម ដែល​នាំ​ឱ្យ​កម្ពុជា​មាន​សង្គ្រាមស៊ីវិល​រ៉ាំរ៉ៃ​រហូត​ធ្លាក់​ទៅ​ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត ដោយ​ស​ម្លា​.​ប់​ប្រជាពលរដ្ឋ​ជិត​៣​លាន​នាក់ និង​បំផ្លិចបំផ្លាញ​ធនធានមនុស្ស និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​។សម្តេច​ថ្លែង​បន្ត​ថា ៖ «​កំហុស​ខាង​នយោបាយ​នៃ​ការ​សម្រេចចិត្ត​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេចព្រះ​នរោត្តម សីហ​នុ នាំ​ឱ្យ​ប្រទេស​នេះ​មិន​ត្រឹមតែ​មិន​អាច​អភិវឌ្ឍ​បាន​ទេ ប៉ុន្តែ​ប្រទេស​នេះ ត្រូវ​បាន​បំផ្លាញ​ដល់​ឫសគល់​តែ​ម្តង យើង​លំបាក​ណាស់​សង្គ្រាម​បាន​ដុត​រោល​ទូ​ទាំង​ប្រទេស​»​។

សម្តេច​បាន​គូសបញ្ជាក់​បន្ថែម​ថា ៖ «​អ​ញ្ចឹ​ង​កំហុស​ខាង​នយោបាយ​មួយ​នេះ​ធ្វើ​ឱ្យ​ប្រទេស​ដើរ​ថយក្រោយ ក្នុង​ពេល​ដែល​ប្រទេស​ដទៃ​ដើរទៅ​មុខ យើង​ដើរ​ថយក្រោយ​ទៅ​វិញ​ទេ អ​ញ្ចឹ​ង​កំហុស​ខាង​នយោបាយ​នេះ​ត្រូវ​តែ​ចៀសវាង​ដែល​យើង​តែងតែ​និយាយ​ថា ខិតខំ​រក្សា​នូវ​សន្តិភាព​ដែល​យើង​រកបាន​ដោយ​លំបាក​នេះ​ឱ្យ​ខាង​តែ​បាន​ទោះ​ដោយ​តម្លៃ​ណា​ក៏​ដោយ ត្រូវ​ការពារ​សន្តិភាព​ឱ្យ​បាន​សិន កំហុស​ខាង​នយោបាយ​មិន​ត្រូវ​ឱ្យ​មាន​បន្ត​ទៀត​នៅ​កម្ពុជា​នោះ​ទេ​»៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ