ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ផែង វណ្ណៈ ប្តឹង​លោក នី ណា​ក់ ពី​បទ​បរិហារកេរ្តិ៍ និង​ជេរ​ប្រមាថ​ជា​សាធារណៈ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ផែង វណ្ណៈ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៣​នេះ បាន​ដាក់​ពាក្យបណ្ដឹង​ចូល​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ សុំ​ប្ដឹង​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ លោក ផែង វណ្ណៈ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៣​នេះ បាន​ដាក់​ពាក្យបណ្ដឹង​ចូល​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ សុំ​ប្ដឹង​ឈ្មោះ នី ណា​ក់ ដែល​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ឈ្មោះ IMAN-KH ពី​បទ បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បរិហារកេរ្តិ៍​ជា​សាធារណៈ ដោយ​ទារ​សំណង​ជំងឺ​ចិត្ត ចំនួន ៥០​លាន​រៀល ។

ក្នុង​ពាក្យបណ្ដឹង​របស់​លោក ផែង វណ្ណៈ បាន​រៀបរាប់​ថា កាលពី​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៣ ឈ្មោះ នី ណា​ក់ បាន​សរសេរ​សារ​នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ឈ្មោះ IMan-KH ដែល​មាន​ខ្លឹមសារ​ថា “​មិនដឹង​ថា​ទៅ​លុតជង្គង់ សំដែង​ធ្វើ​ជា​សែន​នៅផ្ទះ​ឧកញ៉ា​ណា​ម្នាក់​ឡើយ ឬ​គេ​ហៅ​ទៅ​ស៊ីផឹក​ពេល​សែន​ក៏ ថត​យក​ប៉េ ព្រោះ​ចូល​ចិត្ត​ការពារ​គ្នា​គេ តាម​ពិត​ពី​មុន​មក មិន​ដែល​ឃើញ​សែន ស្អី​ទេ​។ មនុស្ស​រស់​ដោយសារ​យកមុខ​…” ។

យោង​តាម​មាត្រា ៣០៧ នៃ​ក្រមព្រហ្មទណ្ឌ សំ​ណេ​រ​របស់​ឈ្មោះ ឌី ណា​ក់ ដែល​បាន​សរសេរ និង​បង្ហោះ​ជា​សាធារណៈ គឺជា​ការ​បរិហារកេរ្ដិ៍​ជា​សាធារណៈ ព្រោះ​ខ្លឹមសារ​ដែល​ឈ្មោះ នី ណា​ក់ សរសេរ​ជា​ការ​អះអាង​បំផ្លើស ដោយ​អ​សុទ្ធចិត្ត ធ្វើ​ឲ្យ​សារ​ធា​ណៈ​ជន​មានការ​យល់​ច្រឡំ បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​លោក​យ៉ាងធ្ងន់ធ្ងរ​។ ម្យ៉ាងវិញទៀត សំ​ណេ​រ​ខាងលើ​នេះ ក៏​បាន​ប្រើ​ពាក្យ​ជេរ​ប្រមាថ​ជា​សារ​ធារ​ណៈ ផង​ដែរ “​គេ​ហៅ​ទៅ​ស៊ីផឹក​ពេល​សែន​ក៏​ថត​យក​ប៉េ​” ។

លោក ផែង វណ្ណៈ សំណូមពរ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​បុគ្គល​ឈ្មោះ នី ណា​ក់ តាម​ផ្លូវច្បាប់ និង​ទារ​សំណង​ជំងឺ​ចិត្ត និង​ការ​ខូចខាត​ចំនួន ៥០​លាន​រៀល ។

ក្រឡេក​មើល​គណនី​ហ្វេ​ស​ប៊ុ​ក IMan-KH របស់​លោក នី ណា​ក់ បាន​សរសេរ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៥ ខែ​ឆ្នាំ​ដដែល​ ដូច្នេះថា៖ «​លោក​ ផែង​ វណ្ណៈ ​គាត់​បាន​ប្តឹង​ខ្ញុំ​ហើយ សូម​បងប្អូន​ជ្រាប​ជា​ដំណឹង ។ លោក នី ណា​ក់ បន្ត​ថា បងប្អូន​ខ្មែរ​ទាំងអស់​ជា​គោរព​ស្រលាញ់ ខ្ញុំ​សូម​ខ្ចី​លុយ​ម្នាក់​៥០ ដល់​១០០​ដុល្លារ ដោយ​គ្មាន​ការ​ប្រាក់​សម្រាប់​ជា​លុយ ដើម្បី​សងជំងឺចិត្ត​របស់​លោក ផែង វណ្ណៈ (៥០​លាន​រៀល​) ១២,៥០០​ដុល្លារ​។ ខ្ញុំបាទ​គ្មាន​លុយ​ឡើយ មាន​តែ​ពឹង​លើ​បងប្អូន​ជា​អ្នក​ជួយ​។ នៅ​ពេល​ដែល​ខ្ញុំ​រក​លុយ​បាន​ពី​ការ​លក់​សាច់ក្រក ទឹកឃ្មុំ វគ្គ​បង្រៀន​កសិកម្ម ទំនិញ​កសិកម្ម​ផ្សេង​ៗ ខ្ញុំ​នឹង​សង​បងប្អូន​វិញ​គ្រប់​ចំនួន​។ បច្ចុប្បន្ន​ខ្ញុំ​រក​លុយ​បាន​ខ្លះ​ដែរ តែ​ត្រូវ​ប្រើ​ការ​លើ​ការ​ដំណើរការ​អង្គការ​ពលរដ្ឋ​យើង​។ គំរោង​ធំ​បំផុត​នៅ​ក្នុង​អង្គការ គឺ​កម្មវិធី​កសិកម្ម ដែល​មានការ​បណ្ដុះបណ្ដាល​កសិករ​នូវ​បច្ចេកទេស ការ​ស្វែងរក​ទីផ្សារ​កសិផល ការ​បង្កើត​សហគមន៍​កសិករ និង​ការ​សហការ​ជាមួយ​អ្នក​វិនិយោគទុន ក្នុង​និង​ក្រៅ​ស្រុក​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ