ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​កាន់​អំណាច​សម្រេច​ផ្តាច់​សម្ព័ន្ធភាព​ជាមួយ​គណបក្ស លោក​ញឹក ប៊ុ​ន​ឆៃ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​ឃើញ​សកម្មភាព​របស់​គណបក្ស​សម្ព័ន្ធ​មានគំនិត​ទេ​ទៅ​រក​គណបក្សប្រឆាំង​​នោះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្រេច​ផ្តាច់​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​ខ្មែរ​រួម​រួម​ជាតិ​របស់​លោក ញឹក ប៊ុ​ន ឆៃ​។ នោះ​បើ​

 រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​ឃើញ​សកម្មភាព​របស់​គណបក្ស​សម្ព័ន្ធ​មានគំនិត​ទេ​ទៅ​រក​គណបក្សប្រឆាំង​​នោះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្រេច​ផ្តាច់​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​ខ្មែរ​រួម​រួម​ជាតិ​របស់​លោក ញឹក ប៊ុ​ន ឆៃ​។ នោះ​បើ​តាម​លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​។​

ការ​ប្រកាស​ផ្តាច់​សម្ព័ន្ធភាព​នេះ ត្រូវ​លោក លោក សុខ ឥ​សាន ពន្យល់​ប្រាប់​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​កាលពី​ថ្ងៃទី ២០ កក្កដា អំពី​គណបក្ស​សម្ព័ន្ធភាព​រវាង​គណបក្ស​ដែល​គាំទ្រ​រាជរដ្ឋាភិបាល​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស  គណបក្ស​តិច ឬ​ច្រើន អាច​ចងសម្ព័ន្ធភាព​ជាមួយ​គ្នា​បាន អាស្រ័យ​លើ​ឆន្ទៈ​និង​មានកម្ម​វិធី​ដូច​គ្នា​ឬ​ប្រហាក់ប្រហែល​គ្នា ដោយ​ឈរ​លើ​គោល​ការ​ណ៍​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ផល​ប្រ​យោ​ជ​ន៍​រួម ។

លោក​សុខ ឥ​សាន​បាន​ប្រាប់​កោះសន្តិភាព​នៅ​ថ្ងៃ​ទី​២១ កក្កដា​ឆ្នាំ​២០១៧​ថា​«​ពិត​ហើយ យើង​បាន​ប្រកាស​ផ្តាច់​សម្ព័ន្ធ​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក ញឹក ប៊ុ​ន​ឆៃ​ហើយ​។ បាទ​! យើង​បាន​ផ្តាច់​សម្ព័ន្ធ​ហើយ គាត់​បាន​ក្បត់​សម្ព័ន្ធភាព​ដូច​អ្វី​ដែល​ខ្ញុំ​ស​សេរ​ខាងលើ​ថា កាលណា​ភាគី​ណា​នៅ​ក្នុង​សម្ព័ន្ធភាព ហើយ​ក្បត់​​សម្ព័ន្ធភាព​អា​ញ្ចឹ​ង​គណបក្សកាន់អំណាច​នៅ​ក្នុង​សម្ព័ន្ធភាព​ប្តេ​ច​ហើយ​លុប​ចោល​មន្ត្រី​ដែល​ជា​សម្ព័ន្ធភាព​នៅ​ក្នុង​​សម្ព័ន្ធ​នោះ​ចេញ​។ ដូច​អ្វី​ដែល​ខ្ញុំ​និយាយ​អីុចឹង គឺ​មិន​អាច​ឲ្យ​គាត់​ស៊ីប្រាក់​រាជរដ្ឋាភិបាល​ហើយ​បំរើ​បក្ស​ប្រឆាំង​ទេ អា​ហ្មឹ​ង​មិន​អាច​ទុក​បាន​ទេ គឺ​ត្រូវ​តែ​លុប​ចេញ​ហើយ »​។

យ៉ាងណា​ក្តី​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​មិន​អាច​ប្រាប់​ពី​មន្ត្រី​មក​ពី​គណបក្ស​របស់​លោក ញឹក ប៊ុ​ន​ញៃ​ ចំនួន​ប៉ុន្មាន​នោះ​ទេ ។ ​ប៉ុន្តែ​លោក​ថា ​លុបឈ្មោះ​តែ​អ្នក​ដែល​កំពុង​នៅ​ក្នុង​គណបក្ស​របស់​​លោក​ញឹក ប៊ុ​ន តែ​ប៉ុណ្ណោះ​។​

សូម​ជម្រាប​ថា ​ការ​ប្រកាស​ជំហរ​កាត់​ផ្តាច់​សម្ព័ន្ធ​មេត្រីភាព​បែប​នេះ​របស់​មន្ត្រី​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពេល​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ព្រះមហាក្សត្រ ព្រះ​អង្គ​ត្រាស់​បង្គាប់​បញ្ចប់​មុខ​តំណែង​មន្ត្រីជាន់ខ្ពស់​ចំនួន ១២​រូប​ពី​ទីប្រឹក្សា​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃ​ទី​១៨ កក្កដា​បន្ថែម​ទៀត​។ ទីប្រឹក្សា​ទាំងអស់​ដែល​ត្រូវ​បាន​បញ្ចប់​មុខ​តំណែង​នេះ មានការ​លើក​ឡើង​ថា គឺជា​មនុស្ស​ដែល​ស្និទ្ធ​​នឹង​លោក ញឹក ប៊ុ​ន​ឆៃ​។​

ទាក់ទិន​ការ​បញ្ចប់​មុខ​តំណែង​មន្ត្រី​ទាំង ១២​រូប​ពី​ទីប្រឹក្សា​រដ្ឋាភិបាល​ដោយ​ព្រះរាជក្រឹត្យ​នៅ​ពេល​នេះ ត្រូវ​គេ​បញ្ជាក់​ថា គឺ​សុទ្ធសឹងតែ​ជា​មន្ត្រី​ដែល​ស្និទ្ធ​នឹង​លោក ញឹក ប៊ុ​ន​ឆៃ​កោះសន្តិភាព​បាន​ទាក់ទង​និង​លោក​ញឹក ប៊ុ​ន​ឆៃ​នៅ​ថ្ងៃនេះ​ដែរ ប៉ុន្តែ​ទូរស័ព្ទ​របស់​គ្មាន​អ្នក​ទទួល​ទេ​៕