ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​ប្រឆាំង​ចាប់ផ្តើម​ផ្លាស់​ប្តូរ​ស្លាក​សញ្ញា យក​រូប​លោក​សម រ​ង្ស៊ី​ចេញ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ដើម្បី​គោរព​តាម​ច្បាប់​វិសោធនកម្ម​ច្បាប់ គណបក្ស​នយោបាយ​ដែល​​​នឹង​ត្រូវ​ដាក់​ឲ្យ​អនុវត្ត​ក្នុង​រយៈពេល​ឆាប់​ៗ​ខាង​មុខ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាប់ផ្តើម​​ផ្លាស់​ប្តូរ​

រាជធានី​ភ្នំពេញ​៖ ដើម្បី​គោរព​តាម​ច្បាប់​វិសោធនកម្ម​ច្បាប់ គណបក្ស​នយោបាយ​ដែល​​​នឹង​ត្រូវ​ដាក់​ឲ្យ​អនុវត្ត​ក្នុង​រយៈពេល​ឆាប់​ៗ​ខាង​មុខ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាប់ផ្តើម​​ផ្លាស់​ប្តូរ​ស្លាក​សញ្ញា​គណបក្ស​ចាស់​ដែល​មាន​រូប​លោក​ សម រ​ង្ស៊ី  ចាប់ដៃ​ជាមួយ​លោក ​កឹ​ម ​សុខា ហើយ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​​ជាតិ​។​

លោក ​ម៉ៅ មុនី​វណ្ណ​ សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កំពង់ចាម​បាន​ឲ្យ​​កោះសន្តិភាព​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ​ខែកក្កដា​ថា ដើម្បី​គោរព​ច្បាប់​គណបក្ស​ស្តី​ពី​​គណបក្ស​នយោបាយ បក្ស​ប្រឆាំង​បាន​ចាប់ផ្តើម​ដក​រូប​សញ្ញា​គណបក្ស​ដែល​មាន​រូប លោក សម រ​ង្ស៊ី  ចាប់ដៃ​ជាមួយ​លោក ​កឹ​ម សុខា ​បណ្តើរ​ៗ​ហើយ​នៅ​តាម​បណ្តា​​ខេត្ត​មួយ​ចំនួន​។ លោក​បាន​បញ្ជាក់​ថា​៖ «​ធម្ម​តា​ច្បាប់​ដែល​គេ​អនុម័ត​ហើយ នៅ​ក្នុង​នឹង​យើង​ត្រូវ​តែ​អនុវត្ត​ច្បាប់​ដែល​រដ្ឋសភា​អនុម័ត​។ អីុចឹង​យើង​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​ស្រប​ទៅ​ច្បាប់​នេះ​ហើយ​។ យើង​បាន​ត្រៀម​និង​ដក​បណ្តើរ​ៗ​ហើយ​នូវ​ស្លាក​សញ្ញា​ដែល​មាន​រូប​របស់​លោក​ សម រ​ង្ស៊ី ចាប់ដៃជាមួយ​លោក​កឹ​ម សុខា ហើយ​»​។​

សម្រាប់​ស្លាក​សញ្ញា​គណបក្ស​ដែល​រូប​លោក ​សម រ​ង្ស៊ី មន្ត្រីជាន់ខ្ពស់​គណបក្សប្រឆាំង​រូបនេះ​​​អះអាង​ថា ​គណបក្ស​នឹង​ធ្វើការ​ផ្លាស់​ប្តូរ​នៅ​ទូ​ទាំង​ប្រទេស​។ លោក​ថា​៖ «យើង​បាន​ចាប់ផ្តើម​ក​ដក​រូប​សញ្ញា​របស់​លោក​សម រ​ង្ស៊ី ហើយ​! យើង​មាន​រយៈពេល​៣​ខែ​សម្រាប់​ផ្លាស់​ប្តូរ​។ យើង​ផ្តល់​អាទិភាព​ដល់​ថ្នាក់​ខេត្ត​នី​មួយ​ៗ​សម្រាប់​ធ្វើ​ហើយ​ចាប់ផ្តើម​បណ្តើរ​ៗ​ហើយ​!»​។ សម្រាប់​ដក​ស្លាក​សញ្ញា​គណបក្ស​ ដើម្បី​គោរព​តាម​ច្បាប់​នេះ​ដែរ ​លោក ម៉ៅ មុនី​វណ្ណ​ បាន​ឲ្យ​ដឹង​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ជួប​ហានិភ័យ​ហិរញ្ញវត្ថុ​ផង​ដែរ​។ ដោយ​លោក​បាន​​បញ្ជាក់​ថា​៖ «​ជា​ធម្មតា​ទេ ​យើង​នឹង​ជួប​បញ្ហា​ថវិការ យើង​នឹង​ចំណាយ​ថវិការ​ក្នុង​ការ​ធ្វើ​ស្លាក​​សញ្ញា​ថ្មី ដើម្បី​ជំនួស​ស្លាក​សញ្ញា​ចាស់​។ ថវិការ​នោះ​នឹង​បាន​មក​ពី​ការ​រៃ​អង្គាស​គ្នា​ ព្រោះថា​ ​បក្ស​សង្គ្រោះ​ជាតិ​មានការ​គាំទ្រ​ពី​ពលរដ្ឋ​»​។​

លោក​គូសបញ្ជាក់​ថា​៖ «​យើង​យក​រូប​សញ្ញា​ថ្មី​មាន​ព្រះអាទិត្យ​រះ ចំណែក​អក្សរ​វិញ​យើង​​អាច​ដាក់​ជា​សារ​នយោបាយ​រំលេច​ដោយ​ពាក្យស្លោក​វិញ ប៉ុន្តែ​មិន​ទាន់​សម្រេច​ទេ​ គឺ​នៅ​ថ្ងៃ​ទី​២៤ ​កក្កដា​ខាង​មុខ​នេះ ​គណៈ​កម្ម​ការ​នាយក​ និង​បើក​កិច្ចប្រជុំ​សម្រេច​»៕