ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នឹង​ទិញ​រថយន្ត​ពណ៌​ស អ្នក​គួរ​ដឹង​ពី​ចំណុច​ទាំងនេះ​សិន

6 ឆ្នាំ មុន

យើង​សង្កេត​ឃើញ​ថា កំណើន​អ្នកទិញ​រថយន្ត​ពណ៌​សបាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ តើ​មាន​អ្វី​ពិសេស​នៅ​ពីក្រោយ​ពណ៌​មួយ​នេះ បានជា​គេ​ពេញ​និយម​ម្ល៉េះ ?

១-​គុណសម្បត្តិ ៖

យើង​សង្កេត​ឃើញ​ថា កំណើន​អ្នកទិញ​រថយន្ត​ពណ៌​សបាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ តើ​មាន​អ្វី​ពិសេស​នៅ​ពីក្រោយ​ពណ៌​មួយ​នេះ បានជា​គេ​ពេញ​និយម​ម្ល៉េះ ?

១-​គុណសម្បត្តិ ៖
-​មើលទៅ​ស្អាត ៖ ទោះបីជា​អ្នកទិញ​រថយន្ត​ប្រភេទ​ណា​ក៏​ដោយ ក៏​ពណ៌​ស​នៅ​តែ​ជា​ពណ៌​មួយ​ដែល​មើលទៅ​សមជា​និច្ច ។ សូ​ម្បី​តែ​រោងចក្រ​ផលិត​រថយន្ត ក៏​ផលិត​រថយន្ត​ពណ៌​សម​ក​មុន​ពណ៌​ដទៃ​ដែរ ព្រោះថា វា​អាច​បង្ហាញ​ឲ្យ​ដឹង​ពី​ចំណុច​ខ្វះខាត ដែល​រោងចក្រ​ងាយ​ដឹង​ហើយ​កែសម្រួល​តាម​ក្រោយ ។

-​រក្សា​តម្លៃ​បាន​ថេរ​យូរ ៖ មិន​ដូច​រថយន្ត​ពណ៌​ខ្មៅ​ឬ​ពណ៌​ប្រាក់​ទេ រថយន្ត​ពណ៌​ស​អាច​រក្សា​តម្លៃ​មិនសូវ​ខាត​ច្រើន បន្ទាប់​ពី​ទិញ​ជិះ​ហើយ មាន​ន័យ​ថា ប្រសិនបើ​អ្នកទិញ​រថយន្ត​ពណ៌​ប្លែក​ៗ​ខុស​ពី​គេ នោះ​អ្នក​នឹង​ពិបាក​លក់ ហើយ​លក់​មិនសូវ​បាន​ថ្លៃ​ទៀត បើ​ធៀប​នឹង​រថយន្ត​ពណ៌​ស ដែល​គេ​ពេញ​និយម ។ ម្យ៉ាងវិញទៀត ពណ៌​ស ជា​ពណ៌​សាមញ្ញ​ស្រាប់ ដែល​លោក​អ្នក​មិន​ចាំបាច់​ត្រូវ​ចំណាយ​លុយ​ច្រើន​ក្នុង​ការ​ទិញ ដូច​ជា​ពណ៌​ស្លាប​កា​ភេ​ន ឬ​ពណ៌​ក្រហម​ស្រស់​អ្វី​ឡើយ ។ ទិញ​មក​ធូរ​ថ្លៃ​ជាង​ពណ៌​ពិសេស​ៗ​មួយ​ចំនួន ហើយ​លក់​វិញ​មិនសូវ​ខាត​ច្រើន​ទៀត ។

-​ផាសុកភាព ៖ រថយន្ត​ពណ៌​ស អាច​កាត់​បន្ថយកម្តៅ​ចូល​ក្នុង​រថយន្ត​បាន ដែល​អាច​ឲ្យ​យើង​ត្រជាក់​ស្រួល ទោះ​បើក​ក្រោម​កម្តៅថ្ងៃ​ក៏​ដោយ ។ វា​ក៏​អាច​ជួយ​បិទ​បាំង​ស្នាម​ឆ្កូត​តូច​ៗ ប្រសើរ​ជាង​រថយន្ត​មាន​ពណ៌​ងងឹត​ដែរ ។

២-​គុណវិបត្តិ ៖
-​មិន​អាច​បន្លំ​ដី​បាន ៖ ជា​ការ​ពិត​ណាស់ បើ​ហ៊ាន​តែ​ប្រឡាក់​ភក់​ឬ​ដី​នោះ រថយន្ត​ពណ៌​ស​មិន​អាច​បន្លំ​បាន​ទេ ។ អ្នក​ត្រូវ​តែ​យក​វា​ទៅ​លាង​ជា​ញឹកញាប់ ។
-​មាន​គេ​ជិះ​ច្រើន​រួច​ហើយ ៖ ប្រសិនបើ​អ្នក​ចូល​ចិត្ត​ភាព​លេចធ្លោ​ខុស​ពី​គេ អ្នក​នឹង​មិន​ទិញ​រថយន្ត​ពណ៌​ស​ទេ ព្រោះថា​ពណ៌​នេះ​មាន​គេ​ជិះ​ច្រើន​ហើយ ។ អ្នក​គួរតែ​ជ្រើសរើស​យក​ពណ៌​ផ្សេង​ដើម្បី​លេចធ្លោ ទោះបីជា​ត្រូវ​ខាត​ច្រើន​ពេល​លក់​ចេញ​ក៏​ដោយ ។

ពិត​ណាស់ ការ​ជ្រើសរើស​ពណ៌​រថយន្ត គឺ​អាស្រ័យ​លើ​ចិត្ត​របស់​យើង​ស្រឡាញ់ ។ ប្រសិនបើ​អ្នក​ចង់​ឲ្យ​ក្នុង​រថយន្ត​ត្រជាក់​ក្រោម​កម្តៅថ្ងៃ ហើយ​មិន​ចង់​លក់​ខាត​ច្រើន ពណ៌​ស​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក ។ ប្រសិនបើ​អ្នកជា​មនុស្ស​មិន​ចង់​ដូច​គេ​ទេ ហើយ​មិន​ចង់​ចំណាយពេល​ច្រើន​ក្នុង​ការ​លាង​សម្អាត​រថយន្ត អ្នក​គួរតែ​ជ្រើស​យក​ពណ៌​ផ្សេង​វិញ ។

សរុបសេចក្តី​មក តើ​អ្នក​គួរ​ទិញ​រថយន្ត​ពណ៌​ស​ដែរ​ឬទេ ?​