ធ្វើបែបណាទើប ដឹងថាជារថយន្តមិនកាត់តួ ?
រាជធានីភ្នំពេញ ៖ បច្ចុប្បន្ន កំណើននៃការប្រើប្រាស់រថយន្ដថ្មី និងជជុះកំពុងកើនឡើងច្រើន ដោយសារតែជីវភាពពលរដ្ឋមានលទ្ធភាពជាងមុន ប៉ុន្តែអ្នកប្រើប្រាស់រថយន្តជជុះភាគច្រើន ប្រសិនបើ
រាជធានីភ្នំពេញ ៖ បច្ចុប្បន្ន កំណើននៃការប្រើប្រាស់រថយន្ដថ្មី និងជជុះកំពុងកើនឡើងច្រើន ដោយសារតែជីវភាពពលរដ្ឋមានលទ្ធភាពជាងមុន ប៉ុន្តែអ្នកប្រើប្រាស់រថយន្តជជុះភាគច្រើន ប្រសិនបើ
រាជធានីភ្នំពេញ ៖ បច្ចុប្បន្ន កំណើននៃការប្រើប្រាស់រថយន្ដថ្មី និងជជុះកំពុងកើនឡើងច្រើន ដោយសារតែជីវភាពពលរដ្ឋមានលទ្ធភាពជាងមុន ប៉ុន្តែអ្នកប្រើប្រាស់រថយន្តជជុះភាគច្រើន ប្រសិនបើគ្មានជំនាញក្នុងការមើលទេ អាចនឹងទិញប៉ះចំរថយន្តកាត់តួ ដែលជាតិចនិករកស៊ីមួយរបស់ឈ្មួញនាំចូលរថយន្ដ ។ ដូច្នេះ តើត្រូវមើលបែបណា ទើបអាចជៀសវាងបាន ?
បើតាមជាងជុសជុលរថយន្តដែលមានបទពិសោធន៍លើការងារនេះច្រើនឆ្នាំ លោក ភួយ សុផាត បានបង្ហើបថា បើចង់ដឹងរថយន្តកាត់តួ ឬមិនកាត់ ត្រូវមើលប្រព័ន្ធទុយោសាំងនៅក្រោមផ្នែកតួរថយន្ត ។ លោកថា ៖« ទុយោសាំងនេះភាគច្រើនមិនសូវមានថ្មីដូរទេ ហើយនៅត្រង់កន្លែងកាត់តនោះ គឺគេមានការបិទជ័របន្លំដើម្បីបំភ័ន្ដ ។ លើសពីនេះ ទុយោទាំងនោះ ប្រសិនជារថយន្ដកាត់ត វាមិនត្រូវទៅតាមរន្ធ ឬរត់ទៅតាមដំណេករបស់វាត្រឹមត្រូវទេ » ។
លោកបន្តថា ៖« បើយើងទិញចំរថយន្តកាត់ វាធ្វើឱ្យយើងខាតបង់ ឬអាចមានហានិភ័យច្រើន បើទោះបីជាមានតម្លៃធូរថ្លៃក៏ដោយ » ។
ចំណែកលោក តូ នី បានឱ្យដឹងថា ៖« ជាទូទៅ ជាងធម្មតាមើលមិនដឹងរថយន្តមួយកាត់ត ឬមិនកាត់ទេ លុះត្រាតែអ្នកជំនាញទើបមើលដឹង ប៉ុន្ដែបើរថយន្តម៉ាកឡង់រ៉ួវែកាត់ត ពួកខ្ញុំអាចមើលដឹងបាន តាមរយៈការត្រួតពិនិត្យដោយប្រព័ន្ធកុំព្យូទ័រដែលបង្ហាញរបាយកាណ៍ពីលេខសាក់ស៊ីតួ។ ប្រសិនបើលេខសាក់ស៊ីតួបង្ហាញទៅមិនដូចគ្នា មានន័យថា ជារថយន្ដកាត់តហើយ »។
លោកលើកឡើងថា ៖« អ្នកកាត់ឥឡូវគេឆ្លាតណាស់ មានន័យថា គេចុះមើលមុនយើង គេដាប់លេខសាក់ស៊ីនោះចេញ ជំនួសដោយលេខថ្មី តែទោះជាយ៉ាងណា យើងនៅតែមើលដឹងដែរ»។ លោកថា ៖« អ្នកប្រកបរបរក្នុងផ្នែកនេះអាចទទួលបានប្រាក់ចំណេញច្រើន ប៉ុន្តែគេមិនបានគិតពីគ្រោះថ្នាក់ចំពោះអ្នកប្រើប្រាស់នោះទេ » ។
បើតាមម្ចាស់យានដ្ឋានមួយដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា រថយន្តមួយគ្រឿង អាចត្រូវគេកាត់មួយឬពីរកំណាត់ ឬអាចលើសទៅតាមភាពជាក់ស្តែង ហើយភាគច្រើនគេកាត់ត្រង់ចំណុចណាដែលតូច ព្រោះកន្លែងធំៗវាពិបាកនឹងធ្វើឡើងវិញ ។
លោកបន្តថា បើតាមការសាកសួរពីការប្រើប្រាស់រថយន្តកាត់តួមួយចំនួនគេថា ដូចជាអត់មានបញ្ហាទេ ប៉ុន្តែក្នុងករណីបុកគ្នា ឬបើកបរក្នុងល្បឿនលឿន រថយន្ដកាត់តួអាចនឹងប្រឈមបញ្ហាច្រើន ។ ម្យ៉ាងទៀត បើរថយន្ដនោះកាត់ទាំងប្រព័ន្ធខ្សែភ្លើង ឬប្រព័ន្ធទុយោសាំងនោះ រឹតតែមានបញ្ហាខ្លាំងទៀត ។
ម្ចាស់យានដ្ឋានរូបនេះបន្ដថា ៖« សព្វថ្ងៃសម្រាប់អ្នកនៅភ្នំពេញមិនសូវប្រើប្រាស់ប្រភេទរថយន្តកាត់តួទេ ប៉ុន្ដែបើនៅតាមខេត្តអាចមានច្រើន ព្រោះរថយន្តបែបនេះ វាធូរថ្លៃជាង » ។
កន្លងមកមានការលើកឡើងថា ការនាំចូលរថយន្ដកាត់តួគ្រប់ប្រភេទទាំងចង្កូតស្ដាំ និងចង្កូតឆ្វេងយកមកដំឡើងនៅក្នុងស្រុក កំពុងតែមានសកម្មភាពយ៉ាងខ្លាំង ព្រោះសម្បូរអ្នកទិញយកទៅជិះ ដោយសារតែតម្លៃថោកជាងពាក់កណ្ដាលនៃតម្លៃរថយន្ដជជុះដូចគ្នា ។
ក្រុមអ្នករកស៊ីទាំងនោះ ពេលទិញបានហើយ យកទៅផ្សារតួ វ៉ៃតោនដំឡើងទៅជារថយន្ដ ហើយដាក់លក់នៅលើទីផ្សារដោយអត់បង់ពន្ធទេ ព្រោះការនាំចូលភាគច្រើនឯកសារត្រូវបានបញ្ជាក់ថា ជាគ្រឿងបន្លាស់ ។ ក្រោយពេលដំឡើងរួច អ្នកទិញច្រើនយកទៅពាក់ស្លាកលេខ ខ.ម, ន.ប, ស្លាកលេខរដ្ឋ និងខ្លះទៀតទិញស្លាកលេខចាស់ៗដែលគេកាប់សាច់លក់ ។
អ្នកទិញរថយន្ដប្រភេទនេះ ភាគច្រើនជាអ្នករកស៊ីដឹកឈើ ឬជំនួញទុច្ចរិត ព្រោះទិញរថយន្ដក្នុងតម្លៃថោក ហើយនៅពេលសមត្ថកិច្ចចាប់បាន រថយន្ដគ្មានឯកសារត្រឹមត្រូវ ប៉ុន្ដែសម្រាប់ពលរដ្ឋធម្មតាដែលមិនចូលចិត្តយករឿងដាក់ខ្លួននោះ គឺមិនទិញរថយន្ដបែបនេះយកទៅប្រើប្រាស់ឡើយ ៕
ចែករំលែកព័តមាននេះ