ហ៊ិន លីដា រៀបចំខួបកំណើតរឹតចំណងមិត្តភាព
រាជធានីភ្នំពេញ ៖ កញ្ញាហ៊ិន លីដា សោកស្តាយដែលនាងលេចធ្លោក្នុងពិភពសិល្បៈហើយបែរជាមិនធ្វើឱ្យលូតលាស់ទៅមុខទៀត មកពីជាប់ការសិក្សា និងច្រៀងនាពេលរាត្រី ។

បេក្ខនារីឈានដល់វគ្គផ្តាច់ព្រ័ត្រកម្មវិធី«ខេមបូឌានអាយដល» រដូវកាលទី២របស់ទូរទស្សន៍ហង្សមាស កញ្ញាហ៊ិន លីដា រៀបចំពិធីខួបកំណើតកាលពីរាត្រីថ្ងៃទី១៧ កក្កដាឆ្នាំ២០១៧ ។
ពិធីខួបកំណើតនេះមានការចូលរួមពីមិត្តជិតដិត និងអ្នកសិល្បៈមួយចំនួននៅភោជនីយដ្ឋានវីហ្វ្រេនកោះពេជ្រ រាជធានីភ្នំពេញ ។
កញ្ញាហ៊ិន លីដា ដែលតាក់តែងកាយយ៉ាងឆើតឆាយប្រាប់ឱ្យដឹងថា ឆ្នាំនេះជាលើកទី៣ហើយដែលនាងរៀបចំខួបកំណើត ។ សម្រាប់លើកនេះនាងចូលវ័យ១៨ឆ្នាំ ហើយរៀបចំកម្មវិធីនេះដើម្បីចងមិត្តភាពឱ្យនៅតែស្ថិតស្ថិរ ។
បន្ទាប់ពីលេចធ្លោក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកមក កញ្ញាហ៊ិន លីដា ហាក់មិនសូវចេញមុខលើពិភពសិល្បៈ ខុសពីមិត្តរួមក្រុម ។ ប្រការនេះដោយសារតែក្រុមគ្រួសារនាង ពិសេសម្តាយឪពុកចង់ឱ្យរៀនសូត្រឱ្យបានច្រើន ម្យ៉ាងយប់ឡើងនាងច្រៀងនៅភោជនីយដ្ឋានវីហ្វ្រេន ។ ម្យ៉ាងទៀតជាឆ្នាំប្រឡងបាក់ឌុប ទើបអាណាព្យាបាលខ្លាចនាងលំបាកក៏ឲ្យបោះបង់កិច្ចការសិល្បៈខ្លះចោល ។
កញ្ញាហ៊ិន លីដា ថ្លែងថា«ម្តាយខ្ញុំចង់ឱ្យរៀនសិន ព្រោះថ្នាក់បាក់ឌុបហើយឆ្នាំនេះ ។ ម្យ៉ាងទៀតប្រឹងច្រៀងរកលុយនៅហាងពេលយប់ទៀត បើទៅសម្តែងថ្ងៃឡើងហត់បាក់កម្លាំងទើបម្តាយខ្លាចគិតច្រើនក៏មិនសូវជាចេញមុខតាមសិល្បៈច្រើន ។ អំឡុងជាប់ឈ្មោះលេចធ្លោកាលប្រឡងចម្រៀងនៅហង្សមាស មានគេសុំចរចាការច្រៀងក្នុងផលិតកម្មមួយទៅមួយ តែនៅមិនទាន់គិត ព្រោះតែការរៀននេះឯងដែលអ្នកផ្ទះគិតសំខាន់ជាង» ៕
ចែករំលែកព័តមាននេះ