ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ឲ្យមេធាវីសិក្សាសេចក្តីថ្លែងការណ៍គណបក្សភ្លើង ទៀនករណីចោទថា គណបក្សកាន់អំណាចគំរា.ម និងកៀបសង្កត់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ឲ្យ​មេធាវី​គណបក្ស​ប្រជាជន​កម្ពុជា​សិក្សា​ថ្លែងការណ៍​គណបក្ស​ភ្លើងទៀន​កន្លង​មក ដែល​ថ្កោលទោស​ចំពោះ​ការ​ចាប់ខ្លួន​លោក ថា​ច់ សេដ្ឋា…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ឲ្យ​មេធាវី​គណបក្ស​ប្រជាជន​កម្ពុជា​សិក្សា​ថ្លែងការណ៍​គណបក្ស​ភ្លើងទៀន​កន្លង​មក ដែល​ថ្កោលទោស​ចំពោះ​ការ​ចាប់ខ្លួន​លោក ថា​ច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើង ទៀន​ពាក់ព័ន្ធ​នឹង​ចេញ​សែក​ស្អុយ​ថា គណបក្សកាន់អំណាច​គំ​រា​.​ម​កំ​ហែ​.​ង និង​កៀបសង្កត់​។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​សំណង់​នៅ​ក្នុង​ការដ្ឋាន​«​មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្ដិភាព​» ប្រមាណ​១,២០០​នាក់ នា​ព្រឹក​ថ្ងៃ​ទី​១៩ មក​រា ឆ្នាំ​២០២៣ ខ្ញុំ​សុំ​ទទូច​ហើយ​ទទូច​ទៀត និង​អង្វរក​ផង ហើយ​ក៏​មាន​វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នកឯង​ផង​ដែរ​។

សម្តេច​បញ្ជាក់​ថា ៖«​អ្នក​មិន​អាច​ចេញ​សេចក្តីថ្លែងការណ៍​ដោយ​ថា​គណបក្សកាន់អំណាច​គំ​រា​.​ម​កំ​ហែ​.​ង​អ្នកឯង​នោះ​ទេ​! អ្នកឯង​ប្រយ័ត្ន​គណបក្ស​ប្រជាជន​ប្តឹង​! អ្នកឯង​ចេញ​សែក​អត់​លុយ ហើយ​តុលាការ​ចា​.​ប់​ខ្លួន​វា​សំ​ហេតុផល​ណាស់ ហេតុ​អី​និយាយ​ថា រឿង​នយោបាយ «…»​អី​ញ្ចឹ​ង​ស្អី​នយោបាយ​ទាំងអស់​ឬ? ចាប់ពី​ពេល​នេះ​ទៅ​គណ​ប្ស​ប្រជាជន​កម្ពុជា​ត្រូវ​លុប​បំបាត់​ទី​១.​ពាក្យ​ថា ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​លួច​សន្លឹក​ឆ្នោត​ត្រូវ​បញ្ចប់ បើ​មិន​ដូច្នេះ​គេ​ខ្ញុំ​នឹង​បញ្ចប់​អ្នកឯង​តាម​ផ្លូវ​តុលាការ​ទាំងអស់​ផ្តាំ​ទៅ​អ្នកឯង​ឲ្យ​ច្បាស់​។​ទី​២.​ទោះបីជា​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រវត្តិ​ពី​ណា​ក៏​ដោយ​ក៏​អ្នកឯង​មិន​ត្រូវ​ប៉ះពាល់​គណបក្ស​ប្រជាជន​ឡើយ​។​អ្នកឯង​សាកល​មើល​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​ឃើញ​!​ខ្ញុំ​មិន​ដែល​ប៉ះពាល់​គណៈបក្ស​អ្នកឯង​ទេ​»​។

ជាមួយ​គ្នា​នោះ​ដែរ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ឡើង​ថា អ្នក​ដែល​ដើរ​និយាយ​ពី​គណបក្ស​គេ​អ្នក​នោះ​មិន​ទាន់​ស្គាល់​លទ្ធិប្រជាធិបតេយ្យ​ច្បាស់​ឬទេ?។​ទោះបីជា​គណបក្ស​គេ​ដាក់​ឈ្មោះ​អ្វី​ឈ្នោះ​អា​ព្រុ​ញ ឬ​ប្រែ​ត​ក៏​ដោយ​ឈ្មោះ​ស្អី​ក៏​ដោយ​ឲ្យ​តែ​ក្រសួងមហាផ្ទៃ​ទទួលស្គាល់ ។

សម្តេច​ក៏​បាន​ព្រមាន​ដល់​គណបក្សប្រឆាំង​(​គណបក្ស​ភ្លើងទៀន​)​ថាបើ​អ្នក​ចង់​ឈ្នះ​និយាយ​តែ​គណបក្ស​ខ្លួន​ទៅ​មិន​ចាំបាច់​និយាយ​ពី​គណបក្ស​គេ​នោះ​ទេ​។​សម្តេច​គូសបញ្ជាក់​ថា ៖«​ខ្ញុំ​នឹង​ធ្វើ​អ្នកឯង​ដោយ​មិន​ខ្លាច​អ្វី​ទាំងអស់ ប៉ុន្តែ​ធ្វើ​តាម​ផ្លូវ​តុលាការ​ដូច​អ្វី​ដែល​ខ្ញុំ​និយាយ​ពី​អាទិ ត្យ គឺ​តាម​ផ្លូវ​តុលាការ និង​ទៅ​ដល់​ផ្ទះ​វៃ​តែ​ម្តង​។ ចង់បាន​មួយ​ណា​! កុំ​ប្រហើ​ន​ពេក​មើល អ្នកខ្លះ​ចេញ​ទៅ​ក្រៅប្រទេស ហើយ​ជេរ​៧​មក​រា​ពី​ខាងក្រៅ​វិញ សូ​ម្បី​ក្បាល​វា​រស់​ដោយសារ​៧​មក​រា ដែរ​ហ្នឹង​! អត់​ទេ​មាន​តែ​ប្រើ​ផ្លូវច្បាប់​ដាក់​វា ដើម្បី​ការពារ​ស្អាតស្អំ​របស់​យើង​»​។

ទាក់ទង និង​សេចក្តី​ថ្លែង​របស់​គណបក្ស​ភ្លើងទៀន ករណី​ចាប់ខ្លួន​លោក ថា​ច់ សេដ្ឋា ថា គណបក្សកាន់អំណាច​គៀបសង្កត់​សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ថា ៖«​ខ្ញុំ​ចង់​ឲ្យ​មេធាវី​គណបក្ស​ប្រជាជន​សិក្សា​សេចក្តីថ្លែងការណ៍​ហ្នឹង​ឲ្យ​អ្នកឯង​សុំ​ទោស បើ​មិន​សុំ​ទោស​ប្តឹង​អ្នក ឯង​ទៀត ខ្ញុំ​មើលឃើញ​ថ្លែងការណ៍​ហ្នឹង​»​។

សម្តេច​បាន​លើក​ឡើង​ថា ថ្លែងការណ៍​និយាយ​ពី​គណបក្សកាន់អំណាច គឺ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​មេធាវី​គណបក្ស​ប្រជាជន​កម្ពុជា​មើល​ថ្លែងការណ៍​នឹង​គេ​ថា យើង​គំ​រា​.​ម​កំ​ហែ​.​ង​គេ​តើ​សួរ​ថា គំ​រា​.​ម​កន្លែង​ណា​ពេល​ណា?និយាយ​គ្នា​ឲ្យ​ច្បាស់ បើ​មិន​ព្រម ដក​ពាក្យ​នឹង​ទេ​ប្តឹង​មួយទៀត​។

សម្តេច​បញ្ជាក់​បន្ថែម​ថា​៖«​ឯកឧត្តម​គី តិច មើល​សេចក្តីថ្លែងការណ៍​ហ្នឹង ចេញពី ថ្ងៃ​១៦ មក​រា ថា​គណបក្ស​ប្រជាជន​គំ​រា​.​ម​កំ​ហែ​.​ង គៀបសង្កត់ តើ​នៅ​កន្លែង​ណា ពេល​ណា​និយាយ​ឲ្យ​ច្បាស់ បើ​ឯង​សុំ​ទោស អញ់​ប្តឹង ប៉ុន្តែ​វប្បធម៌​សុំ​ទោស​ល្មម​ឈប់​ហើយ អី​ញ្ចឹ​ង​ទាល់តែ​លែង​ឲ្យ​បាន​»​។

សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ប្រជាជន សម្តេច​មិន​ឲ្យ​គណបក្ស​ណា ឬ​អ្នក​ណា​ប្រមាថ​គណបក្ស​ប្រជាជន​ឡើយ ខណៈ​សម្តេច​មិន​ដែល​ប្រមាថ​គណបក្ស​ណា ឬ​អ្នក​ណា​នោះ​ទេ​។ សម្តេច​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ៖«​បើ​អ្នកឯង​ចង់​សាកល៎​មើល​! ខ្លួន​ចង់​ឈ្នះ​ឲ្យ​រៀនសូត្រ​តាម​អ្នក​ឃោសនា​ពាណិជ្ជកម្ម​ទៅ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ