ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ក្រុង​ ​ស្រុក និង​អ្នកពាក់ព័ន្ធត្រូវ​​ទប់​ស្កាត់​​​​និងបង្ក្រាប​​បទល្មើស​ធន​ធាន​​ធម្ម​​ជាតិ

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ ៖​​ លោក គង់ គឹ​ម​នី អភិបាលរង​ខេត្តក្រចេះ ជំរុញ​ឲ្យ​អាជ្ញាធរ​ក្រុង​ស្រុក និង​មន្ទីរ ​អង្គ​ភាព​ពាក់ព័ន្ធទាំងអស់​ត្រូវពង្រឹង​ឡើង​វិញ​នូវ​ការ​បង្ក្រាប ​និង​ទប់ស្កាត់​បទល្មើស​ធន​ធាន​ធម្មជាតិ…

ខេត្ត​ក្រចេះ ៖​​ លោក គង់ គឹ​ម​នី អភិបាលរង​ខេត្តក្រចេះ ជំរុញ​ឲ្យ​អាជ្ញាធរ​ក្រុង​ស្រុក និង​មន្ទីរ ​អង្គ​ភាព​ពាក់ព័ន្ធទាំងអស់​ត្រូវពង្រឹង​ឡើង​វិញ​នូវ​ការ​បង្ក្រាប ​និង​ទប់ស្កាត់​បទល្មើស​ធន​ធាន​ធម្មជាតិ
ជា​ពិសេស ​ការ​ដឹក​ជញ្ជូន​ធ្យូង​និង​​ឈើ​នាំ​​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ។

ការ​ជំរុញ​បែប​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំគណៈកម្មការ​ខេត្ត​ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធន​ធានធម្មជាតិ និង​​គណៈ​គ្រប់គ្រង​អភិរក្ស អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​សត្វ​ផ្សោត​ទន្លេមេគង្គខេត្ត​ក្រចេះ នា​ខែមករា ឆ្នាំ​២០២៣​នេះ​ ។

លោក គង់ គី​ម​នី អភិបាលរង​ខេត្តក្រចេះបាន​ស្នើ​ឱ្យ​កងកម្លាំង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ចាត់វិធាន​ការ​ និង​ទប់ស្កាត់​ចំពោះ​ការ​ដឹក​ជញ្ជូន​ផល​អនុ​ផល​ព្រៃឈើ​ឆ្លងដែន​ខុសច្បាប់ដែល​មាន​ធ្យូង​និង​ឈើ​ដែល​បាន​ដឹក​ជញ្ជូន​ចេញ​ទៅ​តាម​បណ្ដា​ច្រករបៀង​មួយ​ចំនួន ​ស្ថិត​នៅ​ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ ។

ដោយឡែក​ ពាក់ព័ន្ធ​ទៅ​នឹង​ការ​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​វែង​ៗ​តាម​រថយន្តសាំង​យ៉ុ​ង​ដែល​តែង​តែមាន​ភាព​អនា​ធិ​ប​​តេ​យ្យ​ប៉ះពាល់​ទៅ​ដល់​សណ្តាប់ធ្នាប់​សាធារណៈ លោក​ក៏​បាន​ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​​ត្រួតពិនិត្យ​ជាក់ស្ដែង​ធ្វើ​យ៉ាងណា​កុំឱ្យ​មាន​បញ្ហា​គ្រោះថ្នាក់​កើតឡើង​ ។  

លោក គង់ គី​ម​នី បាន​បញ្ជាក់​ថា ក​កាលពី​ថ្ងៃ​២៨ ខែធ្នូ ​​ឆ្នាំ​២០២២ កន្លង​ទៅ​ គណៈកម្មការ​បង្ក្រាប​បទ​ល្មើស​​ធនធាន​ជាតិ​ថ្នាក់​ជាតិ បាន​ចង្អុលបង្ហាញ​ថា រាល់​បទ​ល្មើស​ព្រៃឈើសត្វព្រៃ​ និង​អ្វី​ដែរ​ប៉ះពាល់​ដល់​ធន​ធាន​ធម្មជាតិ អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​តែ​ទប់ស្កាត់ និង​បង្ក្រាប់​ឲ្យ​ខាន​តែ​បាន ដោយ​ត្រូវ​អនុវត្ត​តាម​សេចក្ដីណែនាំ​លេខ​.០៥ ស្ដី​ពី​វិធានការ​ចាំបាច់​នានា​ក្នុង​ការ​ពង្រឹងការ​គ្រប់​គ្រង​ធនធានធម្មជាតិ ។

ជា​ពិសេស​ វិស័យ​ព្រៃ​ឈើតាម​រយៈ​ការ​ជម្រុញ ឲ្យ​មានការ​អនុវត្ត​ច្បាប់ ​និង​លិខិត​បទដ្ឋាន​គិ​តិ​យុ​ត្ត ក៏​ដូច​ជា​ការបែងចែក​បំពេញ​សមត្ថកិច្ច​របស់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដើ​ម្បី​ធានា​នូវ​កា​រលើក​កម្ពស់​ប្រសិទ្ធភាព និង​និរន្ដរភាព​ក្នុង​ការ​គ្រប់ គ្រង​ធនធានធម្មជាតិ​ ។

លោក​ថា ដើ​ម្បី​ទប់ស្កាត់​និង​បង្ក្រាប​បុគ្គល​មួយ​ចំនួន​ដែល​កំពុង​ឆ្លៀតឱកាស​ប្រព្រឹត្ត​បទ​ល្មើស​ធនធានធម្មជាតិ ក្នុង​តំបន់​ការពារ និង​តំបន់​អភិរក្សគណៈ​បញ្ជាការ​ឯកភាព​ស្រុក​ក្រុង​ត្រូវ​ដឹកនាំ​កម្លាំង​អធិការដ្ឋាន ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ ផ្នែក​រដ្ឋបាល​ជលផល មន្ទីរ​បរិស្ថាន កងកម្លាំង មាន​សមត្ថ​កិច្ច ដែល​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ត្រូវ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​តួនាទី​ភារកិច្ច​របស់​ខ្លួន​សំដៅ​ទៅ​លើ​សមត្ថកិច្ច​និង​ការ​ទទួល ខុស​ត្រូវក្នុង​​ការ​គ្រប់គ្រង​ការ​ថែរក្សា និង​ការ​ការពារ​ធន​ធានធម្មជាតិ ដោយ​ត្រូវ​ចាត់វិធានការ​ណ៍​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​​បង្ក្រាបនិង​លុប​បំបាត់​បទ​ល្មើស​​​ធនធាន​ជាតិ ព្រមទាំង​ការ​ទន្ទ្រាន​ដី​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធ​ក្នុង​តំបន់​ការពារ និង​អភិ​ក្ស​ផង​ដែរ​។​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ