កំពុងឈរយកខ្យល់អាកាសសុខៗស្រាប់តែ…
រាជធានីភ្នំពេញ ៖ យុវជនម្នាក់កំពុងឈរយកខ្យល់អាកាសក្បែរផ្លូវត្រូវក្មេងទំនើងមួយក្រុមមកវាយបណ្តាលឱ្យបែកក្បាលបោងមុងរងរបួសយ៉ាងដំណំ
រាជធានីភ្នំពេញ ៖ យុវជនម្នាក់កំពុងឈរយកខ្យល់អាកាសក្បែរផ្លូវត្រូវក្មេងទំនើងមួយក្រុមមកវាយបណ្តាលឱ្យបែកក្បាលបោងមុងរងរបួសយ៉ាងដំណំ
រាជធានីភ្នំពេញ ៖ យុវជនម្នាក់កំពុងឈរយកខ្យល់អាកាសក្បែរផ្លូវត្រូវក្មេងទំនើងមួយក្រុមមកវាយបណ្តាលឱ្យបែកក្បាលបោងមុងរងរបួសយ៉ាងដំណំ ។ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ នៅមុខច្រកចូលផ្ទះឡរ ផ្លូវវ៉េងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ វ៉ាន់ ប៊ុនគុណ អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅម្តុំផ្ទះឡរ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតភូមិឈូកកៀប ឃុំជុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
តាមប្រភពពីជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅមុនកើតហេតុគាត់ចេញមកក្បែរផ្លូវវ៉េងស្រេងដើម្បីយកខ្យល់អាកាសស្រាប់តែមានក្មេងទំនើងមួយក្រុមប្រហែល៤ទៅ៥នាក់ជិះម៉ូតូមកវាយគាត់តែម្តងបណ្តាលឱ្យរងរបួសបែកក្បាល និងមុខយ៉ាងដំណំក្រោយវាយហើយពួកនោះបានជិះម៉ូតូរត់អស់តែម្តង ។ ភ្លាមៗគាត់បានរត់ទៅកាន់ប៉ុស្តិ៍ប្រចាំការ២៤ម៉ោងរបស់សមត្ថកិច្ចនៅក្បែរនោះដើម្បីប្តឹងទៅលើក្រុមខាងលើដែលវាយខ្លួនមិនដឹងមូលហេតុ ប៉ុន្តែមិនបានស្គាល់ឈ្មោះពួកនោះឡើយគ្រាន់តែស្គាល់មុខប៉ុណ្ណោះ ។ ពាក់ព័ន្ធការប្រើហិង្សារខាងលើនេះសមត្ថកិច្ចមូលដ្ឋានបានប្រាប់ទៅលើបុរសខាងលើឱ្យរងចាំព្រឹកចាំមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅតែម្តងទៅ ហើយឱ្យបុរសខាងលើទៅមន្ទីពេទ្យក្បែរនោះដើម្បីលាងរបួសចេញ ៕
ចែករំលែកព័តមាននេះ