ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិសាចតណ្ហា រំលោ.ភក្មេងស្រីអាយុ១២ឆ្នាំ

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​កុមារី​រង​គ្រោះ ទើប​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង បាន​ចុះ​ស្រាវជ្រាវ សហ​ការណ៍​ជាមួយ​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​នគរធំ ករណី​រំលោ.ភ​សេពសន្ថវៈ រហូត​បាន​សម្រេច​ទៅ​លើ​ក្មេង​ស្រី​រង​គ្រោះ

ខេត្តសៀមរាប ៖ ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​កុមារី​រង​គ្រោះ ទើប​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង បាន​ចុះ​ស្រាវជ្រាវ សហ​ការណ៍​ជាមួយ​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​នគរធំ ករណី​រំលោភ​សេពសន្ថវៈ រហូត​បាន​សម្រេច​ទៅ​លើ​ក្មេង​ស្រី​រង​គ្រោះ អាយុ​ក្រោម​១៥​ឆ្នាំ ព្រមទាំង​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ភ្លាម​ៗ​ផង​ដែរ ក្នុង​ថ្ងៃ​តែ​មួយ កាលពី​វេលា​ម៉ោង​១៣​និង​៤០​នាទី ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្រុម​ទី​១១ ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​ខេត្តសៀមរាប ខេត្តសៀមរាប ។

លោក​វរៈសេនីយ៍ត្រី នួន ស​ក្ត័​ចំរើន​រិ​ទ្ធ អធិការ​ង​ទទួល​ផ្នែក​នគរបាល​យុ​ត្តិ​ធ​ម៍ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៧ នេះ​ថា មាន​ករណី​ចាប់រំលោភ​សេពសន្ថវៈ​បាន​សម្រេច​ចំនួន​០១​លើក លើ​រាង​កាយ​កុមារី​រង​គ្រោះ អាយុ​១២​ឆ្នាំ មុខរបរ​សិស្ស​ម្នាក់ ។ លោក​បាន​បន្ត​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន និង​ពាក្យបណ្តឹង​ពី​អាណាព្យាបាល​ជន​រង​គ្រោះ លោក​ក៏​បានឱ្យ​កម្លាំង​អធិការ​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង សហ​ការណ៍​ជាមួយ​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​នគរធំ ចុះ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ប៉ា សៀន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប រួច​យក​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់ ។

លោក​បាន​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពី​បាន​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​យើង​ថា ខ្លួន​ពិតជា​បាន​ដើរទៅ​លែង​ផ្ទះ​របស់​ឪពុក​ម្តាយ​កុមារី​រង​គ្រោះ​មែន ខណៈ​ពេល​ដើរទៅ​ដល់ មិនឃើញ​ឪពុក​ម្តាយ​របស់​កុមារី​រង​គ្រោះ​នៅផ្ទះ​នោះ​ទេ ដោយ​ឃើញ​តែ​កុមារី​រង​គ្រោះ និង​ប្អូនប្រុស​ម្នាក់​ទៀត នៅ​លែង​លើ​ផ្ទះ ឃើញ​ឱកាស​ស្ងាត់​ល្អ ជនសង្ស័យ​ក៏​បាន​ឡើង​ទៅ​លើ​ផ្ទះ ហើយ​បានឱ្យ​លុយ​ទៅ​ប្អូនប្រុស​របស់​កុមារី​រង​គ្រោះ​ចំនួន​១០០០​រៀល យក​ទៅ​ទិញ​នុំ​ញ៉ាំ​បាត់ បន្ទាប់​មក​ខ្លួន​ក៏​បាន​ធ្វើ​សកម្មភាព​ចាប់​ក្មេង​ស្រី​រង​គ្រោះ រំលោភ​នៅ​លើ​ផ្ទះ រហូត​បាន​ស​ម្រា​ច ។​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕