ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ… ​ខំតែខ្លាច​​និងខ្ពើមគាត់… ការ​ពិត​អាណិត​​ខ្លាំង​​ណាស់​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ យុវជន​ម្នាក់​​ ក្រោយ​ពេល​ឪពុក​ម្ដាយ​​ស្លា.ប់​ចោល​​​​​ច្រើន​​ឆ្នាំ​​​មកនេះ បាន​មករស់នៅ​ជាមួយ​ជីដូន​​ក្នុង​ជីវ​ភាព​យ៉ាង​លំបាកលំបិន​បំផុត ​ព្រោះ​គ្មាន​ការងារ​ធ្វើ ហើយ​ក៏​គ្មាន​ដើមទុន​សម្រាប់​ធ្វើ​ជា​មុខរបរ​រកស៊ី​និងគេ​ឡើយ រហូត​ដល់​ពេល​ថ្មី​ៗ​នេះ គាត់

រាជធានី​ភ្នំពេញ ​៖ យុវជន​ម្នាក់​​ ក្រោយ​ពេល​ឪពុក​ម្ដាយ​​ស្លាប់​ចោល​​​​​ច្រើន​​ឆ្នាំ​​​មកនេះ បាន​មករស់នៅ​ជាមួយ​ជីដូន​​ក្នុង​ជីវ​ភាព​យ៉ាង​លំបាកលំបិន​បំផុត ​ព្រោះ​គ្មាន​ការងារ​ធ្វើ ហើយ​ក៏​គ្មាន​ដើមទុន​សម្រាប់​ធ្វើ​ជា​មុខរបរ​រកស៊ី​និងគេ​ឡើយ រហូត​ដល់​ពេល​ថ្មី​ៗ​នេះ គាត់​បាន​សម្រេចចិត្ត​ទុក​ជីដូន​ចាស់ឱ្យ​នៅ​ម្មា​ក់​ឯង​​ ​រួច​ហើយ​គាត់បាន​សម្រេចចិត្ត​ចាក​ចេញពីផ្ទះ​សម្បែង​មក​ភ្នំពេញ ​ដើម្បី​រក​ការងារ​ជា​កម្មករ​រោងចក្រ​កាត់ដេរ​ធ្វើ​នឹង​គេ គ្រាន់​បាន​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​នៅ​ក្នុង​គ្រួសារ​គាត់​ ។

​ប៉ុន្តែ​អ្វី​ៗ​ មិនបាន​​ដូច​ជា​ការ​គិត​របស់​គាត់​ឡើយ ក្រោយ​​ចាក​ចេញពី​ស្រុក​កំណើត​ជា​ច្រើន​ថ្ងៃ​កន្លង​មក​​ហើយ គាត់​មិន​អាច​រក​ការ​ងារ​បាន​ឡើយ គាត់​បាន​ទៅ​សុំ​ការងារ​គេ​ធ្វើ នៅ​តាម​រោងចក្រ​ជា​ច្រើន ​ប៉ុន្តែ​ត្រូវ​គេ​បដិសេធន៍​ថា ប្រុស​ៗ​មិន​យក​ទេ ​គឺ​យក​តែ​ស្រី​ៗ​ប៉ុណ្ណោះ​។ ​ដោយ​អសសង្ឃឹម​ក្នុង​ជីវិត ម្យ៉ាង​ជ្រុល​ជា​ចេញពី​ស្រុក​កំ​ណើ​ត​ហើយ​ថា ​មក​រក​ការងារ​ធ្វើ​ហើយ​នោះ គាត់​បាន​គិត​ឃើញ​ល្បិច​មួយ គឺ​តែងខ្លួន​ជា​ស្រី​ដោយ​បាន​​ទិញ​សក់​វែង​ពាក់ ព្រមទាំង​ទិញ​អាវ​ទ្រនាប់ និង​សម្លៀក​បំពាក់​​ជា​ស្ត្រី រួច​បាន​ចូល​ទៅ​កាន់​បន្ទប់​រដ្ឋបាល​រោងចក្រ​កាត់ដេរ​មួយ បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ហើយ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ទៅ​សួរនាំ​ ។

ហេតុ​ការ​ណ៍​នេះបាន​កើតឡើង កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៤ ​កក្កដា ​ស្ថិតនៅ​ក្នុង​រោង​ចក្រ​កាត់ដេរ​មួយ​កន្លែង​ យីហោ CRCH ​​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ ។ ​យុវជន​ខាងលើ​នោះ ​ឈ្មោះ​បាន បុណ្យ អាយុ​២៣​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ត្រពាំង​កក់ ឃុំ​ទ្រា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ តំណាង​រោងចក្រ​ខាង​លើ​បាន​រាយ​ការ​ណ៍​ថា ​មាន​ជនសង្ស័យ​ម្នាក់​​មើលទៅ​មាន​ភាព​មិន​ប្រក្រតី គួរ​ឲ្យ​មានការ​សង្ស័យ​​និង​ភ័យ​ខ្លាច​បាន​បន្លំ​ខ្លួន​ចូល​ទៅ​ក្នុង​បន្ទប់​របស់​បុគ្គលិក​រដ្ឋបាល​រោងចក្រ​របស់​ខ្លួន ដោយ​ពុំ​មានការ​អនុញ្ញាត  ហើយ​ពុំ​មាន​នរណា​ម្នាក់​បាន​ស្គាល់​នោះ​ឡើយ និង​មិន​ដឹង​ថា​មាន​បំណង​អ្វី​ទេ ​។ ភ្លាម​ៗ​នោះ​ កម្លាំង​នគរបាល​ប៉ុស្ដិ៍​ដង្កោ បាន​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន ភ្លាម​ៗ​រួច​បាន​នាំ​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្ដិ៍​ទើប​ដឹង​ថា ​យុវជន​នោះ​មិនមែន​មនុស្ស​ចម្លែក​គួរ​ឲ្យ​ខ្លាច​អី​នោះ​ទេ​ តាម​ពិត​គេ​គ្រាន់តែ​ប្រុស​តែងខ្លួន​ជា​ស្រី​ប៉ុណ្ណោះ ហើយ​ក្រោយ​ពេល​អប់រំ​រួច ក៏​បាន​ឲ្យ​រូបគេ​វិល​ត្រឡប់ ទៅ​ផ្ទះ​វិញ​ហើយ​ដែរ​មិន​ឲ្យ​នៅ​ដើរ​បែប​នេះ​ទៀត​ឡើយ​ ។

ដោយឡែក​ បុរស​នោះ​បាន​និយាយ​ថា គាត់​គឺជា​មនុស្ស​ប្រុស​ទេ ​ប៉ុន្តែ​កើតមក​អ​ភ័ព្វ​​ខុស​​គេ និង​គួរ​ឱ្យ​តូចចិត្ត​ខ្លាំង​ណាស់ ព្រោះ​ត្រូវ​ឪពុក​ម្ដាយ​ស្លាប់​ចោល​អស់ ហើយ​ខ្លួន​ត្រូវ​បាន​លោកយាយមើលថែ​រហូត​មក​ដល់ សព្វ​ថ្ងៃនេះ ​លោកយាយ​របស់​ខ្លួន​មាន​អាយុ​៧០​ឆ្នាំ​ប្លាយ​ទៅ​ហើយ​ដែរ ។ ហើយ​រូបគេ​និង​លោកយាយ មាន​ជីវភាព​ក្រីក្រ​ណាស់ ខ្លួន​គ្មាន​ការងារ​ធ្វើ​និង​មុខរបរ ដើម្បី​រក​ប្រាក់​សម្រាប់​​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ​នោះ​ឡើយ​ ។

​ដោយសារ​តែ​បែប​នេះ​ ខ្លួន​មិន​អាច​នៅ​ស្រុក​តទៅ​ទៀត​បាន​ឡើយ ក៏​បាន​សម្រេចចិត្ត​ធ្វើ​ដំណើរ​ចាក​ចេញពី​ស្រុក​កំណើត​ចោល​ជីដូន​​ចាស់ជរា ដើម្បី​រក​ការងារ​រោងចក្រ​កាត់ដេរ​ធ្វើ​​ ប៉ុន្តែ​ច្រើន​ថ្ងៃ​កន្លង​មកនេះ រក​មិន​បាន​ទាល់តែ​សោះ ដោយ​ទៅ​សុំ​នៅ​រោង​ចក្រ​មួយ​ណា ក៏​ត្រូវ​បាន​គេ​បដិសេធ​​​មិន​ទទួលយក​ឡើយ ដោយ​គេ​ប្រាប់​ថា​​ យក​តែ​ស្រី​ៗ​ប៉ុណ្ណោះ មិន​យក​ទេ​ប្រុស​ៗ​នោះ​។ បុរស​​នោះ​បាន​រៀបរាប់​បន្ត​ទៀត​ថា ដោយសារ​តែ​អស់សង្ឃឹម​នឹង​ជីវិត​អ​ភ័​ព្ទ​បែប​នេះ ទើប​ខ្លួន​បាន​នឹកឃើញ ល្បិច​មួយ​គឺ​តែងខ្លួន​ជា​មនុស្ស​ស្រី ដោយ​បាន​ទិញ​សក់​វែង អាវទ្រនាប់​ស្រី និង​សម្លៀក​បំពាក់​ស្ត្រី ស្លៀកពាក់ រួច​បាន​បន្លំ​ខ្លួន​ចូល​ពេល​ដែល​កម្មករ​រោងចក្រ​ខាង​លើ ហូប​បាយ​ថ្ងៃត្រង់​រួច​ត្រឡប់​ចូល​ក្នុង​រោងចក្រ​វិញ​ ។ ក្នុង​បំណង​ទៅ​កាន់​បន្ទប់​រដ្ឋបាល​រោងចក្រ ដើម្បី​សុំ​ការងារ​ធ្វើ​ប៉ុន្តែ​ត្រូវ​បរា​ជ័យ ត្រូវ​បាន​តំណាង​រោងចក្រ​កាត់ ដេរ​ហៅ​នគរបាល​ឲ្យ​ចុះ​ទៅ​ចាប់ខ្លួន​តែ​ម្ដង​ ។