ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រាំ​មើល​នឹង​ភ្នែក​មិន​បាន​! Peypey Dy ពោលលើកទឹកចិត្ត ហង្ស ម៉ា​នី​តា ក្រោយ​មិន​អាច​ចូល Top ណាមួយ​បាន

3 ឆ្នាំ មុន
  • ភ្នំពេញ

អ្នក​ទាំងអស់​គ្នា​ប្រាកដជា​បានដឹង និង​ស្គាល់​ហើយ នៅ​កម្មវិធី​ប្រឡង​ប្រកួតប្រជែង​សម្រស់​បវរកញ្ញា​ចក្រវាល ឬ​ហៅ​ថា Miss Univers 2022 ដែល​បាន​ដំណើរការ​ប្រកួត​និង​បាន​បញ្ចប់​ទៅ​ដោយ​យ៉ាង​រលូន​កាលពី​ពេល​ថ្មី​ៗ​នេះ ហើយដោយ​ក្នុង​នោះ

រាជធានី​ភ្នំពេញ ៖ អ្នក​ទាំងអស់​គ្នា​ប្រាកដជា​បានដឹង និង​ស្គាល់​ហើយ នៅ​កម្មវិធី​ប្រឡង​ប្រកួតប្រជែង​សម្រស់​បវរកញ្ញា​ចក្រវាល ឬ​ហៅ​ថា Miss Univers 2022 ដែល​បាន​ដំណើរការ​ប្រកួត​និង​បាន​បញ្ចប់​ទៅ​ដោយ​យ៉ាង​រលូន​កាលពី​ពេល​ថ្មី​ៗ​នេះ ហើយដោយ​ក្នុង​នោះ​គេ​នាំ​គ្នា​សង្កេត​ឃើញ​មាន​បេក្ខភាព​ជា​ច្រើន​បាន​ដាក់​ពាក្យ​ទៅ​ចូលរួម​ប្រកួត​យ៉ាងច្រើន​សន្ធឹកសន្ធាប់​មក​ពី​ជុំវិញ​ពិភពលោក សុទ្ធ​សឹងតែ​មាន​សម្រស់​ស្រស់​ស្អាត សមត្ថភាព និង​ចំណេះដឹង​ខ្លាំង​មិនធម្មតា​ឡើយ​។

ហើយ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ បើ​មក​មើល​ចំពោះ​បវរកញ្ញា​ចក្រវាល​កម្ពុជា​របស់​យើង ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​អំណោយផល​ពី​ធម្មជាតិ​មុខ​ដូច​គំនូរ​នោះ គឺ​កញ្ញា ហង្ស ម៉ា​នី​តា Miss Universe Cambodia ប្រចាំឆ្នាំ​២០២២ ដែល​គ្រង​មកុដ​កាលពី​ពេល​ថ្មី​ៗ​នេះ ដែល​ជា​កូនកាត់​ខ្មែរ​-​បារាំង​​រូប​នេះ​វិញ មាន​ទាំង​រូប​សម្រស់​ស្រស់​ស្អាត សមត្ថភាព​ខ្លាំង ចំណេះដឹង​មិនធម្មតា​ឡើយ តែ​គួរ​អោយ​ស្ដាយ​ដែល​មិន​អាច​ចូល​ថប់​បាន​។

យ៉ាងណាមិញ ឃើញ​ថា ក្រោយ​ពេល​បេក្ខជន​ជា​ច្រើន​រូប​បាន​ទៅ​ចូលរួម​ការ​ប្រកួត​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​រួច​មក នៅ​ទីបំផុត​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ កម្មវិធី​បវរកញ្ញា​ចក្រវាល​ពិភពលោក Miss Universe Cambodia 2022 បាន​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ ដោយ​ក្នុង​នោះ​ចំពោះ​លទ្ធផល​បវរកញ្ញា​កម្ពុជា​យើង​មិន​បាន​ឈាន​ចូល​ដល់ Top ណាមួយ​នោះ​ឡើយ រហូត​ធ្វើ​អោយ​អ្នកគាំទ្រ​ហាក់​មានការ​មិន​សប្បាយចិត្ត ពេល​គេ​មិន​អោយ​បវរកញ្ញា​ខ្មែរ​ចូល​ថប់​។

តែ​យ៉ាងណា​ក៏​ដោយ មាន​មហាជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំងមូល នៅ​តែ​មាន​មោទនភាព​យ៉ាង​ខ្លាំង​គ្រប់​ៗ​គ្នា​ចំពោះ​នាង​ដែល​បាន​បង្ហាញ​នៅ​ស្នាដៃ សមត្ថភាព​របស់​ខ្លួន​អោយ​បណ្ដា​ប្រទេស​ផ្សេង​ៗ​បានឃើញ ដោយសារ​តែ​ការ​ខិតខំ​ប្រឹងប្រែង​របស់​នាង​រយៈពេល​កន្លង​មក បើ​ទោះបីជា​មិន​បាន​ជោគជ័យ​នៅ​លើ​ឆាក​អន្តរជាតិ​ពិតមែន​ក៏​ដោយ​។

មិន​ទុក​ចាំ​យូរ បន្ទាប់​ពី​បាន​តាមដាន និង​ដឹង​ថា កញ្ញា ហង្ស ម៉ា​នី​តា មិន​បាន​ចូល​ដល់ Top ណា​មួយ​បាន​នៅ​ក្នុង​កម្មវិធី​ដែល​ស្ថិត​នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក ទ្រាំ​លែង​បាន​តទៅ​ទៀត​ភ្លាម​ៗ​នោះ ស្រាប់តែ Peypey dy បាន​ចេញ​មុខ​មក​បង្ហោះ​សារ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្ទាល់ខ្លួន ដោយ​បាន​និយាយ​លើក​ឡើង​បែប​នេះ​ថា «​សោកស្តាយ​ដែល CAMBODIA មិន​អាច​ចូល Top 16 ប៉ុន្តែ Manita ពិតជា​ល្អ​បំផុត​សំរាប់ CAMBODIA រួច​ហើយ អរគុណ​ចំពោះ​ការ​ខិតខំ និង​ធ្វើ​អោយ​ពួក​យើង​មាន​មោទកភាព​ចំពោះ​អ្នក នៅ​មាន​ប្រទេស​ខ្លាំង​ៗ​ជា​ច្រើន ដែល​តែងតែ​ចូល Top កំពូល​ក៏​មិន​អាច​ចូល Top ក្នុងឆ្នាំនេះ ដូច្នេះ​សូមកុំ​បាក់ទឹកចិត្ត យើង​ដឹង​ហើយ​ថា Miss Universe ជា​កម្មវិធី​កំពូល ខ្លាំង​ប៉ះ​ខ្លាំង ដូច្នេះ​ការ​ដែល​ចូល Top គឺ​មិនមែន​ជា​រឿង​ងាយស្រួល​ទេ ប៉ុន្តែ​ត្រូវ​ចាំ​ថា យើង​ចាញ់​ក្នុង​ចំណោម​អ្នក​ខ្លាំង​»​។

ឃើញ​ដូចនេះ ក៏​មាន​អ្នក​ចូល​ទៅ​ខ​មិន​ព្រាត​ថា «​ខ្ញុំ​ពេញចិត្ត និង​ស្រលាញ់ Caption មួយ​នេះរ​បស់​បង​ខ្លាំង​ណាស់ អរគុណ​ដែល​បាន​គាំទ្រ ស្រលាញ់​ចូល​ចិត្ត Manita គាត់​ធ្វើ​បាន​ល្អ​បំផុត​ហើយ​» «​ខ្ញុំ​និយាយ​មែន ហួសចិត្ត​មិន​ស្ទើរ​នោះ​ទេ សូ​ម្បី​តែ Philippines ដែល​ជា​ជើង​ខ្លាំង​អាស៊ី​ឆ្នាំ​នឹង​ក៏​អត់​បាន​ចូល Top ដែរ​» «​មាន​អារម្មណ៍​ថា កម្មវិធី​ហ្នឹង​ដូច​រើសអើង​អាស៊ី​ដល់​ហើយ ជាប់​ប្រទេស​ដដែល​ៗ បាន​ឡាវ​មួយ​គត់​អាស៊ី​» «​ច្រើន​ឆ្នាំ​ហើយ គេ​មើល​មិនឃើញ អាណិត តែ​បេក្ខភាព​ទេ​» «​គាត់​ធ្វើ​បាន​ល្អ​ណាស់ អរគុណ​ការ​ខំប្រឹង​របស់​គាត់​សំរាប់​ប្រទេស​កម្ពុជា​» «​ប៉ុន្មាន​ឆ្នាំ​នឹង កម្ពុជា​ជ្រើសរើស​បរ​វក​ញ្ញាប​ញ្ជួ​ន​ទៅ​ឆាក​អន្តរជាតិ​ខ្លាំង​ៗ​ណាស់ ប៉ុន្តែ​ខាង​កម្មវិធី​គេ​មើល​មិនឃើញ​ទាល់តែ​សោះ​»​។

អ្នកខ្លះ​បាន​និយាយ​លើក​ឡើង​ថា «​តើយ​កបរ​វរ​កញ្ញា​មកពីណា​ទៀត​នៅ​ឆ្នាំ​ក្រោយ ?បើ​ឆ្នាំ​នេះ​មាន​ទាំង​ព្រម​ហើយ​នៅ​តែ​មិន​បាន​ចូល top ទៀត​នោះ​»​។ មួយ​ខំ​នួន​ទៀត​ក៏​បាន​បញ្ចេញមតិ​ចំ​ៗ​ថា «​មិន​ចង់​បាក់ទឹកចិត្ត​ទេ តែ​ស្តាយ​សមត្ថភាព ម៉ា​នី​តា ណាស់ មិនដឹង​ត្រូវ​រក​បេក្ខភាព​បែប​ណា​មក​ប្រកួត​ទៀត​ទេ ទើបត្រូវ​ចិត្ត Miss Univers​?​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ