ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មាន់កាំភ្លើង​បា.ញ់​ជិត​10​គ្រាប់​ចូលខ្លួន​សារភាព​មុនការ​កំណត់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខ្មាន់​កាំ​ង​ភ្លើង​បា.ញ់​ជិត​១០​គ្រាប់​នៅ​ខណ្ឌដូនពេញ​កាលពី​យប់​ថ្ងៃ​ទី​០៧ ខែកក្កដា នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា

រាជធានី​ភ្នំពេញ ៖ ខ្មាន់​កាំ​ង​ភ្លើង​បាញ់​ជិត​១០​គ្រាប់​នៅ​ខណ្ឌដូនពេញ​កាលពី​យប់​ថ្ងៃ​ទី​០៧ ខែកក្កដា នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា នេះ​បាន​ចូល​សារភាព​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។ ខ្មាន់កាំភ្លើង​រូប​នោះ​ឈ្មោះ ទូច បូ​ភាព អាយុ​៣៥​ឆ្នាំ អតីត​ជា​មន្ត្រី​នគរបាល​រាជធានី​ភ្នំពេញ ។

មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ពេល​នេះ​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​សាកសួរ​លើ​ឈ្មោះ ទូច បូ​ភាព ដូច្នោះ​មិន​ទាន់​ត្រូវ​បាន​កំណត់​យ៉ាងណា​នៅឡើយ​ទេ ជំ​ហ៊ាន​ដំបូង​យើង​សាកសួរ​ឲ្យ​ដឹង​ពី​ដើមចម​សិន​សំខាន់​ថា តើ​ឈ្មោះ ទូច បូ​ភាព ទទួលស្គាល់​ការ​ផ្ទុះអាវុធ​នោះ​ដែរ ឬ​អត់ ? បើ​គេ​ទទួលស្គាល់​ហើយ​សមត្ថ​នឹង​បន្ត​នីតិវិធី ។

គួរ​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៧ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក សៀង សុខ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​ឈ្មោះ ទូច បូ​ភាព ដែល​ខ្មាន់កាំភ្លើង​បាញ់​ជិត​១០​គ្រាប់​នៅ​ក្នុង​ខណ្ឌដូនពេញ​ចូល​ទៅ​បង្ហាញខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ឲ្យ​បាន​មុន​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៧ ៕

អត្ថបទ​ពាកព័ន្ធ ៖ ជន​នេះ​… ត្រូវ​ចូលខ្លួន​ឱ្យ​បាន​មុន​ថ្ងៃ​ទី​២២ សីហា ខាង​មុខ