ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរ​ចេញ​ដាវ​ ​សមត្ថកិច្ច​ឃាត់ខ្លួន​៣​នាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​៣​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌចំការមន ឃាត់ខ្លួន​យក​ទៅ​សាកសួរ បន្ទាប់​ពី​យុវជន​៣​នាក់​នោះ បង្ក​គ្រោះថ្នាក់​ចរាចរ រួច​ហើយ​មាន​លាក់​ទុក​ដាវ​កែ​ច្នៃ​មួយ​ដើម ហេតុការណ៍​ឃាត់ខ្លួន​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០១​និង​៤៥​នាទី​រំលង​អ​ធ្រា​ត ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ ជិត​អគារ​៤២​ជាន់ ផ្លូវ​ព្រះ​មុនី​វង្ស​កែង​នឹង​ផ្លូវ​ព្រះ​សីហ​នុ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។

រាជធានី​ភ្នំពេញ ៖ យុវជន​៣​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌចំការមន ឃាត់ខ្លួន​យក​ទៅ​សាកសួរ បន្ទាប់​ពី​យុវជន​៣​នាក់​នោះ បង្ក​គ្រោះថ្នាក់​ចរាចរ រួច​ហើយ​មាន​លាក់​ទុក​ដាវ​កែ​ច្នៃ​មួយ​ដើម ហេតុការណ៍​ឃាត់ខ្លួន​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០១​និង​៤៥​នាទី​រំលង​អ​ធ្រា​ត ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ ជិត​អគារ​៤២​ជាន់ ផ្លូវ​ព្រះ​មុនី​វង្ស​កែង​នឹង​ផ្លូវ​ព្រះ​សីហ​នុ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។

បុរស​ដែល​មាន​លាក់​ទុក​ដាវ​កែ​ច្នៃ​នៅ​តាម​ខ្លួន​ទាំង​៣​នាក់ ជិះ​ម៉ូតូ​ម៉ាក ស៊ុ​យ​សុ​គី​ឡែ​ត ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ស្ពឺ ១H-៩១៤៧ ទី​១.​ឈ្មោះ កូវ វី​រៈ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​ម្ចាស់​ម៉ូតូ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ខេត្តកំពង់ស្ពឺ  ទី​២.​ឈ្មោះ ផល សុ​ទ្រុ​ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់​នៅ​ខេត្តកំពង់ស្ពឺ និង​ទី​៣.​ឈ្មោះ ហុង ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ មុខរបរ​ធ្វើការ​រោងចក្រ ស្នាក់​នៅ​ខេត្តកំពង់ស្ពឺ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​២​គ្រឿង បាន​បង្ក​គ្រោះថ្នាក់​ចរាចរ រវាង​ម៉ូតូ ស៊ុ​យ​សុ​គី​ឡែ​ត ពណ៌​ស ដែល​បុរស​បី​នាក់​ជនសង្ស័យ​លាក់​ទុក​ដាវ​កែ​ច្នៃ បាន​បុក​នឹង​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម  ជិះ​គ្នា​ពីរ នៅ​ផ្លូវបំបែក​ជា​បួន បណ្តាល​ឲ្យ​មាន​អ្នក​រង​របួស​រលាត់​ដៃជើង​ស្រាល​ចំនួន​៥​នាក់ ព្រមទាំង​រង​ការ​ខូចខាត​ម៉ូតូ​ទាំង​សងខាង ហើយ​ភ្លាម​ៗ បុរស​ដែល​ជា​ជនសង្ស័យ​ដែល​ជិះ​គ្នា​បី​នាក់​បាន​យក​ដាវ​កែ​ច្នៃ ចេញពី​ម៉ូតូ​របស់​ខ្លួន​យក​ទៅ​លាក់​ទុក​ក្នុង​ដើម​ពោធិ៍ ដែល​នៅ​ក្បែរ​កន្លែង​កើត ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ជនសង្ស័យ​ទាំងនោះ​បាន​យក​ដាវ​កែ​ច្នៃ​លាក់​ទុក​ហើយ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​១ បាន​ចុះ​ទៅ​កន្លែង​កើត​សាកសួរ ពី​ដំណើររឿង រួច​មាន​ប្រជាពលរដ្ឋ​ប្រាប់​ជនសង្ស័យ​បី​នាក់ ដែល​ជិះ​ម៉ូតូ​ស៊ុ​យ​ស៊ុ​គី បុក​គេ​បាន​យក​ដាវ​ទៅ​លាក់​ទុក​ក្នុង​ដើម​ពោធិ៍ ដែល​នៅ​ក្បែរ​នោះ លឺ​ដូចនេះ សមត្ថកិច្ច​បាន​ទៅ​រក​មើល ក៏​ស្រាប់តែ​ឃើញ​ដាវ​មួយ​ដើម របស់​ជនសង្ស័យ​យក​ទៅ​លាក់​ទុក​ពិតប្រាកដ​មែន រួច​ហើយ​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​បី​នាក់ យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ។ ដោយឡែក​ភាគី​ខាង​ម៉ូតូ​ហុងដា​ឌ្រី​ម ដែល​ជិះ​គ្នា​ពីរ​នាក់ ត្រូវ​គេ​បុក​នោះ បាន​សុំ​យករួចខ្លួន ដោយ​មិន​បាន​ទាមទារ​សំណង​ពី​ខាង​ជនសង្ស័យ​មាន​ដាវ​នោះ​ទេ ។ ចំណែក​ជនសង្ស័យ​ទាំង​បី​នាក់​វិញ នៅ​ពេល​សមត្ថកិច្ច​សាកសួរ​បាន​សារភាព​ថា ដាវ​កែ​ច្នៃ​មួយ​ដើម​នេះ គឺ​ពួក​គេ​ទុក​ការពារ​ខ្លួន​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​សាកសួរ​ជនសង្ស័យ ត្រូវ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ៕